ដឹងអត់ថា មនុស្ស Introvert និង Extrovert មានគំនិត និងចរិតខុសគ្នាម៉េចខ្លះ?

//s9.kh1.co/14/141739e5390883aed6d23de84c0f4083c1aa2cb5.jpg
យុវវ័យ

 ២៣-កញ្ញា-២០២២ ១ល្ងាច · ៣ ឆ្នាំមុន

ប្រសិនបើអ្នកមិនទាន់ដឹងថាខ្លួនគឺជាមនុស្សប្រភេទ Introvert ឬ Extrovert ហើយនិងមិនដឹងពីភាពខុសគ្នាទេនោះ សូមអានអត្ថបទនេះ។

តើមនុស្សដែលមានលក្ខណៈ Introvert និង Extrovert គឺជាមនុស្សបែបណា? និងធ្វើការសម្គាល់បែបណា?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. Introvert

Introvert គឺជាមនុស្សដែលមានគុណសម្បត្តិ នៃប្រភេទបុគ្គលិកលក្ខណៈម៉្យាង ដែលគេស្គាល់ថាជា introversion ដែលមានន័យថា ពួកគេមានអារម្មណ៍ស្រួលក្នុងការផ្តោតលើគំនិត ពេលដែលនៅស្ងប់ស្ងាត់ ឬនៅម្នាក់ឯង ជាជាងចេញទៅខាងក្រៅជួបជុំគ្នា ពួកគេចូលចិត្តចំណាយពេលជាមួយមនុស្សតែម្នាក់ ឬពីរនាក់ ជាជាងក្រុមធំ ឬជាមួយនឹងហ្វូងមនុស្ស។

រូបតំណាង
រូបតំណាង

២. Extrovert

Extrovert គឺជាមនុស្សដែលមានបុគ្គលិកលក្ខណៈ ត្រូវបានកំណត់ដោយ extroversion ដែលជាធម្មតាគឺជាមនុស្សដែលចូលចិត្ត ក្នុងការស្វែងរកទំនាក់ទំនងសង្គម ពួកគេតែងតែចង់ជួបជុំជាជាងនៅម្នាក់ឯង ក៏ដូចជាចូលចិត្តទៅកន្លែងណាអ៊ូអរ ជារឿយៗ Extroverts ច្រើនតែត្រូវបានគេមើលឃើញថា សប្បាយរីករាយជានិច្ចនៅពិធីផ្សេងៗ។

រូបតំណាង
រូបតំណាង

ភាពខុសគ្នារវាង មនុស្ស Introvert និង Extrovert

Introvert រឺ Introversion (I)

• ពួកគេច្រើនតែមានទំនោរគិត មុនពេលធ្វើសកម្មភាព

• ចូលចិត្តចំណាយពេល លើការគិតពីសកម្មភាពខ្លួនឯង

• ចូលចិត្តគិត​ និងស្តាប់ ជាជាងនិយាយ

• មិនសូវចូលចិត្តធ្វើសកម្មភាព

• ទទួលបានថាមពល ពេលនៅស្ងៀមស្ងាត់

• មានការគិតស៊ីជម្រៅ ឬគិតច្រើន។

រូបតំណាង
រូបតំណាង

Extrovert រឺ Extraversion (E)

• ពួកគេច្រើនតែមានទំនោរធ្វើសកម្មភាព មុនពេលគិត

• ចូលចិត្តធ្វើសកម្មភាពផ្សេង ជាជាងនៅស្ងៀម

• ចូលចិត្តនិយាយ ច្រើនជាងស្តាប់

• ចូលចិត្តធ្វើសកម្មភាពច្រើន

• ទទួលបានថាមពល ពីការជួបជុំ និងធ្វើសកម្មភាព

• មានការគិតធំទូលាយ បែបងាយៗ មិនគិតច្រើន។

រូបតំណាង
រូបតំណាង

ប្រសិនបើអ្នកចង់ដឹងថា អ្នកគឺជាមនុស្សប្រភេទ Introvert រឺ Extrovert នោះ ចូរពិចារណាស្ថានភាពខាងក្រោម ៖

១. តើអ្នកចូលចិត្តនិយាយ ឬចូលចិត្តស្តាប់?

២. តើបរិយាកាសការងារ ដែលអ្នកចូលចិត្តគឺជាអ្វី?

៣. តើថ្ងៃសម្រាក អ្នកចូលចិត្តនៅម្នាក់ឯង ឬចេញទៅក្រៅ?

៤. តើអ្នករីករាយ និងទទួលបានថាមពលពីការសម្រាក ឬការមានសកម្មភាពជួបជុំ?

រូបតំណាង
រូបតំណាង

ប្រភព : Internet

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T