ឡូយរបស់គាត់! ច្នៃល្ពៅចេញជាទូក អុំរាប់សិបគីឡូម៉ែត្រ រហូតដល់ឈ្នះកំណត់ត្រាពិភពលោក (មានវីដេអូ)

//s9.kh1.co/0c/0c311cd3f26f95892015de240234552c01c1685e.jpg
សង្គម

 ៣១-សីហា-២០២២ ១ល្ងាច · ៣ ឆ្នាំមុន

បុរសចំណាស់ម្នាក់ បានឈ្នះកំណត់ត្រាពិភពលោកហ្គីនណេស បន្ទាប់ពីគាត់បានធ្វើដំណើរតាមផ្លូវទឹក តាមរយៈការអុំទូកផ្លែល្ពៅម្នាក់ឯង ពីទីក្រុង Bellevue ឆ្ពោះទៅកាន់ទីក្រុង Nebraska។

អាមេរិក៖ បុរសចំណាស់ម្នាក់ មកពីសហរដ្ឋអាមេរិក បានឈ្នះកំណត់ត្រាពិភពលោកហ្គីនណេស បន្ទាប់ពីគាត់បានធ្វើដំណើរតាមផ្លូវទឹក តាមរយៈការអុំទូកផ្លែល្ពៅម្នាក់ឯង ពីទីក្រុង Bellevue ឆ្ពោះទៅកាន់ទីក្រុង Nebraska ក្នុងរយៈចម្ងាយជាង៦១គីឡូម៉ែត្រ និងរយៈពេល១១ម៉ោង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង លោក Duane Hanse គឺជាអ្នកចូលចិត្តដាំដុះ និងមានជំនាញមែនទែន ដែលជាលទ្ធផល គាត់បានដាំផ្លែល្ពៅដ៏មួយ និងយកវាមកកែច្នៃឲ្យចេញទូក។ ហើយគាត់បានឈានចូលអាយុ៦០ឆ្នាំកាលពីថ្ងៃសុក្រទី២៦ ខែសីហា ឆ្នាំ២០២២កន្លងទៅនេះ និងបានអបអរ ដោយការអុំទូកនៅថ្ងៃសៅរ៍ នាវេលាម៉ោង៧:៣០នាទីព្រឹក។

ក្រោយពីធ្វើដំណើរលើផ្ទៃទឹកអស់រយៈពេលប្រហែល៦ម៉ោង ស្រាប់តែគាត់ត្រូវបានប្រាប់ថា គាត់ជាអ្នកឈ្នះកំណត់ត្រាពិភពលោកហ្គីនណេស នាវេលាម៉ោង២:៥២នាទីរសៀល ខណៈម្ចាស់កំណត់ត្រាចាស់ មកពីសហរដ្ឋអាមេរិកដូចគ្នា និងអុំទូកផ្លែល្ពៅ បានចម្ងាយ៤១គីឡូម៉ែត្រប៉ុណ្ណោះ ក្នុងឆ្នាំ២០១៦។

យ៉ាងណាមិញ ជុំវិញភាពជោគជ័យខាងលើ មិនទាន់ត្រូវបានប្រកាសជាផ្លូវការពីភ្នាក់ងារកំណត់ត្រាពិភពលោកហ្គីនណេសឡើយ ប៉ុន្ដែក្រុមគ្រួសារ និងមិត្តភក្ដិរបស់លោក Duane បានចងក្រងឯកសារភស្តុតាងរួចរាល់ហើយ និងត្រៀមបញ្ជូនទៅកាន់កំណត់ត្រាពិភពលោក ដើម្បីពិនិត្យមើលផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T