អាមេរិក៖ ទីភ្នាក់ងារអវកាសអាមេរិក ណាសា បានរំកិលរ៉ុក្កែតយក្សថ្មី ដើម្បីត្រៀមខ្លួនសម្រាប់ការហោះហើរលើកដំបូង។ ដោយត្រូវបានគេហៅថា Space Launch System (SLS) រ៉ុក្កែតនេះបានរំកិលមកកាន់ ទីលានបាញ់បង្ហោះ Pad 39B នៅមជ្ឈមណ្ឌលអវកាស Kennedy ក្នុងរដ្ឋ Florida មុនពេលហោះឡើងដែលរំពឹងទុក នៅថ្ងៃទី២៩ ខែសីហា។ ការចេញដំណើរលើកដំបូងនេះ គឺគ្រាន់តែជាការធ្វើតេស្ដ ដោយគ្មានយានិកនៅលើយានទេ ប៉ុន្តែបេសកកម្មនាពេលអនាគតនឹងបញ្ជូនអវកាសយានិក ឲ្យត្រឡប់ទៅកាន់ផ្ទៃឋានព្រះចន្ទវិញជាលើកដំបូង ក្នុងរយៈពេលជាង៥០ឆ្នាំកន្លងមកនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរ៉ុក្កែត SLS ដែលមានកម្ពស់ជិត១០០ម៉ែត្រ បានដាក់ពីលើត្រាក់ទ័រដ៏សម្បើមមួយ ដើម្បីរំកិលមកកាន់ទីលានបាញ់បង្ហោះ។ វាបានចាប់ផ្ដើមធ្វើដំណើររំកិល ចេញពីអាគារសាងសង់ នៅមជ្ឈមណ្ឌលអវកាស Kennedy នៅមុនម៉ោង២២:០០ ថ្ងៃអង្គារ (ម៉ោងនៅក្នុងស្រុក) ហើយបានបញ្ចប់ការធ្វើដំណើរចម្ងាយ៦.៧គីឡូម៉ែត្រ ដោយគ្រាន់តែបន្ទាប់ពីថ្ងៃរះ នៅព្រឹកថ្ងៃពុធ។
ណាសាមើលឃើញថា ការវិលត្រឡប់ទៅកាន់ឋានព្រះចនន្ទវិញ ជាមធ្យោបាយមួយ ដើម្បីត្រៀមខ្លួនទៅកាន់ភពអង្គារ ជាមួយនឹងអវកាសយានិក ក្នុងពេលណាមួយនៅក្នុងទសវត្សរ៍ឆ្នាំ២០៣០ ឬឆាប់ៗនេះ។ យានអវកាសដែលដឹកយានិកក៏ត្រូវបង្កើនសមត្ថភាពផងដែរ ដែលដាក់នៅពីខាងលើរ៉ុក្កែត។ ដោយត្រូវបានគេហៅថា Orion យានអវកាសនេះមានទំហំធំទូលាយ ជាងមុនមួយម៉ែត្រ ដែលមានទំហំ៥ម៉ែត្រ ជាងម៉ូឌុលបញ្ជានៃទសវត្សរ៍ឆ្នាំ១៩៦០ និង៧០ នៃប្រវត្តិសាស្ត្រ។
នៅពេលដែលរ៉ុក្កែត SLS មកដល់ទីលានបាញ់បង្ហោះរបស់វា វិស្វករនឹងមានពេលតែជាងមួយសប្ដាហ៍កន្លះប៉ុណ្ណោះ ដើម្បីរៀបចំយានឲ្យរួចរាល់ សម្រាប់ការហោះហើរ។ ឱកាសបាញ់បង្ហោះចំនួនបី ដែលអាចកើតមានចាប់ពីចុងខែនេះ ដោយចាប់ផ្ដើមនៅថ្ងៃទី២៩ ខែសីហា។ ប្រសិនបើបញ្ហាបច្ចេកទេសឬអាកាសធាតុមិនល្អ រារាំងរ៉ុក្កែតមិនឲ្យហោះចេញពីផែនដី នៅថ្ងៃនោះ ការប៉ុនប៉ងបន្ថែមទៀតអាចត្រូវបានធ្វើឡើង នៅថ្ងៃសុក្រ ទី២ ខែកញ្ញា ហើយបើបរាជ័យទៀត វាត្រូវធ្វើម្ដងទៀត នៅថ្ងៃចន្ទ ទី៥ ខែកញ្ញា។
វិសាលភាពនៃបេសកកម្មនេះ គឺដើម្បីបញ្ជូនយានអវកាស Orion ហោះជុំវិញផ្នែកខាងក្រោយនៃព្រះចន្ទ មុនពេលវាចុះចតមកផែនដីវិញ នៅមហាសមុទ្រប៉ាស៊ីហ្វិក រដ្ឋ California។ គោលបំណងសំខាន់នៃការធ្វើតេស្ដហោះហើរនេះ គឺដើម្បីពិនិត្យមើលពីរបាំងការពារកម្ដៅ នៅលើយាន ថាតើវាអាចទ្រាំទ្រនឹងកម្ដៅ នៅពេលហោះចូលមកក្នុងបរិយាកាសរបស់ផែនដីវិញឬអត់។ កំឡុងពេលការធ្វើដំណើរ តួអង្គតុក្កតា Shaun the Sheep ក៏ត្រូវបានគេដាក់ឲ្យជិះនៅលើយានអវកាស Orion ផងដែរ៕



ប្រភព: BBC