យល់ដឹង៖ តើវាល្អដែរទេ នៅពេលដែលនរណាម្នាក់គ្រាន់តែបដិសេធ មិនទទួលយកកំហុសរបស់ពួកគេ?
តាំងពីមានទំនុកចិត្តខ្ពស់លើខ្លួនឯង រហូតមិនទទួលស្គាល់កំហុសរបស់ខ្លួន មនុស្សបែបនេះជាធម្មតាមានអាកប្បកិរិយា ប្រកបដោយភាពអត្មានិយម និងគិតតែពីខ្លួនឯង។

មកស្គាល់កំពូលតារានិករទាំង ៥ ដែលដាច់ខាតមិនទទួលស្គាល់កំហុសរបស់ខ្លួនឡើយ ៖
១. Virgo ♍️ ពួកគេស្ទើរតែមិនចូលចិត្តគំនិតផ្សេងៗរបស់អ្នកដទៃ ដូច្នេះ ពួកគេនឹងមិនអនុញ្ញាតឲ្យនរណាម្នាក់ ប្រាប់ពួកគេថាពួកគេខុសនោះទេ។
២. Leo ♌️ ពួកគេស្អប់ការធ្វើខុស ដែលមានន័យថា ពួកគេមិនងាយនោះទេ ក្នុងការសុំទោសអ្នកដទៃ។ ហើយ Leos មិនអាចបន្ទាបខ្លួនបានទេ។
៣. Scorpio ♏️ ពួកគេមិនដែលជឿថាពួកគេអាចធ្វើអ្វីមួយខុសនោះទេ។ ពួកគេជាបុគ្គលដែលមានមតិខ្លាំងក្លា ដែលងប់ងល់នឹងអ្វីដែលពួកគេធ្វើ។
៤. Aries ♈️ ពួកគេចូលចិត្តតែនៅពេលដែលអ្នកដទៃយល់ស្រប ជាមួយពួកគេ ហើយប្រសិនបើនរណាម្នាក់ហ៊ានប្រឆាំងនឹងពួកគេ Aries នឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយអ្នកនោះភ្លាមៗ។
៥. Taurus ♉️ ពួកគេមិនចូលចិត្តសុំទោសអ្នកដទៃទេ ព្រោះគេចាត់ទុកខ្លួនឯងជាមនុស្សស្មោះត្រង់ និងកំពូលដែលមិនអាចប្រព្រឹត្តខុសបានឡើយ។
អត្ថបទដោយ ៖ Yukvey