សំណាងល្អQueen! ស៊ន ថាដាហ្សា Miss Glam Wolrdកម្ពុជាចេញដំណើរទៅប្រកួតថ្ងៃនេះ

//s9.kh1.co/64/6403bbc2e0cdb49b5a3d7ea89787d020f260dcb5.png
តារា & កម្សាន្ដ

 ១៩-សីហា-២០២២ ២ល្ងាច · ៣ ឆ្នាំមុន

កញ្ញា ស៊ន ថាដាហ្សា ចេញដំណើរទៅប្រកួតលើឆាកអន្តរជាតិនារសៀលនេះហើយ ជូនពរសំណាងល្អ។

ភ្នំពេញ៖ កាលពីថ្ងៃទី២១ ខែ កក្កដា ឆ្នាំ ២០២២ គឺធាថ្ងៃគ្រងមកុដក្នុងនាមជា Miss Glam Wolrd Cambodia 2022 ទៅកាន់កញ្ញាស៊ន ថាដាហ្សា។ ដោយនាងនឹងមានតួនាទីទៅប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Glam Wolrd។ លើសពីនេះទៅទៀត ប្រទេសដែលជាម្ចាស់ផ្ទះរៀបចំកម្មវិធីឆ្នាំនេះគឺប្រទេសឥណ្ឌាផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីគ្រងតំណែង Miss Glam Worldកម្ពុជារួច គេឃើញកញ្ញា ស៊ន ថាដាហ្សា ពិតជាខំប្រឹងប្រែងពង្រឹងសមត្ថភាពបន្ថែម។ បើនិយាយពីរូបសម្ផស្សបវរកញ្ញារូបនេះ នាងពិតជាស្រស់ស្អាតខ្លាំងតែម្ដង។ ម្យ៉ាងវិញទៀត សមត្ថភាពរួចទាំងចំណេះដឹងក៏មាន ទើបនាងអាចទទួលបានតំណែងដ៏អស្ចារ្យមួយនេះ។ 

តួយ៉ាង ថ្ងៃនេះផ្ទាល់កញ្ញា ស៊ន ថាដាហ្សា បានចេញដំណើរពីកម្ពុជាឆ្ពោះទៅកាន់ប្រទេសឥណ្ឌា ដើម្បីចូលរួមប្រកួត Miss Glam Wolrd។ ជូនពរប្អូនស្រីសំណាងល្អក្នុងការហោះទៅកាន់ប្រទេសឥណ្ឌាដោយសុវត្ថិភាព ហើយក៏សង្ឃឹមថានាងនឹងអាចយកឈ្នះក្លាយជាម្ចាស់ជ័យលាភីពីកម្មវិធី Miss Glam Wolrd 2022៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

កញ្ញា ស៊ន ថាដាហ្សា
កញ្ញា ស៊ន ថាដាហ្សា
កញ្ញា ស៊ន ថាដាហ្សា
កញ្ញា ស៊ន ថាដាហ្សា
កញ្ញា ស៊ន ថាដាហ្សា
កញ្ញា ស៊ន ថាដាហ្សា
កញ្ញា ស៊ន ថាដាហ្សា
កញ្ញា ស៊ន ថាដាហ្សា
កញ្ញា ស៊ន ថាដាហ្សា
កញ្ញា ស៊ន ថាដាហ្សា
កញ្ញា ស៊ន ថាដាហ្សា 
កញ្ញា ស៊ន ថាដាហ្សា 
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T