ចក្រភពអង់គ្លេស៖ ពលរដ្ឋចក្រភពអង់គ្លេសជាច្រើននាក់ បាននាំគ្នាធ្វើដំណើររាប់សិបគីឡូម៉ែត្រ ទៅកាន់ស្ថានីយប្រេងឥន្ធនៈ Jet Oakley នៅភាគខាងជើង នៃប្រទេសអង់គ្លេស ដើម្បីចាក់សាំងក្នុងតម្លៃដ៏ថោកជាងស្ថានីយប្រេងឥន្ធនៈដទៃ ខណៈមានតម្លៃត្រឹមតែ១.៦០ផោនប៉ុណ្ណោះ (ប្រមាណ១.៩៣ដុល្លារអាមេរិក)។ ចំពោះសកម្មភាពរបស់ពលរដ្ឋទាំងនេះ បានបង្កឲ្យមានការហួសចិត្តជាខ្លាំង ដែលពួកគេបានចំណាយប្រេងសាំងសម្រាប់ធ្វើដំណើរ ដើម្បីទាញយកអត្ថប្រយោជន៍ពីតម្លៃដ៏ថោក។
ជាក់ស្ដែង ការកើនឡើងនៃតម្លៃសាំង និងម៉ាស៊ូត បានចូលទៅក្នុងវិបត្តិតម្លៃរស់នៅរបស់ចក្រភពអង់គ្លេស បូករួមទាំងការ.ឈ្លា.ន.ពា.ន.របស់ប្រទេសរុស្ស៊ី មកលើប្រទេសអ៊ុយក្រែននាខែកុម្ភៈ ចក្រភពអង់គ្លេសមានបញ្ហាផ្គត់ផ្គង់ប្រេងធំតែម្ដង។ ហើយទោះជាយ៉ាងណាក៏ដោយ អ្នកគ្រប់គ្រងស្ថានីយប្រេងឥន្ធនៈផ្ទាល់មួយរូប ឈ្មោះថា Sam Barber ចង់រក្សាតម្លៃប្រេងឲ្យស្ថិតនៅកម្រិតទាបដដែល ដើម្បីជួយប្រជាពលរដ្ឋក្នុងគ្រាលំបាកផ្នែកហិរញ្ញវត្ថុ។
តួយ៉ាង ជាមួយនឹងតម្លៃសាំង និងប្រេងម៉ាស៊ូតឡើងថ្លៃខ្លាំង មានមតិមួយចំនួនបាននិយាយថា អ្នកគ្រប់គ្រងស្ថានីយប្រេងឥន្ធនៈរូបនេះពិតជា.ឆ្កួ.ត ក្នុងការលក់នៃតម្លៃថោក។ ប៉ុន្ដែសម្រាប់គាត់ វាជាផលប្រយោជន៍ដ៏ល្អបំផុត ដោយគិតថា ទំនិញថោក នឹងមានមនុស្សជាច្រើនមកគាំទ្រអាជីវកម្មរបស់គាត់ និងចំណាយប្រាក់ក្នុងហាងផងដែរ។ ហើយស្ថានីយប្រេងឥន្ធនៈរបស់គាត់នេះ បានបើកដំណើរការអស់រយៈពេលជាង៥០ឆ្នាំមកហើយ ដូច្នេះគាត់តែងតែព្យាយាមរក្សាតម្លៃទាប សម្រាប់សហគមន៍។
យ៉ាងណាមិញ យោងតាម RAC តម្លៃជាមធ្យមនៃប្រេងសាំងនៅចក្រភពអង់គ្លេសឥឡូវនេះគឺ១.៧២ផោនក្នុងមួយលីត្រ (ប្រមាណ២.០៧ដុល្លារអាមេរិក) ជាមួយនឹងប្រេងម៉ាស៊ូត១.៨៣ផោន (ប្រមាណ២.២១ដុល្លារអាមេរិក)។ ហើយកាន់តែ.អា.ក្រ.ក់.ទៅៗ ប្រេងសាំងបានឡើងថ្លៃ១.៩១ផោន (ប្រមាណ២.៣០ដុល្លារអាមេរិក) ក្នុងមួយលីត្រ កាលពីដើមរដូវក្តៅនេះ ស្របពេលដែលប្រេងម៉ាស៊ូតឡើងដល់១.៩៩ផោន (ប្រមាណ២.៤០ដុល្លារអាមេរិក)៕
ប្រភព: Ladbible
សូមទស្សនារូបភាពខាងក្រោម៖

