កំពង់ធំ៖ បើរំលឹកដល់ អ្នកអត្ថាធិប្បាយកីឡាបាល់ទាត់ Admin ជីងចក់ ពិតណាស់ មហាជនសឹងតែគ្រប់គ្នាបានស្គាល់លោកច្បាស់ដូចថ្ងៃតែម្ដង ជាពិសេសគឺពាក់ព័ន្ធទៅនឹងរឿងរ៉ាវជម្លោះគ្រួសារតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ កន្លងទៅ Admin ជីងចក់ ត្រូវបានមហាជនរិះគន់ ក៏ដូចជាភរិយារបស់លោកផ្ទាល់ទម្លាយថា អ្នកម្តាយលោកនៅឯស្រុក គ្មានសូម្បីផ្ទះដើម្បីទីជម្រក រាល់ថ្ងៃអ្នកម្ដាយរស់នៅក្នុងតង់ ខណៈដែលកូនប្រុសជិះសុទ្ធរថយន្តទំនើប តម្លៃក្បែរ៩ម៉ឺនដុល្លារឯណោះ។
យ៉ាងណាមិញ ក្រោយពីមានពាក្យរិះគន់ ឌឺដងយ៉ាងដូច្នេះស្រាប់តែថ្មីៗនេះ Admin ជីងចក់ ចេញមកបញ្ជាក់ក្នុងនាមជាកូនប្រុសបែបនេះថា៖
មនុស្សទី១ដែលខ្ញុំស្រលាញ់នឹងគោរពអស់មួយជីវិតគឺម៉ែរបស់ខ្ញុំ ផ្ទះមួយខ្នងដែលខ្ញុំបានសន្យាជាមួយគាត់ ខ្ញុំនឹងធ្វើជួនម្ដាយខ្ញុំ រឿងខ្លះខ្ញុំមិនចង់និយាយ មិនចង់បកស្រាយ គ្រាន់តែពេលនេះម៉ោងនេះ ខ្ញុំចាប់ផ្ដើមជីវិតថ្មីលើការងារចាស់របស់ខ្ញុំវិញទាំងអស់
សូមទស្សនារូបភាពខាងក្រោម៖







