ករណីដ៏.ច.ម្លែ.ក របស់ក្មេងស្រីរូបនេះ ដែលក្លាយជា..ម្ដា..យ..ទាំងវ័យក្មេង

//s9.kh1.co/d7/d765ba67d3acb4c136cdc6e71d3a4ca519c4d3c7.jpg
សង្គម

 ២៩-កញ្ញា-២០២២ ១២ល្ងាច · ២ ឆ្នាំមុន

ក្មេងស្រី Lina Medina មកពីភូមិដាច់ស្រយាលមួយក្នុង Ticrapo នៃប្រទេសបេរ៉ូ បានក្លាយជាម្ដាយវ័យក្មេងបំផុតលើពិភពលោក ដែលសម្រាលបានកូនប្រុសម្នាក់ឈ្មោះថា Gerardo ខណៈរូបនាងផ្ទាល់មានអាយុទើបតែ៥ឆ្នាំប៉ុណ្ណោះ។

ប៉េរូ៖ ក្នុងឆ្នាំ១៩៣៩ ក្មេងស្រី Lina Medina មកពីភូមិដាច់ស្រយាលមួយក្នុងទីក្រុង Ticrapo នៃប្រទេសបេរ៉ូ បានក្លាយជាម្ដាយវ័យក្មេងបំផុតលើពិភពលោក ដែលសម្រាលបានកូនប្រុសម្នាក់ឈ្មោះថា Gerardo ខណៈរូបនាងផ្ទាល់មានអាយុទើបតែ៥ឆ្នាំប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅដើមនិទាឃរដូវឆ្នាំ១៩៣៩ ឪពុកម្ដាយរបស់ក្មេងស្រី Lina មានការងឿងឆ្ងល់ជាខ្លាំង នៅពេលកត់សម្គាល់ឃើញថា ពោះរបស់ Lina មានសភាពរីកធំខុសពីធម្មតា។ ហើយដោយ.ខ្លា.ច.ថាវាជា.ដុំ.សា.ច់ ឪពុកម្ដាយរបស់ Lina ក៏បានប្រញាប់ប្រញាល់ធ្វើដំណើរចេញពីភូមិ ឆ្ពោះទៅកាន់រដ្ឋធានី Lima ដើម្បីទទួលបានការពិនិត្យពីវេជ្ជបណ្ឌិតជំនាញ។

ជាលទ្ធផល បានបង្ហាញឲ្យដឹងថា ក្មេងស្រី Lina មានផ្ទៃពោះចំនួនប្រាំពីរខែ ដែលធ្វើឲ្យឪពុកម្ដាយ រួមទាំងវេជ្ជបណ្ឌិតមានការភ្ញាក់ផ្អើល និងចម្លែកក្នុងចិត្តផងដែរ។ ហើយទីបំផុត ក្មេងស្រី Lina បានសម្រាលកូនប្រុសម្នាក់ដ៏មានសុខភាពល្អ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៣៩ ដោយការ.វះ.កា.ត់។

ជុំវិញករណីមានកូនទាំងវ័យក្មេងរបស់ក្មេងស្រី Lina បានលេចឮពេញពេញពិភពលោក ដែលនាង និងក្រុមគ្រួសារមិនចង់ទទួលបានភាពល្បីល្បាញបែបនេះឡើយ។ ក្មេងស្រី Lina រួមទាំងក្រុមគ្រួសារ តែងតែព្យាយាមគេចចេញពីការផ្សព្វផ្សាយជាសាធារណៈ និងមិនមាននរណាម្នាក់អាចដឹងទេថា តើបុរសណាជាអ្នកធ្វើឲ្យ Lina មានផ្ទៃពោះផងដែរ។

ជាក់ស្ដែង ក្មេងស្រី Lina បានកើតនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៩៣៣ និងជាកូនស្រីម្នាក់ក្នុងចំណោមបងប្អូនទាំង៩នាក់។ ទន្ទឹមនឹងការមានកូនទាំងវ័យក្មេងយ៉ាងចម្លែកនេះ វាត្រូវាបានអ្នកជំនាញជឿជាក់ថា ក្មេងស្រី Lina មាន.ជំ.ងឺ.ហ្សែនដ៏កម្រមួយហៅថា Precocious Puberty ដែលបណ្ដាលឲ្យរាងកាយរបស់កុមារផ្លាស់ប្តូរទៅជាមនុស្សពេញវ័យឆាប់រហ័ស។ ដូច្នេះមានន័យថា ប្រសិនបើក្មេងប្រុសមាន.ជំ.ងឺ.នេះ គេនឹងធំពេញវ័យលឿនមុនអាយុ៩ឆ្នាំ ដោយមានសំឡេងផ្លាស់ប្ដូរ ប្រ.ដា.ប់.ភេ.ទ.រីកធំ និងមាន.រោ.ម.ជុំវិញ.ប្រ.ដា.ប់.ភេ.ទ.ជាដើម។ ចំណែកក្មេងស្រីវិញ នឹងធំពេញវ័យលឿនមុនអាយុ៨ឆ្នាំ ដោយមានប្រចាំខែដំបូង និង.សុ.ដ.ន់.រីកធំផងដែរ។

ទោះជាយ៉ាងណាក៏ដោយ មូលហេតុនៃភាពធំពេញវ័យមុនអាយុ មិនអាចកំណត់អត្តសញ្ញាណបានទេ និងមានការសិក្សាថ្មីៗផ្សេងទៀត បានរកឃើញថា ក្មេងស្រីវ័យក្មេង ដែលត្រូវបាន.រំ.លោ.ភ.បំ.ពា.ន.ផ្លូ.វ.ភេ.ទ អាចធំពេញវ័យលឿនជាងក្មេងស្រីទូទៅផងដែរ។

ងាកទៅវេជ្ជបណ្ឌិត Edmundo Escomel បានរាយការណ៍ទៅទស្សនាវដ្តីវេជ្ជសាស្ត្រថា ក្មេងស្រី Lina បានមានប្រចាំខែដំបូងកាលពីនាងមានអាយុ៨ខែ និងការបោះពុម្ពផ្សាយផ្សេងទៀត បានអះអាងថាក្មេងស្រី Lina មានអាយុ៣ឆ្នាំ នៅពេលដែលនាងចាប់ផ្តើមមានប្រចាំខែ។ ការពិនិត្យបន្ថែមលើក្មេងស្រី Lina ក៏បានបង្ហាញឲ្យឃើញដែរថា នាងមានការអភិវឌ្ឍលើ.សុ.ដ.ន់.ទៅហើយ និងត្រគាកធំទូលាយជាងធម្មតាផងដែរ។

ហើយក្មេងស្រី Lina ផ្ទាល់ ក៏មិនបានប្រាប់ថាឪពុករបស់កូនប្រុសនាងជាអ្នកណា ឬកាលៈទេសៈ​នៃ​ការ​.រំ.លោ.ភ.​ដែល​នាំឲ្យ​នាង​មាន​ផ្ទៃពោះដែរ បើទោះបីជាមានការសួរនាំពីវេជ្ជបណ្ឌិតក៏ដោយ។ ចំពោះបញ្ហានេះ ត្រូវបានមនុស្សមួយចំនួនគិតថា ក្មេងស្រី Lina នៅក្មេង និងមិនដឹងថាការ.រំ.លោ.ភ.ជាអ្វីទៀតផង។

យ៉ាងណាមិញ លោក Tiburelo ជាឪពុករបស់ក្មេងស្រី Lina និងជាជាងដែកក្នុងភូមិ ត្រូវបាន.ចា.ប់.ខ្លួ.ន.មួយរយៈពេលខ្លី ពីបទ.រំ.លោ.ភ.កូ.ន.របស់ខ្លួន ប៉ុន្ដែត្រូវបានដោះលែងវិញ ហើយការ.ចោ.ទ.ប្រ.កា.ន់.ប្រ.ឆាំ.ង.នឹងគាត់ត្រូវបានទម្លាក់ចោល នៅពេលដែលគ្មានភស្តុតាង ឬសេចក្តីថ្លែងការណ៍របស់សាក្សីអាចរកឃើញ ដើម្បីឃុំខ្លួនគាត់ទេ។ ហើយគាត់ក៏បានបដិសេធយ៉ាងខ្លាំងថា គាត់មិនដែល.រំ.លោ.ភ.កូនស្រីរបស់គាត់ម្ដងណាឡើយ។

រយៈពេលពីរឆ្នាំបន្ទាប់ពីក្មេងស្រី Lina ផ្ដល់កំណើតឲ្យកូនប្រុសរបស់នាង អ្នកឯកទេសខាងការអប់រំកុមារនៅសកលវិទ្យាល័យ Columbia ឈ្មោះ Paul Koask បានទទួលការអនុញ្ញាតឲ្យទៅលេងគ្រួសាររបស់ក្មេងស្រី Lina និងបានឃើញថា ក្មេងស្រី Lina ចាត់ទុកកូនប្រុសដូចសមាជិកគ្រួសារម្នាក់ដែរ ខណៈកូនប្រុសរបស់នាង មានភាពឆ្លាតវៃ និងសុខភាពល្អផងដែរ។

