ទីបំផុត Xiaomi បានប្រកាសថ្ងៃ បើកបង្ហាញឧបករណ៍ថ្មី ទំនងជាបញ្ចេញស៊េរីទូរសព្ទ 12T

//s9.kh1.co/7b/7bec7adda4236d663f06bc39a91108195d692906.jpg
បច្ចេកវិទ្យា

 ២៨-កញ្ញា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

វាទំនងជាសំដៅទៅលើ Xiaomi 12T Pro ដែលត្រូវបានគេរំពឹងថា នឹងមានកាមេរ៉ាទំហំ 200MP របស់វា។

បរទេស៖ បន្ទាប់ពីបានបញ្ចេញស៊េរីទូរសព្ទ Xiaomi 12S នៅក្នុងប្រទេសចិន កាលពីខែកក្កដា ទីបំផុតក្រុមហ៊ុន Xiaomi បានកំណត់សម្រាប់អ្វីដែលអាចជាព្រឹត្តិការណ៍សម្ពោធសកល ដ៏ធំចុងក្រោយរបស់ខ្លួន សម្រាប់ឆ្នាំនេះ។ ឥឡូវនេះ ក្រុមហ៊ុនបានបញ្ជាក់ពីកាលបរិច្ឆេទនៃការប្រកាសបង្ហាញជាក់លាក់ សម្រាប់សប្ដាហ៍ក្រោយ ជាមួយនឹងឧបករណ៍មួយចំនួនដែលគេរំពឹងថា នឹងត្រូវបានបញ្ចេញនៅពេលនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន Xiaomi បានបញ្ជាក់អំពីផែនការរបស់ខ្លួន្ ក្នុងការរៀបចំព្រឹត្តិការណ៍សម្ពោធជាសកល នៅថ្ងៃទី4 ខែតុលា។ រូបភាព teaser ដែលត្រូវបានចែករំលែក បានដាក់ចំណងជើងថា "Make Moments Mega" ដែលអាចប្រាប់ពីព្រឹត្តិការណ៍ ដែលផ្ដោតលើកាមេរ៉ា។ វាទំនងជាសំដៅទៅលើ Xiaomi 12T Pro ដែលត្រូវបានគេរំពឹងថា នឹងមានកាមេរ៉ាទំហំ 200MP របស់វា។

យ៉ាងណាមិញ ព័ត៌មានលម្អិតនៃ Xiaomi 12T និង 12T Pro បានលេចធ្លាយរួចមកហើយ។ បន្ថែមពីនេះ ទូរសព្ទលំដាប់ premium នេះទំនងជាមកអមជាមួយនឹងការបញ្ចេញថេប្លេត Redmi Pad។ នាឡិកាឆ្លាត Xiaomi Smart Band 7 Pro ក៏អាចនឹងលេចវត្តមានផងដែរ ដែលជាកំណែសកលនៃ Xiaomi Band 7 Pro៕

ប្រភព: Notebookcheck

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T