មជ្ឈមណ្ឌលហាត់ប្រាណដ៏អស្ចារ្យនៅកម្ពុជា អបអរសាទរគម្រប់ខួប១២ឆ្នាំ នៃ ដឹ ផ្លេស សាខាបឹងកេងកង

//s9.kh1.co/22/22efe51fdb4f0e18b6b020eda448eaca66405efa.jpg
សង្គម

 ៣១-សីហា-២០២២ ៤ល្ងាច · ៣ ឆ្នាំមុន

ប្រធានបទ "The Magnificent Fitness Center in Cambodia" បានឆ្លុះបញ្ចាំងពីអាយុកាល១២ឆ្នាំនូវវត្តមានរបស់​ដឹ ផ្លេស បឹងកេងកង

ភ្នំពេញ៖ ប្រធានបទ "The Magnificent Fitness Center in Cambodia" បានឆ្លុះបញ្ចាំងពីអាយុកាល១២ឆ្នាំនូវវត្តមានរបស់​ ដឹ ផ្លេស បឹងកេងកង ហើយឈានមុខគេផ្នែកវិស័យហាត់ប្រាណ និងកីឡាកាយសម្បទានៅកម្ពុជា។ នេះជាខួបលើកទី១២ របស់ ដឹ​ ផ្លេស បឹងកេងកង។ យើងខ្ញុំចង់បង្ហាញថា ​ក្រុមការងាររបស់យើង និងសមាជិកជាទីគោរព នូវតែមានវត្តមានដដែល ទោះបីជាមានរោគរាតត្បាតកាលពីឆ្នាំ ២០២០ - ២០២១ ក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/d1/d14b8eb3ab938e9ed231c480f46ca82cbc0427ec.jpg

លោក Randy Fadlila Nasser ប្រធានផ្នែកគ្រប់គ្រងទីផ្សារនៅ The Place Gym បាននិយាយថា "

ដឹ ផ្លេស បឹងកេងកង ឬសាខាផ្សេងទៀតរបស់យើងខ្ញុំនៅទូទាំងរាជធានីភ្នំពេញនេះ ភាពឡើងចុះគឺជាផ្នែកមួយនៃដំណើរការរបស់យើងដើម្បីអោយឈានមុខគេ។ យើងបានជួបប្រទះភាពរីកចម្រើន និងខាតបង់ ហើយបានប្រឈមមុខនឹងបញ្ហាជាច្រើន ប៉ុន្តែឥឡូវនេះយើងបានមកដល់គោលដៅរបស់យើងហើយ។ ទោះបីជាយ៉ាងណាក៏ដោយ យើងជឿជាក់យ៉ាងមុតមាំថា អោយតែនរណាម្នាក់ដែលមានចិត្តគំនិតវិជ្ជាមាននឹងមានឆន្ទៈមោះមុត និងរីករាយជាមួយដំណើរការផ្តល់សេវាកម្មល្អដល់សមាជិក នោះហើយជាអ្នកដឹកនាំជោគជ័យ។”

 លោក Randy​ បានបន្ថែម

“យើងមានអារម្មណ៍ថា ក្នុងអំឡុងពេលមានរោគរាតត្បាត ដែលយើងត្រូវផ្អាកនឹងបិទក្នុងរយៈពេលយ៉ាងយូរ ហើយបានបើកបិទៗជាច្រើនលើកច្រើនសារ។ សមាជិកមួយចំនួនរបស់យើងបានត្រឡប់ទៅប្រទេសកំណើតរបស់គាត់វិញ ខណៈពេលដែលអ្នកផ្សេងទៀតមិនបានមកចូលរួមជាមួយ។ប៉ុន្តែយើងអាចបញ្ជាក់បានថា អត្ថិភាពរបស់យើងនៅតែដំណើរការ បើកជាប្រចាំ និងទទួលបានការចុះឈ្មោះពីសមាជិកថ្មីបន្ថែមទៀត ឬសូម្បីតែអតិថិជនដែលទើបមកដល់ទីក្រុងភ្នំពេញក៏ចុះឈ្មោះដែរ។”

លោក Randy Fadlila Nasser 
https://s9.kh1.co/__image/w=650,h=434,q=100/67/678d46b56229512a45939fd7b8d25a0a141b2795.jpg

ដឹ ផ្លេស បឹងកេងកង សូមអញ្ជើញភ្ញៀវកិត្តិយសដែលជាសមាជិកមកចូលរួមក្នុងពិធីជប់លៀងអបអរសាទរគម្រប់ខួប និងចូលរួមថ្នាក់ពិសេសផងដែរ។ Les Mills RPM, Les Mills Body Combat, នឹងYoga Class សុទ្ធសឹងតែជាថ្នាក់ល្បីៗលំដាប់ថ្នាក់ពិភពលោក។

