មិនចាំបាច់ទៅបរទេសទេ នៅសៀមរាប មានឧទ្យានអាងចិញ្ចឹមត្រីលំដាប់ពិភពលោក គ្រោងបើកនៅចុងខែ១០ ឆ្នាំ២០២២ ខាងមុខនេះហើយ

//s9.kh1.co/ae/ae201ce98b350b70fc6bfe68832e49379e11ed68.jpg
សង្គម

 ១៨-កញ្ញា-២០២២ ១០ព្រឹក · ៣ ឆ្នាំមុន

នៅខ្មែរមានហើយ មិនចាំបាច់ហោះទៅស្រុកក្រៅ ក៏អាចមកមើល ឧទ្យានអាងចិញ្ចឹមត្រីនៅសៀមរាបបានដែល។

សៀរាប៖ ជារឿងគួរឲ្យសរសើរមែនទែន ក្រោយពីមានដំណឹងច្បាស់ការមួយ ពីលោក ជំទាវ ទា អេង ទៀ សីហា បានបង្ហោះពីការ ត្រៀមបើកដំណើរការនូវ ឧទ្យាន​អាង​ចិញ្ចឹម​ត្រី​លំដាប់​ពិភពលោក​ គ្រោង​នឹង​បើក​នៅ​ ចុងខែ១០ ឆ្នាំ​២០២២ នាពេលខាងមុខនេះហើយ នៅក្នុង​ខេត្ត​សៀមរាប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះតាមការបង្ហោះរបស់ លោក ជំទាវបានរៀបរាប់យ៉ាងលំអិតយ៉ាងដូច្នេះថា៖

កុំច្រឡំថានៅស្រុកក្រៅ ពុកម៉ែ បងប្អូន នេះជាឧទ្យាន​អាង​ចិញ្ចឹម​ត្រី​លំដាប់​ពិភពលោក​ គ្រោង​នឹង​បើក​នៅ​ ចុងខែ១០ ឆ្នាំ​២០២២ នាពេលខាងមុខនេះហើយ នៅក្នុង​ខេត្ត​សៀមរាបយើងហ្នឹង ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​ច្រើន​ អមជាមួយប្រាសាទ​អង្គរ ។ឧទ្យានមួយនេះបង្កើតឡើងដោយ Angkor Wildlife and Aquarium អាងចិញ្ចឹមត្រី និងអាណាចក្រអង្គរ សួនសត្វ នឹងត្រូវសាងសង់លើផ្ទៃដីជាង ១០០ ហិកតា ជាមួយនឹងទុនវិនិយោគសរុប ៧០ លានដុល្លារអាមេរិក។ ខ្ញុំមិននឹកស្មានថាប្រទេសខ្មែរយើងឥឡូវជឿនលឿនមិនចាញ់ស្រុកគេទេ អ្វីៗក៏មានហើយទំនើបទៀត សំខាន់នោះគឺមាន សន្តិភាព សុវត្ថិភាពគ្រប់ទីកន្លែង ល្បឿននៃការអភិវឌ្ឍនលឿនហួសពីការរំពឹងទុកទៅទៀត ។ ខ្ញុំបានដើរមើលនៅក្នុងឧទ្យានមួយនេះ គឺមានចំណុចពិសេសច្រើន មួយគឺខ្ញុំមិនធ្លាប់បានឃើញត្រីទឹកសាបដែលរស់នៅក្នុងទន្លេមេគង្គ ដែលមានរូបរាងប្លែកធំគឺត្រីរាជ ទម្ងន់ដល់ទៅ ១០០គីឡូជាង និងកម្របានឃើញ ទីពីរមានអ្នកជំនាញមើលថែត្រី និងអភិរក្សត្រីប្លែកៗ យ៉ាងយកចិត្តទុកដាក់ ។ ខ្ញុំគិតថាយើងគួរយកកូនៗមកលេងម្តង ហើយឲ្យពួកគាត់បានស្គាល់ថានេះជាត្រីកម្ររបស់ខ្មែរយើង ទីបីកន្លែងនេះនាំមកនូវការអប់រំសម្រាប់ប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាខេត្តសៀមរាប ។ បើរៀបរាប់មិនអស់ទេ ដូច្នេះសូមបងប្អូនអញ្ជើញមក ទស្សនា​ដោយផ្ទាល់វិញល្អជាង សូមអរគុណ ដល់បងប្រុស និងបងស្រី ដែលបានអញ្ជើញខ្ញុំ និងក្រុមគ្រួសារមកលេងនៅ Aquarium ហើយទទួលបានភាពកក់ក្តៅយ៉ាងពេញលេញ សៀមរាប ផ្ទះខ្ញុំ សៀមរាប ធ្វើបាន

សារ បង្ហោះ លោក ជំទាវ ទា អេង ទៀ សីហា 

ជាមួយគ្នានេះ ក្រោយពីបានឃើញការបង្ហោះយ៉ាងដូច្នេះ បងប្អូនជាច្រើបានចូលទៅខមិន បង្ហាញអារម្មណ៍រីករាយ និងអបអរជាខ្លាំង ហើយក៏ត្រៀមគាំទ្រ បន្ទាប់ពីនៅក្នុស្រុកខ្មែរ ក៏អាចមានអ្វីថ្មីៗ អស្ចារ្យ មិនចាញ់ស្រុកក្រៅប៉ុន្មានទេ ៕

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាព ឧទ្យាន​អាង​ចិញ្ចឹម​ត្រី​
ទិដ្ឋភាព ឧទ្យាន​អាង​ចិញ្ចឹម​ត្រី​
ទិដ្ឋភាព ឧទ្យាន​អាង​ចិញ្ចឹម​ត្រី​
ទិដ្ឋភាព ឧទ្យាន​អាង​ចិញ្ចឹម​ត្រី​
ទិដ្ឋភាព ឧទ្យាន​អាង​ចិញ្ចឹម​ត្រី​
ទិដ្ឋភាព ឧទ្យាន​អាង​ចិញ្ចឹម​ត្រី​
ទិដ្ឋភាព ឧទ្យាន​អាង​ចិញ្ចឹម​ត្រី​
ទិដ្ឋភាព ឧទ្យាន​អាង​ចិញ្ចឹម​ត្រី​
ទិដ្ឋភាព ឧទ្យាន​អាង​ចិញ្ចឹម​ត្រី​
ទិដ្ឋភាព ឧទ្យាន​អាង​ចិញ្ចឹម​ត្រី​
ទិដ្ឋភាព ឧទ្យាន​អាង​ចិញ្ចឹម​ត្រី​
ទិដ្ឋភាព ឧទ្យាន​អាង​ចិញ្ចឹម​ត្រី​
ទិដ្ឋភាព ឧទ្យាន​អាង​ចិញ្ចឹម​ត្រី​
ទិដ្ឋភាព ឧទ្យាន​អាង​ចិញ្ចឹម​ត្រី​
Heng Sivchean
S.C

អត្ថបទទាក់ទង

//s9.kh1.co/ec/ecbc2d36a05be12bbaff1c17f2a0755ca029027e.jpg

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ប្រធានបទ « រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា » នាឆ្នាំនេះ ស្របទៅនឹងពាក្យស្លោកជា ភាសាអង់គ្លេសរបស់អង្គការសហប្រជាជាតិ «BREAK THE CYCLE LE (កាត់ផ្តាច់ការវិវដ្តនៃបញ្ហាគ្រឿងញៀន)»

 ២៦-មិថុនា-២០២៥ 
 ៨ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T