ចំណែកគ្រូពេទ្យសម្ភពម្នាក់ឈ្មោះ Jose Sandoval ដែលបានសរសេរសៀវភៅអំពីករណីរបស់ក្មេងស្រី Lina បាននិយាយថា ក្មេងស្រី Lina តែងតែចូលចិត្តលេងជាមួយតុក្កតារបស់នាង ជាជាងលេងជាមួយកូនប្រុសរបស់នាង។ ហើយកូនប្រុសរបស់នាងធំឡើងដោយគិតថា Lina គឺជាបងស្រី ប៉ុន្ដែកូនប្រុសបានដឹងការពិត នៅពេលមានអាយុប្រហែល១០ឆ្នាំ។

តួយ៉ាង មានខាងកាសែតសារព័ត៌មានក្នុងស្រុក និងអន្តរជាតិជាច្រើន បានផ្ដល់ប្រាក់រាប់ពាន់ដុល្លារទៅដល់គ្រួសាររបស់ក្មេងស្រី Lina ដើម្បីសុំធ្វើបទសម្ភាស៍ និងមានបំណងស្នើសុំសាច់រឿង ទៅថតជាខ្សែភាគយន្ដផងដែរ ប៉ុន្ដែគ្រួសាររបស់ក្មេងស្រី Lina មិនទទួលយកផលប្រយោជន៍ពីជីវិតរបស់កូនស្រីឡើយ បើទោះបីជារឿងរ៉ាវកន្លងផុតទៅអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ។

ស្ថិតក្នុងវ័យពេញវ័យ Lina បានរស់នៅក្នុងជីវិតយ៉ាងស្ងប់ស្ងាត់ និងមានតួនាទីការងារជាលេខារបស់វេជ្ជបណ្ឌិត។ ហើយ Lina ទទួលបានប្រាក់កម្រីពីការងារ យកទៅផ្គត់ផ្គង់លើការសិក្សារបស់ Gerardo ដែលជាកូនប្រុសផងដែរ។

នៅដើមឆ្នាំ១៩៧០ Lina បានរៀបការជាមួយបុរសម្នាក់ឈ្មោះថា  Raúl Jurado និងបានផ្ដល់កំណើតដល់កូនទីពីរ នៅពេលនាងមានអាយុជិត៤០ឆ្នាំ។ ហើយគិតត្រឹមឆ្នាំ២០០២ Lina និងប្ដី នៅតែរស់នៅជាមួយគ្នាក្នុងភូមិក្រីក្រមួយ របស់ទីក្រុង Lima នៃប្រទេសបេរ៉ូ។

លុះ Gerardo ជាកូនប្រុសរបស់ Lina មានអាយុ៤០ឆ្នាំ Gerardo ក៏បានទទួល.ម.រ.ណ.ភា.ព.យ៉ាងសោកសៅ ក្នុងឆ្នាំ១៩៧៩ ដោយសារ.ជំ.ងឺ.ឆ្អឹ.ង.ខ្ន.ង។ ហើយមកទល់បច្ចុប្បន្ននេះ Lina មានអាយុ៨៩ឆ្នាំ និងកំពុងរស់នៅក្នុងប្រទេសបេរ៉ូដដែល៕

រក្សាសិទ្ធដោយ: ខ្មែរឡូត

ប្រភព: allthatsinteresting / wiki / thetealmango

សូមទស្សនារូបភាពខាងក្រោម៖

Lina កាលសម្រាលកូនដំបូង (cr pic to the owner)
Lina កាលសម្រាលកូនដំបូង (cr pic to the owner)
Lina កាលសម្រាលកូនដំបូង (cr pic to the owner)
Lina កាលសម្រាលកូនដំបូង (cr pic to the owner)
Lina និងកូនប្រុស (cr pic to the owner)
Lina និងកូនប្រុស (cr pic to the owner)
Lina និងកូនប្រុស (cr pic to the owner)
Lina និងកូនប្រុស (cr pic to the owner)
Lina និងកូនប្រុស ព្រមទាំងវេជ្ជបណ្ឌិត (cr pic to the owner)
Lina និងកូនប្រុស ព្រមទាំងវេជ្ជបណ្ឌិត (cr pic to the owner)
Lina កាលនៅក្មេង (cr pic to the owner)
Lina កាលនៅក្មេង (cr pic to the owner)
Lina ស្ថិតក្នុងវ័យចាស់ (cr pic to the owner)
Lina ស្ថិតក្នុងវ័យចាស់ (cr pic to the owner)
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T