មុនសម្រក់ទឹកភ្នែកដោយសារគេ ត្រូវចងចាំរឿងទាំងនេះ

//s9.kh1.co/0d/0d24b11c224a0ee519664e1268df2f6af7e22d0a.jpg
ប្រលោមលោក & អប់រំ

 ១៨-កក្កដា-២០២៣ ១ល្ងាច · ២ ឆ្នាំមុន

រាល់ដំណក់ទឹកភ្នែកដែលហូរចេញពីភ្នែកអ្នកមួយដំណក់ៗ គឺមានតម្លៃណាស់ អញ្ចឹងហើយ មុននឹងស្រក់ដោយសារគេ អ្នកត្រូវចងចាំរឿងទាំងនេះ។

ស្នេហា៖ អ្នកអាចខូចចិត្ត អ្នកអាចយំបាន នៅពេលដែលអ្នកខូចចិត្តម្តងៗ តែអ្នកក៏គួតែដឹងដែរថា ការដែលអ្នកបណ្តោយឱ្យខ្លួនឯងសម្រក់ទឹកភ្នែក ដោយសារតែអ្នកណាម្នាក់ មិនបានមើលឃើញពីក្តីស្រលាញ់របស់អ្នក គឺវាគ្មានតម្លៃឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុនេះហើយ មុននឹងអ្នករាល់គ្នាសម្រក់ទឹកភ្នែកដោយសារតែអ្នកណាម្នាក់ អ្នកត្រូវចងចាំពីរឿងមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ព្រោះទឹកភ្នែកដែលហូរស្រក់ចេញពីភ្នែកអ្នកមួយតំណក់ៗ គឺវាមានតម្លៃខ្លាំងណាស់ កុំចេះតែសម្រក់ដោយសារតែអ្នកណាម្នាក់ផ្តេសផ្តាសពេក។

មុនសម្រក់ទឹកភ្នែកដោយសារគេ ត្រូវចងចាំរឿងទាំងនេះ៖

១. គេគ្រាន់តែជាអ្នកដទៃ

រូបតំណាង
រូបតំណាង

មុននឹងសម្រក់ទឹកភ្នែកដោយសារតែអ្នកណាម្នាក់ ទោះមនុស្សម្នាក់នោះ ជាមនុស្សដែលអ្នកស្រលាញ់ក៏ដោយ អ្នកក៏ត្រូវតែចងចាំដែរថា មនុស្សម្នាក់នោះគ្មានជាប់សាច់ឈាមអ្វីជាមួយអ្នកឡើយ គេគ្រាន់តែជាអ្នកដទៃម្នាក់ មុនឬក្រោយ គេក៏គង់តែចាកចេញពីអ្នក ហេតុនេះ កុំបណ្តោយឱ្យខ្លួនឯងចេះតែស្រក់ទឹកភ្នែក ដោយសារតែអ្នកណាម្នាក់ងាយៗពេក។

២. គេគ្មានតម្លៃឱ្យអ្នកស្រក់ទឹកភ្នែកដើម្បីគេទេ

រូបតំណាង
រូបតំណាង

ពិតណាស់ រាល់ពេលដែលខូចចិត្តដោយសារតែការបែកបាក់ស្នេហាម្តងៗ អ្នកណាក៏ចេះឈឺ អ្នកណាក៏ចេះយំខូចចិត្ត ប៉ុន្តែមុននឹងសម្រក់ទឹកភ្នែក អ្នកក៏គួរតែសួរខ្លួនឯងដែរថា គេមានតម្លៃគ្រប់គ្រាន់នឹងឱ្យអ្នកស្រក់ទឹកភ្នែកដើម្បីគេដែរឬក៏ទេ បើអត់ទេ គេគឺជាមនុស្សដែលគ្មានតម្លៃគ្រប់គ្រាន់ នឹងឱ្យអ្នកស្រក់ទឹកភ្នែកដើម្បីគេឡើយ។

៣. មនុស្សល្អៗនៅមានច្រើនទៀត

រូបតំណាង
រូបតំណាង

អត់ពីគេទៅ អ្នកអាចនឹងដេកយំនឹកគេស្ទើររាល់ថ្ងៃ តែមុននឹងសម្រក់ទឹកភ្នែកយំនឹកគេ អ្នកក៏ត្រូវចងចាំថាមនុស្សដែលល្អគ្រប់គ្រាន់សម្រាប់អ្នក គេនឹងមិនធ្វើឱ្យអ្នកនៅយំម្នាក់ឯងបែបនេះឡើយ ហើយអ្នកក៏ត្រូវតែដឹងដែរថា មនុស្សល្អៗក្រៅពីគេ នៅមានច្រើនទៀតកំពុងរង់ចាំអ្នក ឱ្យតែអ្នកចេះបើកឱកាសឱ្យខ្លួនឯង បានជួបមនុស្សថ្មីៗ។

៤. គេមិនខ្វល់ជាមួយអ្នកឡើយ

រូបតំណាង
រូបតំណាង

នៅពេលខ្លះ មិនថាអ្នកប្រឹងលះបង់គ្រប់យ៉ាងដើម្បីគេប៉ុណ្ណាទេ ចុងក្រោយគេក៏ចោលអ្នក ដូច្នេះអ្នកមិនគួរសម្រក់ទឹកភ្នែកដោយសារតែមនុស្សម្នាក់ ដែលមើលមិនឃើញពីការលះបង់របស់អ្នកឡើយ។ ជាងនេះទៅទៀត ទោះអ្នកយំដល់លិចខ្លួនទៀត ក៏គេមិនខ្វល់ជាមួយអ្នកដែរ ព្រោះថាមនុស្សដែលគេស្រលាញ់ និងខ្វល់ពីអ្នកពិត គេមិនបណ្តោយឱ្យអ្នកដេកយំខូចចិត្តដោយសារតែគេទេ៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T