ស្រលាញ់គេបែបណា ទើបមិនងាយត្រូវគេបោក?

//s9.kh1.co/04/044ac8f8780708af60ac2299dea94e079b136573.jpg
នារី

 ២៤-សីហា-២០២២ ៣ល្ងាច · ៣ ឆ្នាំមុន

ចង់ដឹងថាស្រលាញ់គេបែបណា ទើបមិនងាយត្រូវបានគេបោកប្រាស់មែនទេ? ខាងក្រោមនេះជាវិធីស្រលាញ់ ដែលគេមិនអាចបោកអ្នកបាន។

ស្នេហា៖ នៅក្នុងរឿងស្នេហា ប្រសិនបើអ្នកប្រហែសតែបន្តិច ​ អ្នកនឹងត្រូវបានគេបោកប្រាស់ចិត្តបានដោយងាយ ហើយនឹងត្រូវដេកខូចចិត្តយូរថ្ងៃយូរខែ ដូច្នេះបើស្រលាញ់អ្នកណាម្នាក់ ត្រូវចេះមានភាពវៃឆ្លាតបន្តិច ទើបមិនងាយត្រូវបានគេបោកចិត្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត ដើម្បីការពារមិនឱ្យគេបោកប្រាស់ចិត្តបានដោយងាយ អ្នកត្រូវរៀនស្រលាញ់អ្នកណាម្នាក់តាមរបៀបដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ទោះអ្នកស្រលាញ់អ្នកណាក៏ដោយ ឱ្យតែអ្នកចេះស្រលាញ់បែបនេះ អ្នកមិនងាយនឹងត្រូវបានគេបោកប្រាស់ចិត្តឡើយ។

ស្រលាញ់គេបែបណា ទើបមិនងាយត្រូវគេបោក?

១. ស្រលាញ់កុំឱ្យគេដឹងចិត្ត

រូបតំណាង
រូបតំណាង

បើមិនចង់ឱ្យគេបោកចិត្តបានដោយងាយទេនោះ អ្នកមិនត្រូវស្រលាញ់អ្នកណាម្នាក់ ឱ្យគេដឹងចិត្តអ្នកនោះទេ ព្រោះនៅពេលដែលអ្នកស្រលាញ់ឱ្យគេដឹងចិត្ត ធ្វើអ្វីក៏គេមិនគិតពីអារម្មណ៍របស់អ្នកដែរ ព្រោះគេដឹងថាអ្នកស្រលាញ់គេខ្លាំង និងរស់ខ្វះគេមិនបាន ដូច្នេះទោះគេចង់ធ្វើយ៉ាងណាចំពោះអ្នក ក៏អ្នកមិនហ៊ានធ្វើអ្វីដាក់គេ អញ្ចឹងហើយ ស្រលាញ់អ្នកណាក៏ស្រលាញ់ចុះ តែកុំឱ្យគេដឹងចិត្តពេក។

២. ស្រលាញ់ តែកុំលះបង់ច្រើនពេក

រូបតំណាង
រូបតំណាង

ស្រលាញ់គឺជាការលះបង់ក៏ពិតមែន ប៉ុន្តែមិនមែនរាល់ការលះបង់ទាំងអស់ គឺសុទ្ធតែមានតម្លៃនោះទេ ម្យ៉ាងវិញទៀត បើអ្នកកាន់តែលះបង់ចំពោះមនុស្សដែលអ្នកស្រលាញ់ខ្លាំងពេក គឺមានតែធ្វើឱ្យគេបានចិត្តនោះទេ ហើយអ្នកក៏ងាយនឹងត្រូវបានគេបោកប្រាស់ដែរ ហេតុនេះ មុននឹងលះបង់អ្វីមួយ ត្រូវមើលថាមនុស្សម្នាក់នោះ សាកសមនឹងទទួលបាការលះបង់ពីអ្នកដែរឬអត់។

៣. ស្រលាញ់យ៉ាងណា ក៏មិនត្រូវភ្លេចស្រលាញ់ខ្លួនឯង

រូបតំណាង
រូបតំណាង

អ្នកនឹងមិនងាយត្រូវបានគេបោកប្រាស់បានឡើយ ប្រសិនបើអ្នកមិនភ្លេចក្នុងការស្រលាញ់ខ្លួនឯង ព្រោះមនុស្សភាគច្រើន ឱ្យតែស្រលាញ់អ្នកណាម្នាក់ខ្លាំង គឺស្រលាញ់គេស្ទើរតែភ្លេចស្រលាញ់ និងមើលថែខ្លួនឯង ទើបជាហេតុធ្វើឱ្យគេងាយធ្វើបាបចិត្តបាន បែបនេះហើយ បើមិនចង់ឱ្យគេបោកបាន អ្នកមិនត្រូវភ្លេចស្រលាញ់ខ្លួនឯងទេ មិនថាម្នាក់នោះ គេល្អចំពោះអ្នកយ៉ាងណាក៏ដោយ។

៤. មិនស្រលាញ់ងប់ងល់

រូបតំណាង
រូបតំណាង

ពិតណាស់ ក្តីស្រលាញ់អាចបាំងភ្នែកមនុស្សជិត ហើយនៅពេលដែលអ្នកបណ្តោយឱ្យក្តីស្រលាញ់បាំងភ្នែកជិត អ្នកនឹងមើលលែងដឹងថាអ្វីល្អ និងអ្វីអាក្រក់ ដែលជាហេតុធ្វើឱ្យគេបោកអ្នកបានដោយងាយបំផុត តែបើអ្នកចេះថ្លឹងថ្លែងអ្វីល្អ និងអ្វីដែលអាក្រក់ អ្នកនឹងមិនងាយត្រូវបានគេបោកបានឡើយ ម្យ៉ាងការដែលអ្នកមិនងប់ងល់នឹងស្នេហា វាក៏ជារឿងដែលអ្នកអាចការពារខ្លួនឯង មិនឱ្យទទួលរងការឈឺចាប់ពីអ្នកណាម្នាក់ដែរ៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T