ស្នេហា៖ ពេលខ្លះមនុស្សដែលស្រលាញ់អ្នក គេមិនហ៊ាននិយាយប្រាប់អ្នកឱ្យបានដឹងនោះទេ ព្រោះតែខ្លាចការបដិសេធរបស់អ្នក ម្យ៉ាងខ្លាចនៅក្រោយពេលដែលគេសារភាពហើយ អ្នកនឹងឈប់និយាយរកគេ ទើបគេសុខចិត្តលាក់អារម្មណ៍ដែលស្រលាញ់អ្នកតែម្នាក់ឯង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀត ដើម្បីចង់ដឹងឱ្យប្រាកដចិត្តថាគេមានចិត្តស្រលាញ់អ្នកពិតមែនឬក៏អត់នោះ អ្នកអាចសង្កេតមើលលើសញ្ញាមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះបាន នោះអ្នកនឹងបានដឹងច្បាស់ថាគេស្រលាញ់អ្នកខ្លាំងប៉ុណ្ណា គ្រាន់តែមិនហ៊ាននិយាយប្រាប់អ្នកតាមត្រង់។
បើគេស្រលាញ់អ្នក តែមិនហ៊ាននិយាយ នោះគេនឹងមានសញ្ញា៥នេះ៖
១. ចូលចិត្តនៅជាមួយអ្នក

មនុស្សដែលស្រលាញ់អ្នក តែគេមិនហ៊ាននិយាយប្រាប់អ្នក គឺគេចូលចិត្តចំណាយពេលវេលារបស់គេនៅជាមួយអ្នក ទោះគេរវល់យ៉ាងណា ក៏គេព្យាយាមឆ្លៀតពេលមកនៅជាមួយអ្នកដែរ នេះហើយដែលជាសញ្ញាបង្ហាញឱ្យអ្នកដឹងថាយ៉ាងច្បាស់ថាគេស្រលាញ់អ្នកខ្លាំង គ្រាន់តែគេមិនហ៊ានប្រាប់អ្នកតាមត្រង់ ព្រោះបើមិនស្រលាញ់ គេក៏មិនខំបែបនេះដែរ។
២. តែងយកចិត្តទុកដាក់លើអ្នកខុសប្លែកពីគេ

ទោះគេជាមនុស្សម្នាក់ដែលរួសរាយ មានសន្តានចិត្តល្អ តែងយកចិត្តទុកដាក់លើមនុស្សគ្រប់គ្នាក៏ដោយ តែបើគេស្រលាញ់អ្នក នោះអ្នកនឹងអាចមើលដឹងតែម្តង គឺគេតែងតែយកចិត្តទុកដាក់លើអ្នកខ្លាំងខុសប្លែកពីអ្នកផ្សេង ហេតុនេះ បើអ្នកមានចិត្តដែរ គ្រាន់តែផ្តល់ក្តីសង្ឃឹមឱ្យគេបន្តិច នោះគេនឹងក្លាហានសារភាពប្រាប់អ្នក។
៣. មិនហ៊ានមើលមុខអ្នកចំ

មនុស្សដែលស្រលាញ់អ្នកឬក៏អត់ មើលតែលើក្រសែភ្នែកក៏អាចដឹងបានដែរ ដូច្នេះហើយ បើអ្នកចង់ប្រាកដចិត្តថាគេស្រលាញ់អ្នកឬអត់ អ្នកអាចប្រើការសម្លឹងមើលភ្នែករបស់គេបាន បើគេគេចពីភ្នែកអ្នក នោះច្បាស់ណាស់ ថាគេពិតជាស្រលាញ់អ្នកពិតមែន តែមិនហ៊ាននិយាយប្រាប់អ្នក ព្រោះខ្លាចការបដិសេធរបស់អ្នក។
៤. មិនពេញចិត្តគ្រប់ពេលមានគេចង់ញ៉ែអ្នក

គ្រប់ពេលដែលមានអ្នកមកចែចង់អ្នក ឬតាមញ៉ែអ្នក មនុស្សម្នាក់នោះនឹងលេចមុខចេញមករំខានជាក់ជាមិនខាន ព្រោះតែគេមិនអាចទ្រាំមើលឃើញមនុស្សដែលគេស្រលាញ់ ត្រូវបានអ្នកផ្សេងឆក់យកទៅបាត់ដោយងាយៗ គ្រាន់តែគេមិនទាន់មានភាពក្លាហានគ្រប់គ្រាន់ ក្នុងការសារភាពទៅកាន់អ្នក។
៥. មិនដែលភ្លេចថ្ងៃសំខាន់អ្នក

ចំណាំមើលទៅ មនុស្សម្នាក់ណាដែលមិនធ្លាប់ភ្លេចថ្ងៃសំខាន់របស់អ្នក គឺមនុស្សម្នាក់នោះហើយ ដែលមានចិត្តលើអ្នក តែមិនហ៊ានប្រាប់អ្នក ព្រោះមនុស្សយើងបើមិនសំខាន់ គេក៏មិនចងចាំដែរ ហេតុនេះហើយ មនុស្សដែលគេស្រលាញ់អ្នក តែមិនប្រាប់អ្នក ឱ្យតែដល់ថ្ងៃណាដែលសំខាន់សម្រាប់អ្នក គឺមិនដែលបាត់វត្តមានរបស់គេឡើយ៕