ភ្លេចខ្លួនចេះតែនឹកគេ? ៥វិធី ដើម្បីបញ្ឈប់ចិត្តនឹកសង្សារចាស់

//s9.kh1.co/e4/e4837af236d5381535d75aa984d5d480f66f40dc.jpg
នារី

 ៣០-កញ្ញា-២០២២ ៣ល្ងាច · ៣ ឆ្នាំមុន

ប្រសិនបើអ្នកចេះតែភ្លេចខ្លួននឹកដល់គេ វិធីសាស្ត្រទាំង៥នេះ នឹងជួយឱ្យអ្នកអាចបញ្ឈប់ចិត្តនឹកដល់សង្សារចាស់អ្នកបាន។

ស្នេហា៖ ការដែលនៅតែនឹករលឹកដល់សង្សារចាស់ ដែលជាមនុស្សដែលអ្នកធ្លាប់ស្រលាញ់ វាមិនខុសនោះទេ ប៉ុន្តែរាល់ពេលដែលរំលឹក អ្នករាល់គ្នាមិនទទួលបានអ្វី ក្រៅពីទទួលបានអារម្មណ៍មិនល្អ ឬខូចចិត្តនោះទេ ទើបការដែលនៅតែនឹងដល់សង្សារចាស់ វាមិនល្អសម្រាប់ខ្លួនអ្នកឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុនេះហើយ បើអ្នកចេះតែភ្លេចខ្លួន ហើយតែងតែនឹកដល់គេ អ្នកគួរតែរកវិធីសាស្ត្រណា ដើម្បីបញ្ឈប់ចិត្តនឹកនោះ ព្រោះបើអ្នកនៅតែបណ្តោយឱ្យខ្លួនឯងលិចលង់ ទៅនឹងអតីតកាលទៀត អ្នកគ្មានថ្ងៃរកក្តីសុខឱ្យខ្លួនឯងបានឡើយ ដូច្នេះ វិធីដូចដែលបានរៀបរាប់នៅខាងក្រោមនេះ នឹងជួយអ្នកឱ្យឈប់នឹកគិតដល់គេទៀត។

ភ្លេចខ្លួនចេះតែនឹកគេ? ៥វិធី ដើម្បីបញ្ឈប់ចិត្តនឹកសង្សារចាស់៖

១. កុំនៅម្នាក់ឯង

រូបតំណាង
រូបតំណាង

ការដែលអ្នកចេះតែភ្លេចខ្លួននៅនឹកដល់គេ គឺមកពីអ្នកចូលចិត្តនៅម្នាក់ឯងខ្លាំងពេក ព្រោះនៅពេលដែលអ្នកនៅម្នាក់ឯង គ្រប់យ៉ាងនឹងហាក់ដូចស្ងប់ស្ងាត់ មិនដូចជាពេលដែលអ្នកធ្លាប់មានគេនៅក្បែរ អញ្ចឹងហើយ កុំនៅម្នាក់ឯង ចំណាយពេលនៅជាមួយគ្រួសារ ជាមួយមិត្តឱ្យបានច្រើន ការចងចាំទាំងអស់ វានឹងរសាត់ទៅតាមពេលវេលា។

២. កុំស្តាប់ចម្រៀងកំសត់ៗ

រូបតំណាង
រូបតំណាង

ពិតណាស់ មិនថាអ្នកកាត់ចិត្តពីគេបានច្រើនប៉ុណ្ណាទេ បើអ្នកតែងតែស្តាប់បទកំសត់ៗ ដែលទាក់ទងទៅនឹងគេ អ្នកនឹងនៅតែចងចាំ ហើយនឹករលឹកដល់គេជានិច្ច តែបើអ្នកមិនស្តាប់បទកំសត់ៗ អ្នកនឹងមិនចេះតែនឹកដល់គេ ដែលធ្វើឱ្យខ្លួនឯង នៅតែមានអារម្មណ៍មិនល្អនោះទេ។

៣. ផ្តាច់ការទាក់ទងពីគេទាំងអស់

រូបតំណាង
រូបតំណាង

បែកគ្នាហើយ មិនចាំបាច់ចង់ដឹងសុខទុក្ខពីគេឡើយ បើគេនៅស្រលាញ់អ្នក គេមិនបណ្តោយឱ្យបាត់បង់អ្នកទេ អញ្ចឹងហើយ មិនចាំបាច់ចង់ដឹងអ្វីដែលទាក់ទងនឹងគេទេ ព្រោះនៅពេលដែលអ្នកនៅតែមានទំនាក់ទំនងនឹងគេ អ្នកនឹងនៅតែមានក្តីសង្ឃឹម ថាគេនឹងវិលមករកអ្នកវិញ ដែលជាហេតុធ្វើឱ្យអ្នកមិនអាចកាត់ចិត្តបាន ហើយនៅតែនឹកដល់គេ។

៤. ធ្វើខ្លួនឱ្យរវល់

រូបតំណាង
រូបតំណាង

បើអ្នកចេះតែភ្លេចខ្លួននៅនឹកដល់គេ អ្វីដែលអ្នកអាចធ្វើបាន ដើម្បីកុំឱ្យចិត្តខ្លួនឯងនៅតែនឹកដល់គេ អ្នកគួរតែព្យាយាមធ្វើខ្លួនឱ្យរវល់ នោះអ្នកនឹងគ្មានពេលនឹក ឬអង្គុយខូចចិត្តដោយសារគេ ម្យ៉ាងការធ្វើខ្លួនឱ្យរវល់ វាក៏ជាឱសថក្នុងការព្យាបាលរបួសបេះដូងរបស់អ្នកបានដែរ។

៥. បើកចិត្តទទួលយកគ្រប់យ៉ាង

រូបតំណាង
រូបតំណាង

ការដែលអ្នកនៅតែនឹកដល់គេ គឺមកពីអ្នកនៅតែមិនអាចទទួលយកនូវរឿងរ៉ាវទាំងអស់ ដែលបានកើតឡើង ដូច្នេះបើអ្នកមិនចង់នៅតែនឹកដល់គេ អ្នកគួរតែរៀនបើកចិត្តទទួលយកគ្រប់យ៉ាងដែលបានកើតឡើង ទោះវាធ្វើឱ្យអ្នកឈឺបន្តិចក៏ពិតមែន តែពេលវេលាវានឹងធ្វើឱ្យអ្វីៗគ្រប់យ៉ាងល្អប្រសើរឡើងវិញ៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T