ការលេចធ្លាយចុងក្រោយ បង្ហាញថា ស៊េរី Xiaomi 13 នឹងមានជម្រើសអេក្រង់ មួយកោង មួយរាបស្មើ

//s9.kh1.co/7a/7aba769ca85b0d7b0eefd6000977917925ee77b0.jpg
បច្ចេកវិទ្យា

 ១៨-សីហា-២០២២ ១០ព្រឹក · មួយឆ្នាំមុន

ស៊េរីទូរសព្ទថ្មីនេះត្រូវបានគេសន្មត់ថា នឹងមានខ្នាតអេក្រង់វែង ហើយមានរន្ធទម្លុះអេក្រង់នៅចំកណ្ដាលផ្នែកខាងលើ សម្រាប់ដាក់កាមេរ៉ាសែហ្វី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បរទេស៖ យោងតាមការលេចធ្លាយចុងក្រោយនេះបានឲ្យដឹងថា ក្រុមហ៊ុន Xiaomi កំពុងតែប្រញាប់ញាល់ ក្នុងការផលិតស្មាតហ្វូនស៊េរី 13 មួយក្នុងចំណោមស្មាតហ្វូនដំបូងគេ ដែលដំណើរការជាមួយឈីប Snapdragon 8 Gen 2។

ពួកវាត្រូវបានពាក្យចចាមអារ៉ាមលើកឡើងថា នឹងរក្សាអេក្រង់កោងបន្តពីអ្នកកាន់តំណែងមុនរបស់ពួកវា ខណៈពេលដែលក្រុមហ៊ុនផលិតស្មាតហ្វូនផ្សេងៗទៀត បានប្ដូរទៅប្រើអេក្រង់រាបស្មើដ៏ពេញនិយមវិញ សូម្បីតែម៉ូឌែលកម្រិតខ្ពស់របស់ពួកគេ។ យ៉ាងណាមិញ ឥឡូវនេះ ប្រភព Digital Chat Station អះអាងថា បានរកឃើញថាក្រុមហ៊ុន Xiaomi ការពិតទៅមានកំពូលទូរសព្ទថ្មីមួយនឹងប្រើអេក្រង់រាបស្មើដែរ ដែលប្រហែលជា 13 ធម្មតា។

ស៊េរីទូរសព្ទថ្មីនេះត្រូវបានគេសន្មត់ថា នឹងមានខ្នាតអេក្រង់វែង ហើយមានរន្ធទម្លុះអេក្រង់នៅចំកណ្ដាលផ្នែកខាងលើ សម្រាប់ដាក់កាមេរ៉ាសែហ្វី។ ទោះជាយ៉ាងណាក៏ដោយ ម៉ូឌែល 13 និង 13 Pro នាពេលអនាគតទាំងនេះ អាចទាក់ទាញអ្នកនៅក្នុងទីផ្សារ សម្រាប់ឧបករណ៍ចល័តថ្មី ជាមួយនឹងគុណភាពបង្ហាញ 2K ជាមួយបច្ចេកវិទ្យា LTPO ដែលផ្ដល់ដោយស្រទាប់ខាងក្រោមថ្មី៕

រូបតំណាង (រូបស៊េរី Xiaomi 12)
រូបតំណាង (រូបស៊េរី Xiaomi 12)

ប្រភព: Notebookcheck

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T