ជោគជ័យលើការច្រៀង មិនអស់ចិត្ត តារាកូរ៉ែទាំងនេះ វិវត្តន៍ខ្លួនជាតារាសម្ដែងថែមទៀត

//s9.kh1.co/3d/3d9ed0f1330c3b6ea1e11fbdfb5c6b8e318b72b9.jpg
យុវវ័យ

 ០១-តុលា-២០២២ ៣ល្ងាច · ៣ ឆ្នាំមុន

បើនិយាយដល់តារាកូរ៉េស្រីប្រុសទាំងប៉ុន្មាននាក់ខាងក្រោម ពួកគេម្នាក់ៗ សុទ្ធតែមានឈ្មោះបោះសម្លេងដំបូងឡើយ គ្រាន់តែជាអ្នកចម្រៀងនៅក្នុងក្រុមល្បីៗប៉ុណ្ណោះ។

កម្សាន្ត៖ ពិតណាស់ នៅក្នុងវិថីសិល្បៈ ទាល់តែមនុស្សមានទេពកោសល្យ មានសមត្ថភាពចេះបត់បែនបានគ្រប់ប្រភេទ ទើបជាជំនួយជួយឲ្យកេរ្តិ៍អាចល្បីល្បាញ និងទាក់ទាញចិត្តអ្នកគាំទ្របានយូរអង្វែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បើនិយាយដល់តារាកូរ៉េស្រីប្រុសទាំងប៉ុន្មាននាក់ខាងក្រោមវិញ ប្រិយមិត្តច្បាស់ជាជ្រាបហើយថា ពួកគេម្នាក់ៗ សុទ្ធតែមានឈ្មោះបោះសម្លេងដំបូងឡើយ គ្រាន់តែជាអ្នកចម្រៀងនៅក្នុងក្រុមល្បីៗប៉ុណ្ណោះ។ ប៉ុន្តែមិនយូរប៉ុន្មាន ពួកគេក៏បានវិវត្តន៍ខ្លួន ទៅជាតួអង្គសម្ដែងក្នុងរឿងភាគ និងខ្សែភាពយន្តនានា ហើយទទួលបានការគាំទ្ររហូតមកទល់សព្វថ្ងៃផងដែរ៕

តារាទាំងនោះ មានដូចខាងក្រោម៖

១.Yoona ក្រុម SNSD

មុនពេលបង្ហាញមុខក្នុងក្រុម SNSD សមាជិក Yoona បានបង្ហាញខ្លួនជាសាធារណៈក្នុងនាមជាតារាសម្តែងរួចទៅហើយ នៅពេលដែលនាងសម្តែងជាតួ Shin Joo Young ក្នុងរឿង Two Outs In the Ninth Inning។បន្ទាប់មក នាងបានបង្ហាញខ្លួននៅក្នុងរឿងភាគប្រចាំថ្ងៃ You Are My Destiny ដែលផលិតដោយ KBS 1TV ជាតួអង្គ Jang Sae Byuk។ ទោះរឿងមួយនេះទទួលបានអត្រាអ្នកទស្សនាខ្ពស់ក៏ដោយ ប៉ុន្តែការសម្ដែងរបស់ Yoona មិនបានធ្វើឲ្យអ្នកទស្សនាចាប់អារម្មណ៍នាងឡើយ។ ក្រោយមកទៀត នាងក៏បានចូលរួមមសសម្ដែងក្នុងរឿងជាច្រើន តែនៅតែមិនទទួលបានការគាំទ្រ ព្រោះការដាក់តួមិនត្រូវចរិតរបស់នាង។ តែយ៉ាងណាមិញ បន្តិចម្ដងៗ នាងក៏កាន់តែមានសន្ទុះនៃការគាំទ្រ ហើយថ្មីៗនេះ Yoona កំពុងធ្វើការយ៉ាងសកម្មទាំងនៅក្នុងខ្សែភាពយន្ត និងទូរទស្សន៍។ ស្នាដៃចុងក្រោយរបស់នាងពីរគឺ Big Mouth និង Confidential Assignment 2: International ទាំងពីរបានទទួលជោគជ័យផ្នែកពាណិជ្ជកម្ម។ នៅ​ពេល​ខាង​មុខ​នេះ នាង​នឹង​បង្ហាញ​ខ្លួន​ក្នុង​រឿង​ពីរ​រឿង King The Land និង 2 O'clock Date ផងដែរ។

