iPhone 15 Ultra អាចនឹងមានកាមេរ៉ាសែហ្វី រហូតដល់ទៅពីរ

//s9.kh1.co/6e/6e5179b39ac474731782254cd1822366b72a282b.jpg
បច្ចេកវិទ្យា

 ២៧-កញ្ញា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

ការដំឡើងកាមេរ៉ាខាងមុខចំនួនពីរនេះ អាចជាលក្ខណៈពិសេសមួយ ដែលកំណត់ iPhone 15 Ultra ឲ្យមើលទៅខុសពី iPhone 15 Pro។

បរទេស៖ ថ្វីត្បិតតែ iPhone 14 ទើបតែចេញមិនបានប៉ុន្មានក៏ដោយ ក៏ពាក្យចចាមអារ៉ាមអំពី iPhone 15 បានកំពុងលេចឡើង ជាពិសេសម៉ូឌែល iPhone 15 Ultra។ ការលេចធ្លាយថ្មីមួយបានបង្ហាញថា ម៉ូឌែលថ្មីនេះអាចនឹងទទួលបានកាមេរ៉ាខាងមុខចំនួនពីរ និងទំហំផ្ទុកបន្ថែមទៀត។ កាលពីសប្ដាហ៍មុននេះ គេបានឮពាក្យចចាមអារ៉ាមថា Apple គ្រោងនឹងប្ដូរឈ្មោះ iPhone Pro Max របស់ខ្លួន ទៅជា Ultra វិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឥឡូវនេះមានការលេចធ្លាយថ្មីមួយទៀត ចេញពីប្រភពលោក Majin Bu។ យោងតាមលោក Majin Bu បានឲ្យដឹងថា ទូរសព្ទ iPhone 15 Ultra នឹងធ្វើការផ្លាស់ប្ដូរការរចនា iPhone ដែលមានស្រាប់ ជាមួយនឹងការដាក់កាមេរ៉ាខាងមុខចំនួនពីរ។ គេនៅមិនទាន់ដឹងថា តើកាមេរ៉ាទីពីរនេះត្រូវបានប្រើ សម្រាប់ធ្វើអ្វីនៅឡើយ។ ការដំឡើងកាមេរ៉ាខាងមុខចំនួនពីរនេះ អាចជាលក្ខណៈពិសេសមួយ ដែលកំណត់ iPhone 15 Ultra ឲ្យមើលទៅខុសពី iPhone 15 Pro។

ការលេចធ្លាយនេះបង្ហាញថា iPhone 15 Pro នឹងមានកាមេរ៉ាខាងមុខ ចំនួនតែមួយប៉ុណ្ណោះ។ ការផ្លាស់ប្ដូរមួយទៀត ដែល Apple អាចនឹងនាំយកទៅកាន់ឧបករណ៍ឆ្នាំ2023របស់ខ្លួន គឺទំហំផ្ទុកកាន់តែច្រើន។ អ្នកបែកធ្លាយរូបនេះអះអាងថា ម៉ូឌែល Ultra នឹងមានទំហំផ្ទុកចាប់ផ្ដើមពី 256GB។ ការផ្លាស់ប្ដូរការរចនាចុងក្រោយ ដែលលោក Majin Bu បាននិយាយ គឺការប្ដូរទៅប្រើរន្ធ USB-C។ ជាការពិតណាស់ ពាក្យចចាមអារ៉ាមណាក៏ដោយ ក៏អាចនឹងមានការប្រែប្រួលនៅពេលក្រោយបានដែរ៕

រូបតំណាង (iPhone 14 Pro)
រូបតំណាង (iPhone 14 Pro)

ប្រភព: Android Authority

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T