តោះមកដឹងលក្ខណៈសម្បត្តិលេចធ្លាយ របស់ទូរសព្ទ OnePlus 11R

//s9.kh1.co/6e/6e4e7966aa3fb1a69491e7e5133f2b450db5b305.jpg
បច្ចេកវិទ្យា

 ៣០-កញ្ញា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

មិនដូច 10R នោះទេ វានឹងត្រូវបានបំពាក់បន្ទះឈីប Snapdragon 8+ Gen 1 របស់ក្រុមហ៊ុន Qualcomm វិញ។

បរទេស៖ ទូរសព្ទ OnePlus 10R ត្រូវបានបញ្ចេញនៅក្នុងខែឧសភា ហើយក្រុមហ៊ុនចិននេះត្រូវបានគេរាយការណ៍មកថា កំពុងធ្វើការខ្លាំងទៅលើអ្នកស្នងតំណែងបន្ទាប់ ដែលមានឈ្មោះថា OnePlus 11R។ យោងតាមការលេចធ្លាយថ្មីមួយ ចេញពីប្រភពដែលអាចទុកចិត្តបាន បានឲ្យដឹងថា ទូរសព្ទ 11R នឹងមកជាមួយអេក្រង់ AMOLED ទំហំ 6.7អ៊ីញ ដែលមានកម្រិតភាពច្បាស់ 1080 x 2412 ភិចសែល និងល្បឿន 120Hz refresh rate ដូចទៅនឹងជំនាន់មុនរបស់វា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនដូច 10R នោះទេ វានឹងត្រូវបានបំពាក់បន្ទះឈីប Snapdragon 8+ Gen 1 របស់ក្រុមហ៊ុន Qualcomm វិញ។ តាមមើលទៅ OnePlus 11R នឹងត្រូវបានផ្ដល់ជូន ជាមួយជម្រើសរ៉េម 8GB និង 16GB ក៏ដូចជាជម្រើសទំហំផ្ទុក 128GB និង 256GB។ ការដំឡើងកាមេរ៉ាខាងក្រោយរបស់វា នឹងមានកាមេរ៉ាគោលទំហំ 50MP, ឡេនទូលាយ 8MP, និងកាមេរ៉ាម៉ាក្រូ 2MP ខណៈដែលកាមេរ៉ាសែហ្វីនឹងមានទំហំ 16MP។

11R នឹងមានថាមពលថ្ម 5,000 mAh ជាមួយនឹងការគាំទ្រសម្រាប់ការសាកថ្មល្បឿនលឿន 100W។ នោះគឺជាការកើនឡើងពីល្បឿន 80W នៅក្នុង 10R ដែលមានថាមពលថ្មដូចគ្នា។ ឥឡូវនេះ គេមិនច្បាស់ថា តើពេលណាយើងគួររំពឹងថា OnePlus 11R នឹងបញ្ចេញជាផ្លូវការ៕

រូបតំណាង (រូបភាពពី GSMArena)
រូបតំណាង (រូបភាពពី GSMArena)

ប្រភព: GSMArena

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T