យល់ដឹង៖ ការចាក់សោរខ្លួនឯង និងការឃ្លាតឆ្ងាយពីសង្គម ប្រហែលវាជាអត្ថប្រយោជន៍សម្រាប់មនុស្ស Introverts ទាំងអស់។ ពួកគេមិនត្រូវចូលរួម ក្នុងសង្គមដោយមិនចាំបាច់ ឬចូលរួមជុំមនុស្ស ឬចូលក្លឹបឡើយ។ ពួកគេមានឱកាសធ្វើអ្វី ដែលពួកគេស្រលាញ់ដោយនៅផ្ទះដោយមិនមានអារម្មណ៍សោកស្ដាយ ចំពោះវា។

មកស្គាល់កំពូលតារានិករទាំង ៥ ដែលចូលចិត្តនៅឆ្ងាយពីហ្វូងមនុស្សបំផុត ៖
១. Taurus ♉️ ពួកគេតែងតែចូលចិត្តពេលយប់ ដ៏កក់ក្ដៅនៅក្នុងបន្ទប់ ជាជាងការដើរលេងពេលយប់ខាងក្រៅ។
២. Virgo ♍️ ទោះបីជាពួកគេហាក់ដូចជានិយាយច្រើនជាមួយសង្គមក៏ដោយ Virgos គឺជាមនុស្សដែលតែងលាក់រឿងជាច្រើន ទុកនៅក្នុងចិត្ត។
៣. Aquarius ♒️ ពួកគេមិនសូវមានសំឡេងខ្លាំង ហើយចូលចិត្តនៅក្នុងក្រុមមនុស្ស ដែលពួកគេមានអារម្មណ៍ស្រួលជាមួយ។
៤. Pisces ♓️ Pisces ថ្ងៃណាក៏ដោយ ក៏ចូលចិត្តការអានសៀវភៅ ឬមើលរឿង នៅក្នុងបន្ទប់ គឺល្អជាងការចេញទៅរកសង្គមខាងក្រៅ។
៥. Capricorn ♑️ Capricorns ខ្លាចភាពងាយរងគ្រោះ។ ពួកគេរើសខ្លាំងណាស់ នៅពេលនិយាយអំពីការរាប់អានមិត្ត ហើយមិនទុកចិត្តមនុស្សដោយងាយឡើយ។
អត្ថបទដោយ ៖ Yukvey