ពាក់កណ្តាលឆ្នាំ២០២២ ស្នេហាតារាថៃ២ដួងនេះ ធ្វើឲ្យហ្វេនៗខ្លាចពាក្យថាស្នេហា

//s9.kh1.co/53/531e9f31859a2ed1bf1f12902f929191d9dc24ed.jpg
តារា & កម្សាន្ដ

 ១៨-សីហា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

បើកក្បាល២០២២ ស្នេហារាប់ឆ្នាំរបស់តារាថៃល្បីឈ្មោះទាំង២ដួងនេះធ្វើឲ្យហ្វេនៗខ្លាចពាក្យថាស្នេហា សុទ្ធតែមិននឹកស្មានដល់បែកគ្នា

ថៃ ៖ ជឿជាក់ថា បងប្អូនមហាជនដែលជា អ្នកគាំទ្រវិស័យកម្សាន្តថៃ ប្រាកដជាដឹងច្បាស់ថា នៅត្រឹមពាក់កណ្តាលឆ្នាំ២០២២នេះ តារាថៃជាច្រើនហាក់ជួបរឿងមិនគួរឲ្យនឹកស្មានជាច្រើន ផ្ទួនៗគ្នាគួរឲ្យចាប់អារម្មណ៍ជាខ្លាំង ជាក់ស្តែងបើកឆាក២០២២ មានតារាស្លា.ប់នៅក្នុងទន្លេ មកទល់នឹងពេលនេះ ហាក់រកមូលហេតុច្បាស់លាស់ពុំទាន់ឃើញនៅឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ងាកមកមើលមួយរយៈចុងក្រោយនេះ ស្នេហារាប់ឆ្នាំរបស់តារាប្រុសស្រីថៃល្បីឈ្មោះទាំងនេះ សុទ្ធតែប្រកាសចែកផ្លូវគ្នាដើររៀងៗខ្លួន ធ្វើឲ្យហ្វេនៗនាំំគ្នាហួសចិត្តព្រោងព្រាត ដែលក្នុងនោះមាន ៖

១. តារាសម្តែង Weir និងតារាស្រី Bella

សេពគប់គ្នារយៈពេល៩ឆ្នាំ ដឹងឮជាសាធារណៈ មានហ្វេនៗនាំគ្នាចាំគាំទ្រ រងចាំមើលពិធីមង្គលការរបស់អ្នកទាំងពីរ បែរជាប្រកាសចែកផ្លូវគ្នា ព្រោះមូលហេតុមិនចុះសម្រុង ជាពិសេសរំលងបានតែ៦ខែ ស្រាប់តែតារាប្រុស Weir ទៅរៀបការនឹងមនុស្សស្រីសាមញ្ញម្នាក់ ក្រៅរង្វង់សិល្បៈ ដែលថ្មីៗនេះ ប្រកាសទទួលដំណឹងល្អកូនក្នុងផ្ទៃថែមទៀតផង។ រឿងនេះធ្វើឲ្យអ្នកគាំទ្រល្បីថា «ស្នេហា៩ឆ្នាំ ចាញ់គេ៦ខែ» ។

តារាស្រី Bella
តារាស្រី Bella
តារាស្រី Bella និង តារាសម្តែង Weir
តារាស្រី Bella និង តារាសម្តែង Weir
តារាស្រី Bella និង តារាសម្តែង Weir
តារាស្រី Bella និង តារាសម្តែង Weir
តារាសម្តែង Weir និងភរិយា
តារាសម្តែង Weir និងភរិយា

២. តារាសម្តែងស្រី Prang និងគូដណ្តឹង

ទើបនឹងសរសើរថា ឈ្លោះត្រូវៗសេពគប់គ្នាជាង១០ឆ្នាំ ចុងក្រោយតារាស្រី Prang ត្រូវសង្សារសុំរៀបការ បំពាក់ចិញ្ជៀនភ្ជាប់ពាក្យកាលពី៩ខែមុននេះ ស្រាប់តែឥលូវនាំគ្នា ប្រកាសចែកផ្លូវគ្នាច្បាស់ៗលើគណនីInstagramទាំងសងខាង ធ្វើឲ្យហ្វេនៗនឹកស្មានមិនដល់ហើយនាំគ្នាល្បី «ស្នេហាពិតជាមិនទៀងទាត់»៕

តារាសម្តែងស្រី Prang
តារាសម្តែងស្រី Prang
តារាសម្តែងស្រី Prang
តារាសម្តែងស្រី Prang
តារាសម្តែងស្រី Prangនិងអតីតគូដណ្តឹង
តារាសម្តែងស្រី Prangនិងអតីតគូដណ្តឹង
តារាសម្តែងស្រី Prangនិងអតីតគូដណ្តឹង
តារាសម្តែងស្រី Prangនិងអតីតគូដណ្តឹង
តារាសម្តែងស្រី Prangនិងអតីតគូដណ្តឹង
តារាសម្តែងស្រី Prangនិងអតីតគូដណ្តឹង
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T