តារា​ K-Pop ទាំងនេះ ​ជះសម្រស់ខ្លាំង ពេលលាបសក់ផ្កាឈូក!

//s9.kh1.co/56/5640cf2a34348ffac15d6fcb311d90a0c112371c.jpg
យុវវ័យ

 ៣០-សីហា-២០២២ ១០ព្រឹក · ៣ ឆ្នាំមុន

ខាង​ក្រោម​នេះ ​គឺ​ជា​តារា​ K-Pop ស្រី​ទាំង ១០​រូប​ ដែល​មើល​ទៅស្រស់ស្អាត និងទាក់ទាញខ្លាំងបំផុត នៅពេលពួកគេដាក់​សក់​ពណ៌​ផ្កាឈូក។

កូរ៉េខាងត្បូង៖ មិន​ថា​ម៉ូតសក់ពណ៌​ផ្កា​ឈូក ​ពណ៌​ pastel ​ឬ​ពណ៌​ក្រហម​ខ្ចី​ទេ សក់​ពណ៌​ផ្កាឈូក ​គឺ​ជា​រឿង​ពិបាកណាស់​ក្នុង​ការ​ធ្វើឲ្យវាសម្រេច​បានចេញជាផលល្អ។ ព្រោះសក់ពណ៌ផ្កាឈូកពិបាកថែទាំ ហើយថែមទាំងពិបាកលុបចេញដូរពណ៌ថ្មីផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីជាយ៉ាងនេះក្តី តារា K-pop មួយចំនួន ក៏មិនដែលរំលងដែរ ក្នុងការលេងនូវម៉ូតសក់ដែលមានពណ៌ដ៏ទាក់ទាញនេះ តែជាលទ្ធផល ពណ៌សក់នេះ អាចធ្វើឲ្យពួកគេ មានរូបរាងលេចធ្លោបំផុត។ ហើយខាង​ក្រោម​នេះ ​គឺ​ជា​តារា​ស្រី​ទាំង ១០​រូប​ ដែល​មើល​ទៅស្រស់ស្អាតខ្លាំង នៅពេលពួកគេដាក់​សក់​ពណ៌​ផ្កាឈូក!

១.Jinni សមាជិក NMIXX

សម្រាប់ការបង្ហាញខ្លួនលើកដំបូងរបស់ NMIXX សមាជិក Jinni បានធ្វើឲ្យមានការចាប់អារម្មណ៍ជាលើកដំបូងជាមួយនឹងសក់ពណ៌ផ្កាឈូកយ៉ាងស្រស់ស្អាត។ ម៉ូត​សក់​នេះ​ធ្វើ​ឲ្យ​នាងលេចធ្លោខ្លាំង​ក្នុង​ពេល​សម្តែង។

Jinni
Jinni

២.Sana សមាជិក TWICE

ថ្វីត្បិតតែលាបតែមួយភ្លែត តែសក់ពណ៌ផ្កាឈូករបស់ Sana នៅក្នុងបទ «Feel Special» របស់ TWICE សម្រស់របស់នាងក៏ស្អាតណាស់ដែរ។

Sana
Sana

៣.Kim Chae Hyun សមាជិក Kep1er

បន្ទាប់ពីដំណើរការជោគជ័យមិនគួរឲ្យជឿនៅលើបទ «Girls Planet 999» Kim Chae Hyun បានត្រលប់មកវិញជាមួយនឹងពណ៌សក់ថ្មីដ៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់បទដំបូងរបស់ Kep1er «WA DA DA» ប្រែក្លាយពី Girl-next-door ទៅតារា K-pop ក្នុងមួយប៉ព្រិចភ្នែក។ 

Kim Chae Hyun
Kim Chae Hyun

៤.Yerin អតីតក្រុម GFRIEND

Yerin កើតមកសម្រាប់សក់ពណ៌ផ្កាឈូក ព្រោះទម្រង់មុខរបស់នាងសម ដែលមើលទៅគ្មានកំហុសក្នុងការលាបពណ៌ផ្កាឈូកនោះឡើយ។  

Yerin
Yerin

៥.Na Go Eun ក្រុម PURPLE KISS

សក់ពណ៌ទង់ដែង ដោយគ្រាន់តែបន្ថែមពណ៌ផ្កាឈូកបន្តិចបន្តួច មើលទៅទម្រង់មុខនិងសម្រស់របស់ Na Go Eun ប្លែងស្អាតយ៉ាងល្អឥតខ្ចោះ។  

Na Go Eun
Na Go Eun

៦.Rosé ក្រុម BLACKPINK

តាម​ឈ្មោះ​របស់​នាង Rosé ដែលមានន័យថាផ្កាកុលាប នាងបានលេងពណ៌សក់នេះយ៉ាងសម ​​ល្អ​ឥត​ខ្ចោះ ដោយ​ផ្តល់​ឲ្យ​នាង​នូវ​រូបរាង​ទន់ភ្លន់ក្នុង​បទ «Lovesick Girls»

Rosé
Rosé

៧.Gahyeon សមាជិកក្រុម Dreamcatcher

ក្នុងចំណោមពណ៌ផ្កាឈូកខ្លាំងបំផុតនៅក្នុងបញ្ជីនេះ Gahyeon សមាជិកក្រុម Dreamcatcher បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលនៅពេលដែលនាងបានលាបពណ៌សក់របស់នាងទៅជាពណ៌ផ្កាឈូកដ៏ក្តៅគគុក បន្ទាប់ពីបានលេងសក់ធម្មតា និងពណ៌ខ្មៅងងឹតជាច្រើនឆ្នាំចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងរបស់នាង។ ពីរឆ្នាំក្រោយមក អ្នកគាំទ្រនៅតែចង់ឲ្យ Gahyeon លាបសក់ពណ៌ផ្កាឈូកដដែល។

Gahyeon
Gahyeon

៨.J សមាជិក​ក្រុម STAYC

សក់ពណ៌ផ្កាឈូករបស់ J ក្នុងបទ «ASAP»  ​​ធ្វើ​ឲ្យនាងមាន​លេចធ្លោ​បំផុត​នៅពេលនោះ។

J សមាជិក​ក្រុម STAYC
J សមាជិក​ក្រុម STAYC

៩.Sakura ក្រុម LE SSERAFIM

មុន​ពេល​បង្ហាញ​ខ្លួន​ជាមួយ​ក្រុម LE SSERAFIM Sakura បាន​ត្រលប់​មក​វិញ​ជា​លើក​ចុង​ក្រោយ​ជាមួយ​នឹង​បទ «Panorama» ក្នុង​ក្រុម​អតីត​ក្រុម IZ*ONE។ ក្នុងអំឡុងពេលនៃការផ្សព្វផ្សាយ Sakura បានរួមបញ្ចូលគ្នានូវសក់ពណ៌ផ្កាឈូកក្តៅដ៏រស់រវើកជាមួយនឹងគ្រឿងតុបតែងដែលមើលទៅស្អាត ដូចព្រះនាងនៅក្នុង webtoon ។ 

Sakura
Sakura

១០.Yuqi ក្រុម G)I-DLE

សក់ពណ៌ផ្កាឈូករបស់តារាស្រីរូបនេះ ក៏ធ្វើឲ្យនាងមានភាពទាក់ទាញ ស្អាតមិនចាញ់តារាៗខាងលើនោះដែរ។

Yuqi 
Yuqi 

ប្រភព៖ soompi

Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T