កម្សាន្ត៖ ថ្មីៗនេះ Rosé សមាជិកក្រុម BLACKPINK កំពុងនៅទីក្រុងប៉ារីស សម្រាប់កម្មវិធី YSL Paris Fashion Week ហើយរូបភាពដ៏អស្ចារ្យរបស់នាង បានទាក់ទាញចំណាប់អារម្មណ៍ របស់អ្នកគាំទ្រនៅទូទាំងពិភពលោកផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ Rosé បានបង្ហាញខ្លួនក្នុងកម្មវិធី ដោយឈុតរ៉ូបតូចរឹបរាងពណ៌ខ្មៅសាមញ្ញ និងស្បែកជើងកែងខ្ពស់ បង្អួតរូបរាងស្លីមដូចនាឡិកាខ្សាច់របស់នាងយ៉ាងជឿជាក់តែម្ដង។ មិនតែប៉ុណ្ណោះសម្រស់របស់ Rosé ក៏បានបញ្ចេញពន្លឺបន្ថែម ពេលនាងស្វាគមន៍អ្នកគាំទ្រដោយស្នាមញញឹមយ៉ាងមានមន្តស្នេហ៍។
ជាពិសេសនោះគឺ Rosé ត្រូវបានអមដំណើរដោយ Emmanuel Tomasini ដែលជានាយក VIP របស់ WW នៃ Saint Laurent ហើយភាពស្និទ្ធស្នាលរបស់នាង ជាមួយលោកជាច្រើនឆ្នាំ បង្ហាញថានាងពិតជា muse របស់ YSL ដ៏ល្បីល្បាញ និងមានសមត្ថភាពម្នាក់ផងដែរ៕
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖







ប្រភព : Koreaboo