ឥណ្ឌា៖ កាលពីថ្មីៗនេះ ខ្លារខិនញីវ័យក្មេងមួយក្បាល មានរោមពាត់ជុំវិញពណ៌ខ្មៅយ៉ាងកម្រ ត្រូវបានប្រទះឃើញ ដោយអ្នកថតរូបសត្វព្រៃឈ្មោះ Haritri Goswami នាអំឡុងដំណើរកម្សាន្ត ក្នុងឧទ្យានជាតិ Peach National Park នៅភាគខាងត្បូងប្រទេសឥណ្ឌា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង វាមិនមែនជាលើកទីមួយ ក្នុងការប្រទះឃើញខ្លារខិនខ្មៅមួយក្បាលនេះឡើយ ដែលវាធ្លាប់បានបង្ហាញខ្លួនម្ដងរួចមកហើយ និងជាលើកដំបូងបង្អស់ កាលពីខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ ខណៈមន្ត្រីឧទ្យានជាអ្នកអះអាងផ្ទាល់។ ហើយចំពោះការមានរោមពណ៌ខ្មៅងងឹត បានជួយខ្លារខិន លាក់ខ្លួនក្នុងព្រៃក្រាស់បានយ៉ាងល្អ និងអាចគេចផុតពីការ.ប.រ.បា.ញ់ នៅពេលយប់ជាដើម។
យ៉ាងណាមិញ ខ្លារខិនខ្មៅ កម្រនឹងបង្ហាញខ្លួនឲ្យឃើញណាស់ ប៉ុន្ដែមានរូបភាពខ្លះៗដែលបង្ហាញពីពួកវា ក្នុងព្រៃផ្សេងទៀតនៅទូទាំងអាស៊ី និងអាហ្វ្រិក។ ហើយកាលពីខែមុននេះ ក៏មានខ្លារខិនខ្មៅមួយក្បាល ត្រូវបានថតឡើង ក្នុងប្រទេសកេនយ៉ាផងដែរ៕
ប្រភព: Daily Mail
សូមទស្សនារូបភាពខាងក្រោម៖





