កាន់តែកៀកហើយ! ប្រភពល្បីមួយទៀតបង្ហាញថា iPhone 14 នឹងប្រកាសបង្ហាញ ថ្ងៃទី7 ខែក្រោយនេះ

//s9.kh1.co/4a/4a410ca1777c83642f0f77644b4a8d93e09d92d8.jpg
បច្ចេកវិទ្យា

 ១៨-សីហា-២០២២ ៩ព្រឹក · ៣ ឆ្នាំមុន

អ្នកនាំពាក្យរបស់ Apple បានបដិសេធមិនធ្វើអត្ថាធិប្បាយ អំពីពេលវេលានៃព្រឹត្តិការណ៍នេះទេ។

បរទេស៖ ប្រភពពីលោក Mark Gurman នៃសារព័ត៌មាន Bloomberg បានឲ្យដឹងថា ក្រុមហ៊ុន Apple មានបំណងរៀបចំព្រឹត្តិការណ៍ប្រកាសបង្ហាញ នៅថ្ងៃទី7 ខែកញ្ញា (ប្រហែលជាយប់ រំលងចូលថ្ងៃទី8 ខែកញ្ញា នៅកម្ពុជា) ដើម្បីបញ្ចេញស៊េរី iPhone 14 នេះបើយោងតាមអ្នកដែលដឹងពីរឿងនេះ។ ទូរសព្ទ iPhone ថ្មីៗនឹងចាប់ផ្ដើមក្នុងរដូវកាលផលិតផល នៅរដូវស្លឹកឈើជ្រុះដ៏មមាញឹក ដែលនឹងរួមមានផងដែរនូវ កុំព្យូទ័រ Macs ថ្មីជាច្រើន, iPad កម្រិតទាបនិងខ្ពស់, ម៉ូឌែល Apple Watch ចំនួនបី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ ដែលមានមូលដ្ឋាននៅទីក្រុង Cupertino រដ្ឋ California ជាធម្មតា ប្រកាសផលិតផលផ្សេងទៀត ជាមួយនឹង iPhone រួមទាំងនាឡិកា Apple Watch ជំនាន់ក្រោយផងដែរ។ ជាធម្មតា ក្រុមហ៊ុននេះនឹងបញ្ចេញ iPhone ថ្មីទៅកាន់ហាងនានា ក្នុងប្រហែលមួយសប្ដាហ៍កន្លះបន្ទាប់ពីវាត្រូវបានប្រកាសបង្ហាញ ហើយ Apple ត្រូវបានគេរំពឹងថា នឹងប្រកាន់ខ្ជាប់នូវគំរូបែបនេះ នៅក្នុងឆ្នាំនេះ។ បុគ្គលិកនៅហាងលក់រាយមួយចំនួនត្រូវបានគេប្រាប់ ឲ្យត្រៀមខ្លួនសម្រាប់ការបញ្ចេញផលិតផលថ្មីដ៏សំខាន់ នៅថ្ងៃទី16 ខែកញ្ញា។ ក្រុមហ៊ុននេះមានទំនោរក្នុងការស្ទ្រីមព្រឹត្តិការណ៍អនឡាញនេះ ជាជាងបើកឲ្យមនុស្សចូលរួមដោយផ្ទាល់ ដែលបានបន្តវិធីសាស្ត្រដែលខ្លួនបានអនុវត្ត ចាប់តាំងពីជំងឺរាតត្បាតសកលចាប់ផ្ដើម។

អ្នកនាំពាក្យរបស់ Apple បានបដិសេធមិនធ្វើអត្ថាធិប្បាយ អំពីពេលវេលានៃព្រឹត្តិការណ៍នេះទេ។ ដោយសារការប្រកាសនេះនៅសល់ប្រហែល3សប្ដាហ៍ទៀត ផែនការរបស់ក្រុមហ៊ុនអាចនឹងផ្លាស់ប្ដូរ ប៉ុន្តែជាធម្មតា Apple បង្ហាញ iPhone ចុងក្រោយបំផុតរបស់ខ្លួន នៅក្នុងពាក់កណ្ដាលដំបូង នៃខែកញ្ញា។ កាលពីថ្ងៃចន្ទនេះ ក្រុមហ៊ុននេះបានប្រាប់បុគ្គលិកសាជីវកម្មរបស់ខ្លួនថា ពួកគេនឹងតម្រូវឲ្យមកធ្វើការដោយផ្ទាល់ បីថ្ងៃក្នុងមួយសប្ដាហ៍ ចាប់ពីថ្ងៃទី5 ខែកញ្ញា ពោលគឺពីរថ្ងៃមុនការប្រកាសផលិតផល ដែលបានគ្រោងទុក៕

គំរូ iPhone 14 Pro ជាមួយនឹង iOS 16
គំរូ iPhone 14 Pro ជាមួយនឹង iOS 16

ប្រភព: Bloomberg

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T