អាមេរិក៖ កាលពីថ្មីៗនេះ ស្វាដ៏កំហូចមួយក្បាល រស់នៅក្នុងសួនសត្វ Zoo To You នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានបង្កឲ្យមានការហួសចិត្ត និងសំណើចជាខ្លាំង ដល់ក្រុមប៉ូលិស ក្រោយពីវាបានយកទូរសព្ទ និងចុចចុះចុចឡើងរហូតដល់ធ្វើការខលទៅកាន់លេខ ៩១១ របស់ប៉ូលិស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ប៉ូលិសមិនទទួលបានការឆ្លើយឆ្លងតាមរយៈការខលចូលឡើយ ដែលធ្វើឲ្យប៉ូលិសឆ្ងល់ និងមានការសង្ស័យជាខ្លាំង ដូច្នេះប៉ូលិសក៏បានព្យាយាមខលទៅវិញ និងផ្ញើសារសួរនាំផងដែរ ប៉ុន្ដែមិនមានការឆ្លើយតបទេ។ មិនបង្អង់យូរ ប៉ូលិសបានសម្រេចចិត្តបើកការ.ស៊ើ.ប.អ.ង្កេ.ត និងរកឃើញពីសយដ្ឋានដែលបានធ្វើការខលចូលតែម្ដង។ ហើយទីបំផុត ប៉ូលិសបានចុះទៅដល់សួនសត្វផ្ទាល់ និងមានការអះអាងពីខាងសួនសត្វថា មិនមាននរណាម្នាក់ទាក់ទងទៅកាន់ប៉ូលិសឡើយ។
ក្រោយមក ទើបដឹងថា វាជាទង្វើរបស់សត្វមួយក្បាលឈ្មោះថា Route ដែលបាន.លួ.ច.យកទូរសព្ទពីបុគ្គលិកសួនសត្វទៅលេង និងទុកចោលក្នុងឡានសម្រាប់បើកធ្វើដំណើរលើទីលានវាយកូនហ្គោល ខណៈវាមានអត្តចរិតរពិសជាខ្លាំង និងតែងតែចង់ដឹងចង់ឮពីរបស់ជុំវិញខ្លួនជានិច្ច។ យ៉ាងណាមិញ ប៉ូលិសបានអស់ការសង្ស័យ និងយករឿងរ៉ាវទៅបង្ហោះលើគេហទំព័ររបស់ប៉ុស្ដិ៍ប៉ូលិសផ្ទាល់ ដោយទទួលបានការចាប់អារម្មណ៍ជាខ្លាំងផងដែរ៕
ប្រភព: Ladbible
សូមទស្សនារូបភាពខាងក្រោម៖