Yoona
Yoona

២.Ok Taec Yeon ក្រុម 2PM

ក្នុង​ចំណោម​សមាជិក​ក្រុម 2PM លោក Jun Ho ជា​អ្នក​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​ក្នុង​នាម​ជា​តារា​សម្ដែង។ យ៉ាង​ណា​មិញ Ok Taec Yeon គឺ​ជា​សមាជិក​ដំបូង​ក្នុង​ក្រុម​ដែល​បាន​បន្សល់​ទុក​នូវ​ការ​ចាប់​អារម្មណ៍​ដល់​សាធារណជន​ក្នុង​វិស័យ​សម្ដែង។ មក​ដល់​ពេល​នេះ លោក​បាន​លេច​មុខ​ក្នុង​រឿង​ល្បីៗ​ជា​ច្រើន​ដូច​ជា Who Are You? Bring It On, Ghost, Save Me, Vincenzo ជាដើម។

Ok Taec Yeon (2PM)
Ok Taec Yeon (2PM)

៣.Uee ក្រុម After School

ក្នុងកម្មវិធី After School មានសមាជិកជាច្រើនដែលសកម្មជាតួសម្តែងដូចជា Nana, Lizzy (Park Soo Young), Lee Joo Yeon, Yoo Soo Young, និង Lee Ga Eun។ មក​ដល់​ពេល​នេះ Uee ជា​សមាជិក​ដែល​មាន​អាជីព​សម្ដែង​មាន​ស្ថិរភាព​បំផុត។ ក្នុង​ឆ្នាំ ២០០៩ Uee ចាប់​ផ្ដើម​ព្យាយាម​សម្ដែង​ពេល​នាង​បង្ហាញ​ខ្លួន​ក្នុង​រឿង Queen Seon Deok។ នាងបានដើរតួជា Mishil កាលពីនាងនៅក្មេង។ កេរ្តិ៍ឈ្មោះរបស់នាង បានធ្វើឲ្យនាងអាចលេចមុខក្នុងរឿងជាបន្តបន្ទាប់ រហូតដល់នាងបានឈ្នះពានរង្វាន់តារាស្រីថ្មីល្អបំផុតនៅ KBS Drama Awards ឆ្នាំ ២០១១។មួយឆ្នាំក្រោយមក Uee ត្រូវបានផ្តល់កិត្តិយសក្នុងចំណាត់ថ្នាក់ជាតួសម្តែងថ្មីល្អបំផុតក្នុងរឿងល្ខោនក្នុងសិល្បៈ Baeksang Arts លើកទី ៤៨ ។

Uee
Uee

៤.Suzy អតីតក្រុម MissA

Suzy បាន​សម្ដែង​ជា​លើក​ដំបូងតាំងពី​ឆ្នាំ ២០១១ ពេល​នាង​សម្ដែង​ជា​តួ Go Hye Mi ក្នុង​រឿង Dream High។ ក្រោយរំសាយក្រុមចម្រៀងក្នុងឆ្នាំ ២០១៧ Suzy ក៏បានលេចមុខជាតួសម្ដែងពេញទីក្នុងរឿងជាច្រើនដែរ។ ហើយថ្មីៗ​នេះ Suzy បាន​ត្រលប់​មក​វិញ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​រឿង Anna ដែល​ផលិត​ដោយ Coupang Play។ ហើយ Suzy កំពុង​ត្រៀម​ខ្លួន​សម្រាប់​ការ​ផ្សព្វផ្សាយ​សម្រាប់​រឿង Wonderland ដែល​នឹង​ចេញ​ផ្សាយ​នា​ពេល​ខាង​មុខ​របស់​នាង។ នៅ​ពេល​ខាង​មុខ​នេះ នាង​នឹង​បង្ហាញ​ខ្លួន​ក្នុង​គម្រោង​ភាពយន្ត The Girl Downstairs ផងដែរ។

