គួរធ្វើយ៉ាងណា បើគេនៅតែនឹកសង្សារចាស់គេ?

//s9.kh1.co/f2/f2f933d52ea54553129a20b42fcf622c572fcdc3.jpg
នារី

 ១៩-សីហា-២០២២ ១០ព្រឹក · ៣ ឆ្នាំមុន

តើគួរធ្វើយ៉ាងណា ប្រសិនបើអ្នកបានដឹងថាសង្សារអ្នក គេនៅតែនឹកគិតដល់សង្សារចាស់គេទៀតនោះ? ខាងក្រោមនេះជាដំណោះស្រាយ។

ស្នេហា៖ អារម្មណ៍ដែលពិបាកទទួលយកបំផុតនោះ គឺនៅពេលដែលយើងដឹងថាសង្សាររបស់យើង គេនៅតែនឹកគិតដល់សង្សារចាស់របស់គេជានិច្ច ព្រោះវាបានធ្វើឱ្យយើងគិតថា តើគេយកយើងមក គ្រាន់តែជំនួសកន្លែងអ្នកចាស់ដែលគេស្រលាញ់ ឬក៏យ៉ាងណា?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ ដើម្បីកុំឱ្យយើងចេះតែសន្មត់់ ឬគិតផ្តេសផ្តាសតែម្នាក់ឯង យើងគួរតែរកវិធីក្នុងការដោះស្រាយនូវបញ្ហាមួយនេះ មិនមែននៅសំងំស្ងៀមៗឈឺចាប់តែម្នាក់ឯងទេ ហើយអ្នកអាចជ្រើសរើសយកវិធីមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ យកមកដោះស្រាយបាន អ្នកនឹងលែងមានអារម្មណ៍ថាខ្លួនឯងជាមនុស្សជំនួសទៀត។

គួរធ្វើយ៉ាងណា បើគេនៅតែនឹកសង្សារចាស់គេទៀត?

១. និយាយត្រង់ៗទៅកាន់សង្សារអ្នក

រូបតំណាង
រូបតំណាង

ប្រសិនបើសង្សារអ្នក គេនៅតែនឹកគិតដល់សង្សារចាស់របស់គេ អ្វីដែលអ្នកគួរធ្វើ គឺនិយាយ ឬសួរនាំត្រង់ៗទៅកាន់សង្សារអ្នក ថាការដែលគេនៅនឹកនាដល់សង្សារចាស់គេ វាគ្រាន់តែជាការនឹកនាដល់ធម្មតា ឬចង់វិលទៅរកសង្សារចាស់វិញ នៅពេលនោះអ្នកនឹងទទួលបានចម្លើយយ៉ាងច្បាស់ ថាគេគិតបែបណាចំពោះបញ្ហាមួយនេះ។

២. ប្រាប់ពីអារម្មណ៍ដែលអ្នកមាន

រូបតំណាង
រូបតំណាង

កុំព្យាយាមលាក់បាំងអារម្មណ៍ដែលអ្នកមាន បើអ្នកមានអារម្មណ៍មិនល្អ នៅពេលដែលដឹងថាសង្សារអ្នក គេនៅតែនឹកដល់សង្សារចាស់គេ ព្រោះគ្មានអ្នកណាចិត្តទូលាយ ដល់ថ្នាក់សប្បាយចិត្តនឹងឃើញសង្សារខ្លួន ដេកកើតទុក្ខនឹកនាដល់សង្សារចាស់គេនោះទេ ដូច្នេះហើយ ការដែលអ្នកប្រាប់ពីអារម្មណ៍ដែលអ្នកមាន ទើបអាចឱ្យសង្សារអ្នក គេដឹងពីអារម្មណ៍របស់អ្នក ថាគេបានធ្វើអ្វីខ្លះចំពោះអ្នក។

៣. ព្យាយាមគិតក្នុងផ្លូវវិជ្ជមាន

រូបតំណាង
រូបតំណាង

ទោះបីជាអ្នកដឹងថាគេនៅតែនឹកដល់សង្សារចាស់គេក៏ពិតមែន តែពេលខ្លះការនឹកគិតដល់ មិនមែនបានន័យថាសង្សារអ្នក គេចង់វិលទៅរកសង្សារចាស់គេវិញនោះទេ ព្រោះថាយ៉ាងហោចណាស់ ក៏សង្សារចាស់គេ ជាមនុស្សដែលសង្សារអ្នកធ្លាប់ស្រលាញ់ ដូច្នេះបើអ្នកព្យាយាមគិតក្នុងផ្លូវវិជ្ជមាន ប្រហែលជាគ្មានបញ្ហាអ្វីដល់ទំនាក់ទំនងទេ។

៤. ដើរចេញនិងព្រមដោះលែងគេ

រូបតំណាង
រូបតំណាង

វិធីចុងក្រោយដែលអ្នកត្រូវធ្វើ នៅពេលដែលអ្នកដឹងថាសង្សារអ្នក គេនៅតែនឹកដល់សង្សារចាស់គេនោះ គឺការដើរចេញ និងព្រមដោះលែងគេឱ្យមានសេរីភាព ព្រោះមិនថាអ្នកល្អប៉ុណ្ណា បើគេនៅតែស្រលាញ់ និងនៅតែនឹកដល់សង្សារចាស់គេ អ្នកគ្មានថ្ងៃជំនួសអ្នកចាស់គេបានឡើយ នៅជាមួយគេ គឺមានតែក្តីស្រលាញ់ក្លែងក្លាយ ហើយក៏ធ្វើឱ្យខ្លួនអ្នករងទុក្ខ៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T