ក្រោយ Hailey ថាមិនបានដណ្ដើមស្នេហ៍ ពីអ្នកណា គិតថា Selena ខ្វល់?

//s9.kh1.co/f9/f9db86d8adcf779f430a2df4d36eb3a1b67e04e8.jpg
តារា & កម្សាន្ដ

 ៣០-កញ្ញា-២០២២ ៨ព្រឹក · ២ ឆ្នាំមុន

ក្រោយពី Hailey បានបញ្ជាក់ថាមិនបានដណ្ដើមគូស្នេហ៍នោះ តារាស្រី Selena ក៏បង្ហាញពីសកម្មភាពដ៏គួរឲ្យចាប់អារម្មណ៍ ជាមួយនឹងភាពរីករាយ ពេលកម្សាន្តជាមួយមិត្តភក្តិ

បរទេស៖ បានធ្វើឲ្យហ្វេនៗជាច្រើន មានការចាប់អារម្មណ៍ភ្លាមៗ ចំពោះរឿងរ៉ាវក្នុងទំនាក់ទំនងប្ដីប្រពន្ធរបស់ តារាម៉ូដែលស្រី Hailey និង លោក Justin Bieber ខណៈដែលរូបនាងបានអះអាងនៅក្នុងកម្មវិធីមួយ​ ដោយបានលើកឡើងថា ខ្លួនមិនបានធ្វើជាអ្នកទីបី ឬជាអ្នកដណ្ដើមគូស្នេហ៍អ្នកដទៃឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីមានការបញ្ជាក់បែបនេះហើយ បណ្ដាទស្សនិកជន ក៏ដូចជាអ្នកតាមដានទាំងឡាយ ងាកមកមើលពីសកម្មភាពរបស់ តារាចម្រៀងស្រី Selena Gomez វិញម្ដង ដែលត្រូវជាអតីតគូស្នេហ៍ លោក Justin បានបង្ហាញពីភាពរីករាយ ចេញកម្សាន្តញ៉ាំអាហារពេលល្ងាច ជាមួយមិត្តភក្តិ ទៀតផង។

ជាមួយគ្នានេះដែរ កាលពីថ្មីៗនេះ តារាស្រី Selena Gomez ត្រូវបានអ្នកលេងអ៊ីនធើណេត ចាប់យករូបភាពបាន ពេលកំពុងញ៉ាំអាហារពេលល្ងាចនៅទីក្រុង Malibu ជាមួយមិត្តភក្តិ ថែមទាំងមានការរៀបចំខ្លួន ស្លៀកសំលៀកបំពាក់សាមញ្ញ ​តុបតែង​ខ្លួន​បែប​ស្រាល​ៗ​ ដែលអាច​បញ្ចេញ​នូវភាព​ទាក់​ទាញ​ ក៏ដូចជា ភាពសប្បាយរីករាយ របស់​នាង តាម​រយៈ​រូប​ថត​ទាំងនោះ ផងដែរ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Selena
Selena
Selena
Selena
Selena
Selena
Selena និង Justin
Selena និង Justin
Selena និង Justin
Selena និង Justin
Selena
Selena
Selena
Selena
Selena
Selena
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T