Suzy
Suzy

៥.Jung Eun Ji ក្រុម​ Apink

តាំងពីឆ្នាំ ២០១២ នាងបានបង្ហាញខ្លួនក្នុងរឿងជាច្រើន។ រហូតមកដល់ឆ្នាំ ២០២១ Eun Ji បានដើរតួជា Kang Ji Gu ក្នុងរឿង Work Later, Drink Now ។ នាងទាក់ទាញការចាប់អារម្មណ៍របស់អ្នកទស្សនាយ៉ាងច្រើន ហើយនាងត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​តួ​ដ៏​លេចធ្លោ​បំផុតក្នុងរឿង។

Jung Eun Ji
Jung Eun Ji

៦.IU

បង្ហាញខ្លួនក្នុងនាមជាតារាចម្រៀងទោលតាំងពីអាយុ ១៥ឆ្នាំ កេរ្តិ៍របស់នាងក៏ចាប់ផ្ដើមល្បីសុះសាយ តាមរយៈការសម្ដែងផងដែរ។ IU បានលេចមុខសម្ដែងក្នុងរឿងភាគជាច្រើនដូចជា រឿងភាគយុវវ័យ Dream High (២០១១) និងការបង្ហាញខ្លួនតិចតួចនៅក្នុងរឿងភាគទូរទស្សន៍ជាច្រើនទៀត។ នាងត្រូវបានសម្តែងជាតួឯកក្នុងរឿងភាគទូរទស្សន៍ You Are the Best, Pretty Man,The Producers និងរឿង Moon Lovers: Scarlet Heart Ryeo ។ និងរឿងទទួលបានការគាំទ្រច្រើនក្នុងរឿងជាបន្តបន្ទាប់។

IU
IU

៧.D.O. ក្រុម EXO

 ក្នុងនាមជាសមាជិកដែលមានមុខគួរឲ្យស្រលាញ់ដូចកូនឆ្មាប្រចាំក្រុម D.O ក៏មានប្រជាប្រិយភាពខ្លាំងខាងផ្នែកសម្ដែងផងដែរ។ ដោយលោកបានសម្តែងក្នុងរឿងភាគទូរទស្សន៍ និងភាពយន្តជាច្រើនដូចជា Pure Love, My Annoying BrotherPositive PhysiqueRoom No.7 , 100 Days My Prince ជាដើម។ D.O ត្រូវ​បាន ​ក្រុមប្រឹក្សា​ភាពយន្ត​កូរ៉េ ​ជ្រើសរើស​ជា​តារា​កូរ៉េ ​ម្នាក់​ក្នុង​ចំណោម​តារា​កូរ៉េ​ទាំង​ ២០០ នាក់​ដែល ​តំណាង​ឲ្យ​បច្ចុប្បន្ន​និង​អនាគត ​នៃ​ឈុត​ភាពយន្ត​កូរ៉េ​ដ៏​ល្អ​បំផុត។

D.O
D.O

៨.Jisoo ក្រុម BLACKPINK

ក្នុងនាមជាសមាជិកអាយុច្រើនជាងគេប្រចាំក្រុម Jisoo អាចមានឪកាសចូលសម្ដែងជាតួឯកលើកដំបូង ក្នុងរឿងភាគទូរទស្សន៍ JTBC រឿង Snow Drop ជាមួយតួឯកប្រុស Jung Hae In យ៉ាងសក្តិសមគ្នា និងទទួលបានការគាំទ្រខ្លាំងក្នុងរឿងមួយនេះ។

Jisoo
Jisoo
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T