៥បម្រាមសម្រាប់មនុស្សស្រី ដែលចង់សារភាពស្នេហ៍ទៅកាន់គេមុន

//s9.kh1.co/1e/1e5aea76de62fef3c38984e38e8af08afad5d53c.jpg
នារី

 ០៣-កញ្ញា-២០២២ ១០ព្រឹក · ៣ ឆ្នាំមុន

ស្រីៗមុននឹងចង់សារភាពស្នេហ៍ទៅកាន់មនុស្សប្រុសមុន អ្នកគួរតែបានដឹងពីបម្រាមទាំងនេះ ទើបមិនធ្វើឱ្យការសារភាពរបស់អ្នកបរាជ័យ។

យល់ដឹង៖ វាមិនមែនជារឿងអ្វីដែលខុសនោះទេ ប្រសិនបើមនុស្សស្រី ជាអ្នកដែលសារភាពស្នេហ៍ទៅកាន់មនុស្សប្រុសមុន ទោះបីជាភាគច្រើនមនុស្សប្រុសជាអ្នកសារភាពមុនក៏ដោយ ព្រោះសម័យនេះទៅហើយ មនុស្សប្រុសនិងមនុស្សស្រីគឺមានសិទ្ធស្មើរគ្នា គេលែងប្រកាន់ទៀតហើយ ប៉ុន្តែស្រីៗមុននឹងសារភាពក៏គួរតែដឹងពីរឿងខ្លះៗដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុនេះហើយ សម្រាប់មនុស្សស្រីគ្រប់រូបដែលមានចិត្តចង់សារភាពស្នេហ៍ទៅកាន់មនុស្សប្រុសមុន អ្នកគួរតែបានដឹង និងជៀសពីបម្រាមមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ទើបការសារភាពស្នេហ៍របស់អ្នកងាយនឹងទទួលបានលទ្ធផលល្អ ហើយក៏មិនត្រូវអាម៉ាសមុខ។

៥បម្រាមសម្រាប់មនុស្សស្រី ដែលចង់សារភាពស្នេហ៍ទៅកាន់គេមុន៖

១. ទៅសារភាពទាំងដែលគេមិនទាន់ស្គាល់អ្នក

រូបតំណាង
រូបតំណាង

ប្រសិនបើអ្នកទៅសារភាព ទាំងដែលគេមិនទាន់ទាំងបានស្គាល់អ្នកផងនោះ ភាគរយដែលគេស្រលាញ់អ្នកវិញ គឺស្ទើរតែគ្មាន ដូច្នេះហើយ បម្រាមដែលមនុស្សស្រីមុននឹងទៅសារភាពស្នេហ៍ប្រាប់គេមុន អ្នកត្រូវតែចូលទៅក្នុងពិភពគេ ដើម្បីឱ្យគេបានស្វែងយល់ពីអ្នកជាមុនសិន ទើបអ្នកអាចប្រាកដចិត្តជាមួយខ្លួនឯងបានថាយ៉ាងហោចណាស់ក៏ការសារភាពរបស់អ្នក នៅមានសង្ឃឹមខ្លះ។

២. បង្ខំឱ្យគេស្រលាញ់វិញ

រូបតំណាង
រូបតំណាង

វាមិនខុសនោះទេ ដែលមនុស្សស្រីជាអ្នកដែលទៅសារភាពស្នេហ៍ដាក់មនុស្សប្រុសមុននោះ អ្វីដែលខុសគឺនៅពេលដែលមនុស្សស្រីទៅសារភាពស្នេហ៍ដាក់គេហើយ បែរជាបង្ខិតបង្ខំឱ្យគេស្រលាញ់វិញ ទាំងដែលគេមិនទាន់ទាំងបានយកមកពិចារណា ដែលជាហេតុធ្វើឱ្យការសារភាពស្នេហ៍នោះ មិនទទួលបានលទ្ធផលល្អ លើសពីនេះ មានតែគេរត់ ព្រោះខ្លាចថាអ្នកនឹងតាមទោងទាមគេ។

៣. ហ៊ានលះបង់គ្រប់យ៉ាងឱ្យគេ

រូបតំណាង
រូបតំណាង

មិនថាអ្នកស្រលាញ់ ឬចង់បានគេយកមកធ្វើជាសង្សារយ៉ាងណាទេ ពេលដែលទៅសារភាពស្នេហ៍ដាក់គេមុន អ្នកមិនត្រូវបង្ហាញពីការលះបង់សព្វគ្រប់បែបយ៉ាង ដើម្បីឱ្យគេមើលឃើញថាអ្នកស្រលាញ់គេប៉ុណ្ណានោះទេ ព្រោះគេមិនរំភើបចិត្តអ្វីជាមួយនឹងអ្នកឡើយ ផ្ទុយទៅវិញ គេមានតែខ្លាចហើយរត់គេចពីអ្នកទៅវិញទេ។

៤. ធ្វើដូចគេជារបស់ខ្លួនផ្តាច់មុខ

រូបតំណាង
រូបតំណាង

ទោះជាសង្សារក៏ដោយ ក៏មិនទាន់បានន័យថាគេជារបស់អ្នកផ្តាច់មុខដែរ ហេតុនេះបើគេគ្រាន់តែជាមនុស្សដែលអ្នកលួចស្រលាញ់ ហើយចង់ឱ្យគេស្រលាញ់អ្នកវិញ អ្នកបែរជាព្យាយាមធ្វើដូចគេជារបស់អ្នកផ្តាច់មុខ ហើយប្រច័ណ្ឌហួងហែងគេច្រើនបាត់ទៅហើយ ទោះគេមានចិត្តតិចតួចលើអ្នក ក៏គេលែងមានអារម្មណ៍អ្វីចំពោះអ្នកដែរ។

៥. ជីកកាយរឿងផ្ទាល់ខ្លួនគេ

រូបតំណាង
រូបតំណាង

មនុស្សប្រុសស្អប់បំផុតមនុស្សស្រីណាដែលចង់ដឹងរឿងរ៉ាវផ្ទាល់ខ្លួនរបស់គេ ទាំងដែលមិនទាន់ត្រូវជាអ្វីនឹងគេ ដូច្នេះស្រីៗដែលចង់សារភាពស្នេហ៍ទៅកាន់គេមុន ដាច់ខាតកុំជីកកកាយឬចង់ដឹងរឿងរ៉ាវផ្ទាល់ខ្លួនរបស់គេ ប្រសិនបើគេមិនទាន់ផ្តល់ចម្លើយឱ្យអ្នក ត្រូវចេះគោរពសិទ្ធគេ ទើបអាចឱ្យគេមើលឃើញអ្នកខ្លះ បើមិនអញ្ចឹងទេ ការសារភាពក៏បរាជ័យ ហើយត្រូវគេស្អប់ទៀតផង៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T