ចងចាំរឿងទាំងនេះ រាល់ពេលដែលអ្នកអន់ចិត្តនឹងសង្សារ

//s9.kh1.co/e4/e493945f6be929b09be65b522d9f38ae13516d65.jpg
នារី

 ២០-សីហា-២០២២ ៣ល្ងាច · ៣ ឆ្នាំមុន

ត្រូវចេះចងចាំពីរឿងទាំងអស់នេះ នៅរាល់ពេលដែលអ្នកមានអារម្មណ៍ថាអាក់អន់ចិត្តនឹងសង្សារអ្នក ដើម្បីកុំឱ្យប៉ះពាល់ដល់ទំនាក់ទំនង។

ស្នេហា៖ វាជារឿងធម្មតាទៅហើយ សម្រាប់មនុស្សពីរនាក់ដែលស្រលាញ់គ្នា គឺវាតែងតែកើតមានការអាក់អន់ចិត្តនឹងគ្នាបន្តិចបន្តួចហើយ ប៉ុន្តែការដែលអន់ចិត្តនឹងគ្នាច្រើនដងពេក​ វាក៏មិនមានផលល្អអ្វីដល់ទំនាក់ទំនងដែរ ក្រៅពីធ្វើឱ្យទំនាក់ទំនងមានតែបញ្ហា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ ដើម្បីកុំឱ្យការអន់ចិត្តនឹងគ្នាច្រើនដង មានផលអាក្រក់ដល់ទំនាក់ទំនង អ្នករាល់គ្នាត្រូវចេះចងចាំពីរឿងមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ រាល់ពេលដែលអ្នកចាប់ផ្តើមមានអារម្មណ៍ថាអាក់អន់ចិត្តនឹងសង្សារអ្នក ព្រោះវានឹងមិនធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងអ្នកទាំងពីរ។

ចងចាំរឿងទាំងនេះ រាល់ពេលដែលអ្នកអន់ចិត្តនឹងសង្សារ៖

១. អន់ចិត្តត្រូវរឿងដែរឬទេ?

រូបតំណាង
រូបតំណាង

រាល់ពេលដែលអ្នកអន់ចិត្តនឹងសង្សាររបស់អ្នក អ្វីដែលត្រូវចងចាំគឺថាអ្នកអន់ចិត្តត្រូវរឿងដែរឬទេ ព្រោះរឿងខ្លះមិនមែនរឿងទេ តែដោយសារតែអ្នកព្យាយាមគិតផ្តេសផ្តាសតែម្នាក់ឯងពេក ទើបកើតចេញជាការអន់ចិត្តតែម្នាក់ឯង ហេតុនេះហើយ ត្រូវចាំថាបើអ្នកអន់ចិត្តត្រូវរឿងវាមិនអីទេ តែបើអន់ចិត្តខុសរឿង វាអាចនឹងធ្វើឱ្យមានបញ្ហាដល់ទំនាក់ទំនង។

២. គ្រប់គ្រងអារម្មណ៍ខ្លួនឯង

រូបតំណាង
រូបតំណាង

មិនថាអ្នកអន់ចិត្តនឹងសង្សារអ្នកយ៉ាងណាទេ អ្វីដែលអ្នកត្រូវចងចាំទៀតនោះ គឺការចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងឱ្យបានល្អ កុំចេះតែបញ្ចេញផ្តេសផ្តាស ព្រោះថាមនុស្សស្រលាញ់គ្នា វាតែងតែកើតមានកំហុសអចេតនាលើគ្នាដោយមិនដឹងខ្លួនហើយ​ ហេតុនេះកុំចេះតែបញ្ចេញអារម្មណ៍ ពេលខ្លះសង្សារអ្នក គេពិតជាមិនដឹងថាគេបានធ្វើអ្វីខុសពិតមែន។

៣. ហេតុផលសំខាន់បំផុត

រូបតំណាង
រូបតំណាង

រាល់ពេលដែលអាន់អន់ចិត្តនឹងសង្សារ អ្នកត្រូវដឹងថាការដែលមានហេតុផលគឺសំខាន់បំផុត មិនមែនចេះតែងរង៉ក់ អន់ចិត្តនឹងរឿងដែលមិនមែនជារឿងទេ ព្រោះវាមានតែធ្វើឱ្យមានបញ្ហានឹងគ្នា អញ្ចឹងហើយ ត្រូវផ្តោតលើហេតុផល ជាជាងផ្តោតទៅលើអារម្មណ៍របស់អ្នក មិនអញ្ចឹងទេ ច្បាស់ជាបែកគ្នាដោយសារតែការអន់ចិត្ត នឹងការគ្មានហេតុផលរបស់អ្នក។

៤. ជជែកវែកញែកគ្នា

រូបតំណាង
រូបតំណាង

មុននឹងអន់ចិត្តចំពោះគ្នា ត្រូវចេះសួរនាំវែកញែកគ្នាជាមុនសិន មិនមែនគិតតែម្នាក់ឯង សន្និដ្ឋានតែម្នាក់ឯងទេ តែការជជែកវែកញែកគ្នា ក៏គួរតែជជែកឱ្យត្រូវតាមកាលៈទេសៈដែរ ទើបមានប្រសិទ្ធភាព ជាងនេះទៅទៀត វាក៏មិនប៉ះពាល់ដល់ទំនាក់ទំនងដែរ សំខាន់ឱ្យតែអ្នកចេះចងចាំនូវរឿងនេះ នៅរាល់ពេលដែលអ្នកចាប់ផ្តើមមានការអន់ចិត្តនឹងសង្សារ។

៥. ចេះលើកលែងឱ្យគ្នា

រូបតំណាង
រូបតំណាង

មនុស្សស្រលាញ់គ្នាពីរនាក់ គឺត្រូវចេះលើកលែង និងមានការអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ទើបរស់នៅជាមួយគ្នាបានយូរ តែបើម្នាក់ៗពូកែអន់ចិត្តនឹងគ្នា​ ហើយពូកែខឹង និងគុំគួនមិនព្រមលើកលែងឱ្យគ្នាទាល់តែនោះ មិនថាស្នេហានេះ វារឹងមាំប៉ុណ្ណាទេ វាក៏គង់តែរលាយបាត់ទៅវិញ ដោយសារតែការអន់ចិត្ត និងការគុំគួនគ្នានេះឯង៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T