ច្បាស់ដូចថ្ងៃ! ប៉ុន្មានសន្លឹក Jennie និង​V ទៅលេងកោះថតរូបឡើងផ្អែមល្ហែម

//s9.kh1.co/01/010760f6ab96f0d028784cfa73d2acf7cf008700.jpg
តារា & កម្សាន្ដ

 ១៦-កញ្ញា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

រូបថតថ្មីរបស់ V របស់ BTS និង Jennie សមាជិក BLACKPINK របស់ពួកគេទៅកាន់ផ្ទៃកោះ Jeju ត្រូវបានបែកធ្លាយ។

កូរ៉េខាងត្បូង៖ រូបថតថ្មីរបស់ V ក្រុម BTS និង Jennie សមាជិក BLACKPINK ដែលត្រូវបានគេលើកឡើងថាពួកគេ បានទៅធ្វើដំណើរកម្សាន្ត ជាមួយគ្នា ទៅកាន់កោះ Jeju បានបង្ហាញនៅលើប្រព័ន្ធអ៉ីនធើណែតនៅថ្ងៃទី ១៦ ខែកញ្ញានេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែថ នៅក្នុងរូបថត របស់អ្នកទាំងពីរ ដែលគេបានជឿថាជា V និង Jennie កំពុងរីករាយនឹង ការណាត់ជួបដើរលេងបែបគូស្នេហ៍ នៅលើកោះ Jeju ជាមួយនឹងរមណីយដ្ឋានជាច្រើនកន្លែងលើកោះ បូករួមការថតរូបយ៉ាងស្និតស្នាល ឡើងផ្អែមល្ហែមមើលហើយ ចង់លើសជាតិស្ករតែម្តង។

ដូចដែលប្រិយមិត្តជាច្រើន បានដឹងហើយថា ដើមឡើយ V និង Jennie មានទំនាក់ទំនងស្នេហាជាមួយពាក្យចចាមអារ៉ាម កាលពីខែឧសភាឆ្នាំនេះ បន្ទាប់ពីអ្នកនិយមលេងអ៉ីនធើណែតម្នាក់ បានបង្ហោះរូបថតមិនច្បាស់ដែលបង្ហាញពីបុរស និងនារីនៅក្នុងឡាន ឥឡូវនេះ អ្នកខ្លះជឿថា រូបថតថ្មីទាំងនេះ អាចសរបញ្ជាក់ឃើញវា ប្រហែលជាការពិត ព្រោះនេះមើលឃើញយ៉ាងច្បាស់ មិនដូចគេកាត់តសូម្បីតែបន្តិច។

រហូតមកដល់ពេលនេះ ផលិតកម្ម Big Hit Music និង YG Entertainment បានរក្សាភាពស្ងៀមស្ងាត់ចំពោះបញ្ហានេះ គ្មានប្រតិកម្មអ្វីសូម្បី ហេតុដូច្នេះ បានធ្វើឲ្យមួយចំនួន នៅតែមន្ទិលសង្ស័យ ចំពោះរឿងរ៉ាវមួយនេះ ជាមួយនឹងភាពស្រពិចស្រពិល ខណផលិតកម្ម មិនទាន់ចេះសេចក្តីថ្លែងការណ៍ណាមួយនោះទេ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

V 
Jennie 
Jennie 
Jennie និង​V 
Jennie និង​V 
Jennie និង​V 
Jennie និង​V 
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T