ថៃ៖ តាំងពីបានក្លាយជាម្តាយដែលមានកូនមួយរួចមក ជីវិតរស់នៅបច្ចុប្បន្នរបស់ តារាសម្ដែងស្រី Pang Ornjira ក៏ត្រូវបានមហាជនជាច្រើនចាប់អារម្មណ៍ ព្រោះតែមានកូនស្រីតូចដ៏គួរឲ្យស្រលាញ់ តែនៅតែមានចម្ងល់ និងចង់ដឹង ថាតើអ្នកណាជាស្វាមីរបស់នាង ដោយសារតែរហូតមកដល់ពេលនេះ នាងមិនដែលបង្ហាញមុខមាត់ស្វាមីនៅលើបណ្ដាញសង្គមនោះទេ។
ជាក់ស្ដែង កាលពីថ្មីៗនេះ តារាស្រី Pang បានចេញមកបង្ហាញឃ្លីបមួយនៅលើ Channel YouTube របស់ខ្លួន ជាមួយនឹងចម្ងល់ដែលគ្រប់គ្នាចង់ដឹង ហើយវាក៏ជាលើកទីមួយ ដែលតារាស្រីរូបនេះ បាននាំស្វាមី មកធ្វើឃ្លីបវីដេអូជាមួយគ្នា។
តែទោះជាយ៉ាងណា នៅក្នុងឃ្លីបនោះ រូបនាងបានត្រឹមតែបង្ហាញពីមុខមាត់ស្វាមី ត្រឹមតែពាក់កណ្តាលតែប៉ុណ្ណោះ និងបានឃើញត្រឹមមាត់ និងដងខ្លួនរបស់ស្វាមី រួមជាមួយនឹងការប្រាប់ពី ការជួបគ្នាលើកដំបូងទៀតផង។ ជាពិសេស Pang ថែមទាំងបានបង្ហើបពីកាដូដំបូង ដែលស្វាមីរូបនេះ បានទិញខ្សែដៃ និងចិញ្ចៀន សម្រាប់ថ្ងៃដ៏អាក្រក់មួយរបស់នាង ដើម្បីជាការលើកទឹកចិត្ត ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖








