បោកចំតារានិករទាំងនេះ ដឹងតែស៊យធំហើយ

//s9.kh1.co/dd/dd789e328b0dcc3140b39e8e648989d8e68859a5.jpeg
យុវវ័យ

 ២៣-កញ្ញា-២០២២ ៦ល្ងាច · ២ ឆ្នាំមុន

មកស្គាល់តារានិករមួយចំនួន ដែលអ្នកមិនគួរបោកពួកគេឡើយ បើមិនចឹងទេ ស៊យធំហើយ!

យល់ដឹង៖ គ្រប់មនុស្សដែលស្មោះត្រង់ តែងស្អប់ចំពោះការបោកប្រាស់ ប៉ុន្តែវាគឺជាការពិតដ៏សោកសៅ ដែលរឿងទាំងនោះតែងកើតឡើងជាញឹកញាប់។ ប៉ុន្តែ មានមនុស្សមួយចំនួនដែលឆ្លាតវៃ និងមិនងាយឲ្យគេបោកបានងាយទេ បើមិនដូច្នោះទេពួកគេនឹងសងសឹកវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំនាង
រូបតំនាង

មកស្គាល់តារានិករមួយចំនួន ដែលអ្នកមិនគួរបោកពួកគេឡើយ ៖

១. Aries ♈️ ពួក​គេ​នឹងស្រែកពីលើ​កំពូល​ភ្នំមក។ បើ​អ្នកបោកពួកគេ វា​មិន​យូរ​ប៉ុន្មាន​ទេ​ ដែល​ពិភពលោក​នឹងដឹង។ វានឹងមិនតែងតែងាយស្រួល ក្នុងការដោះស្រាយបញ្ហាចំពោះពួកគេនោះទេ។

២. Gemini ♊️ ពួកគេនឹងបំផ្លាញអ្វីគ្រប់យ៉ាង ដែលនៅជុំវិញខ្លួន។ អ្នកសង្ឃឹមថាពួកគេនឹងមិនដឹងថា អ្នករស់នៅទីណាទេ ព្រោះពួកគេនឹងមករកអ្នក លឿនបំផុតតាមដែលអាចធ្វើបាន។

៣. Leo ♌️ អ្នក​មិន​ចង់​បញ្ឆោត​ Leo ទេ លុះត្រា​តែ​អ្នក​ចង់​ឲ្យ​ពិភពលោក​របស់​អ្នក​ប្រែក្រឡាប់​ចុះ។ Leos នឹងរកវិធីដើម្បីទាញ យកប្រយោជន៍ពីស្ថានភាពទាំងអស់ និងធ្វើឲ្យអ្នកទាល់រកវិធី ដោះស្រាយមិនចេញ។

៤. Virgo ♍️ ពួកគេនឹងស្គាល់ពីគ្រប់ទីកន្លែង ដែលអ្នកនឹងទៅ! វាអាចគួរឲ្យខ្លាច ប៉ុន្តែសម្រាប់ Virgo នោះគឺជាការសងវិញរហូតដល់អ្នកជួសជុលគ្រប់យ៉ាង ឲ្យបានរហ័សតាមអ្វីដែលអ្នកអាចធ្វើបាន។

៥. Scorpio ♏️ បើបានបោកបញ្ឆោត Scorpio ហើយ សូមប្រញាប់រត់ទៅឆ្ងាយ! Scorpios នឹងមិនអត់ទោសឲ្យអ្នក ចំពោះអ្វីដែលអ្នកបានធ្វើឡើយ ថែមទាំងធ្វើដាក់អ្នកវិញទ្វេដង។

អត្ថបទដោយ ៖ Yukvey

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T