រកឃើញភស្តុតាងនៅលើឋានព្រះចន្ទ អំពីអាចម៍ផ្កាយ ដែលបានផ្ដា-ច់ពូ.»ជ ពពួកដាយណូស័រ

//s9.kh1.co/60/609071eab66e7f96893c6f48147f200316f295c9.jpg
បច្ចេកវិទ្យា

 ២៩-កញ្ញា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

គេបានទទួលលទ្ធផលដោយការសិក្សាពីគ្រាប់អង្កាំកែវតូចៗនៅក្នុងសំណាកដីឋានព្រះចន្ទ ដែលត្រូវបានយកមកកាន់ផែនដីដោយបេសកកម្ម Chang'e-5 របស់ប្រទេសចិន ក្នុងឆ្នាំ២០២០។

បរទេស៖ ផលប៉ះពាល់ពីអាចម៍ផ្កាយនៅលើឋានព្រះចន្ទ កាលពីរាប់លានឆ្នាំមុន ក៏ជាប់ទាក់ទងគ្នាជាមួយនឹងថ្មអវកាសដ៏ធំ បុកជាមួយផែនដី រួមទាំងផលប៉ះពាល់ដែលបានផ្ដាច់ពូជពពួកសត្វដាយណូស័រ។ ការរកឃើញនេះបានបង្ហាញថា ផលប៉ះពាល់សំខាន់ៗនៅក្នុងអំឡុងពេលបុរេប្រវត្តិរបស់ផែនដី មិនមែនជាព្រឹត្តិការណ៍ដាច់ដោយឡែកនោះទេ។ ផ្ទុយទៅវិញ ការវាយប្រហារដោយអាចម៍ផ្កាយទាំងនេះត្រូវបានអមមកជាមួយ ដោយការប៉ះទង្គិចតូចៗជាបន្តបន្ទាប់ ទាំងនៅលើផែនដី និងនៅលើឋានព្រះចន្ទ ដែលផ្ទៃរបស់វាពោរពេញទៅដោយរណ្ដៅជាង៩,០០០ ដែលបន្សល់ទុកដោយផលប៉ះពាល់ពីថ្មអវកាស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកវិទ្យាសាស្ត្រមកពីមជ្ឈមណ្ឌល Space Science and Technology Centre (SSTC) របស់សាកលវិទ្យាល័យ Curtin University ក្នុងប្រទេសអូស្ត្រាលី បានទទួលលទ្ធផលដោយការសិក្សាពីគ្រាប់អង្កាំកែវតូចៗនៅក្នុងសំណាកដីឋានព្រះចន្ទ ដែលត្រូវបានយកមកកាន់ផែនដីដោយបេសកកម្ម Chang'e-5 របស់ប្រទេសចិន ក្នុងឆ្នាំ២០២០។ អង្កាំកែវតូចៗទាំងនេះត្រូវបានបង្កើតឡើង ដោយកម្ដៅខ្លាំង និងសម្ពាធដែលបង្កើតដោយការវាយប្រហារដោយអាចម៍ផ្កាយ។ នេះមានន័យថា ក្រុមអ្នកស្រាវជ្រាវអាចបង្កើតឡើងវិញ នូវការកំណត់ពេលវេលានៃការបុកទង្គិច ដោយវាយតម្លៃទៅលើអាយុកាលរបស់អង្កាំទាំងនេះ។

អាយុកាលនៃអង្កាំកែវមួយចំនួនរបស់ព្រះចន្ទបានបង្ហាញថា ពួកវាត្រូវបានបង្កើតឡើងប្រហែល៦៦លានឆ្នាំមុន នៅកំឡុងពេលប្រហាក់ប្រហែលគ្នា ជាមួយនឹងអាចម៍ផ្កាយដែលបានសម្លាប់ពពួកដាយណូស័រដែរ។ ផលប៉ះពាល់នេះត្រូវបានគេស្គាល់ថា ជាព្រឹត្តិការណ៍ផ្ដាច់ពូជ ដែលនៅទីបំផុតបានសម្លាប់ជីវិតអស់បីភាគបួន នៅលើផែនដី។ អាចម៍ផ្កាយ Chicxulub ដែលមានមុខកាត់ប្រមាណជា១០គីឡូម៉ែត្រ បានបុកផែនដីក្នុងល្បឿនប្រហែល ១៩.៣គីឡូម៉ែត្រក្នុងមួយវិនាទី ឬក៏៦៩,៥២៤គីឡូម៉ែត្រក្នុងមួយម៉ោង ដោយបានបន្សល់ទុកនូវរណ្ដៅមួយដែលមានមុខកាត់១៥០គីឡូម៉ែត្រ និងជម្រៅ១៩គីឡូម៉ែត្រ។

ការស្រាវជ្រាវថ្មីពីមជ្ឈមណ្ឌល SSTC បង្ហាញថា ថ្មអវកាសនេះដែលបានសម្លាប់ពពួកដាយណូស័រ ប្រហែលជាបានចូលរួមដោយពួកអាចម៍ផ្កាយតូចៗផ្សេងទៀត ដែលបានវាយប្រហារមកកាន់ផែនដីផងដែរ ហើយវាអាចត្រូវបានបង្ហាញ ដោយការសិក្សាពីប្រវត្តិនៃផលប៉ះពាល់ពីអាចម៍ផ្កាយ នៅលើឋានព្រះចន្ទ៕

រូបតំណាងអាចម៍ផ្កាយ
រូបតំណាងអាចម៍ផ្កាយ

ប្រភព: Space.com

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T