"យើងច្បាស់ជាប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនក្នុងជីវិត។"​យើង​អាច​ជ្រើស​រើសការកើន​ឡើង​ឬ​​ការ​ស្រុតចុះ ប៉ុន្តែយើងនៅតែទទូចធ្វើអ្វីមួយដើម្បីសម្របខ្លួនទៅនឹងពាក្យថា "​វាជារឿងធម្មតា"​ ។ បន្ទាប់មក យើងបណ្តាក់ទុនលើអ្វីមួយដើម្បីជំរុញទឹកចិត្តភ្ញៀវ ឬសមាជិករបស់យើងឱ្យអញ្ជើញមកហាត់ប្រាណខាងយើងខ្ញុំ។ យើងមានការផ្ដល់ជូននឹងចំណាយទៅលើ កាមេរ៉ាវាស់កម្ដៅ ទឹកលាងដៃ នឹងទឹកបាញ់សម្រាប់សម្អាតឧបករណ៍នឹងសម្លាប់មេរោគ, កម្ដៅ UV ដើម្បីសម្លាប់មេរោគបន្ទាប់ពីថ្នាក់ហាត់ចប់, មានការបែងចែកដាក់រនាំងបាំងដើម្បីរក្សាគម្លាតគ្រប់ម៉ាស៊ីនហាត់ប្រាណទាំងអស់។" 

លោក Pelly Afrinaldy អ្នកគ្រប់គ្រងទូទៅនៃ The Place Gym យល់ស្រប

សម្រាប់ព័ត៌មានបន្ថែម ឬទំនាក់ទំនងសម្ភាសន៍ សូមទាក់ទងមក លោក Randy Fadlila Nasser ប្រធានផ្នែកទីផ្សារ The Place Gym, អ៊ីម៉ែល [email protected] ឬ Telegram @randyfadlila, WhatsApp ឬទូរស័ព្ទទៅ +855 69 619 777។

https://s9.kh1.co/__image/w=650,h=398,q=100/6c/6c5dba46d8dcda6abe31475b96ec7f7eb2339584.jpg
https://s9.kh1.co/__image/w=650,h=434,q=100/da/da12d1357550ca8dfe0d06fa970b6ba3d30b06cb.jpg

ដឹ ផ្លេស គឺជាកន្លែងហាត់ប្រាណដែលមានឧបករណ៍ទំនើប ទាន់សម័យបំផុត និងមានសមាជិកជាង 5000 នាក់, ថ្ងៃនេះលោកអ្នកអាចរកស្វែងរក ដឹ ផ្លេស នៅ បឹងកេងកង១, ទួលគោក, អ៊ីអនម៉លភ្នំពេញជាន់ទី៤, ទីតាំងសុទ្ធសឹងតែជាតំបន់ទីប្រជុំជន និងកណ្ដាលភ្នំពេញ។ គ្រឿងបរិក្ខារមានអាងហែលទឹកប្រវែង 25 ម៉ែត្រ ទូរដាក់សម្លៀកបំពាក់ ស្ទូឌីយោយូហ្គា ស្ទូឌីយោធាក់កង ស្ទូឌីយោលំហាត់ប្រាណជាក្រុម Funtional Training area, សង្វៀន ប្រដាល់, ទីលានបាល់បោះ និងផលិតផលមកពី Technogym, Reebok និង Adidas ៕

ទីតាំងសាខា៖
ដឹ ផ្លេស អ៊ីអន១
អ៊ីអនម៉លភ្នំពេញ,​ ជាន់ទី៤, #១៣២, មហាវិថី សម្ដេចសុធារស,ខណ្ខ ចំការមន, ភ្នំពេញ
លេខទូរស័ព្ទ: +855 69 301 777

ដឹ ផ្លេស បឹងកេងកង
#១១, ផ្លូវលេខ ៥១, សង្កាត់ បឹងកេងកង១, ខណ្ខ ចំការមន, ភ្នំពេញ
លេខទូរស័ព្ទ: +855 69 876 777

ដឹ​ ផ្លេស ទួលគោក
#១, ផ្លូវលេខ ២៨៩, សង្កាត់ បឹងកក់១, ខណ្ខ ទួលគោក, ភ្នំពេញ
លេខទូរស័ព្ទ: +855 69 452 777

https://s9.kh1.co/__image/w=650,h=434,q=100/b5/b5fe86a1f8553ce9fae8c6aebb26eab3c3a0b8fe.jpg
https://s9.kh1.co/__image/w=650,h=556,q=100/49/497d0ce2946df9280d048893e536087d69ae4402.jpg
https://s9.kh1.co/__image/w=650,h=434,q=100/7c/7cb19c4c91271fdebb7483e8d0dac22ef956949f.jpg
https://s9.kh1.co/__image/w=650,h=434,q=100/7e/7e978611905b6bacb8dcb91091c4cb98ddfc252a.jpg
https://s9.kh1.co/__image/w=650,h=427,q=100/df/df0f0ad178d7e8af1eb7c494b57d937b3ecdeb08.jpg
https://s9.kh1.co/__image/w=650,h=366,q=100/ac/ace332c3c9978f921b24792df1817ea69239ad09.jpg
https://s9.kh1.co/__image/w=650,h=366,q=100/95/950c64db7feecdd5e0d2dfa48894361036c6e8a9.jpg
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T