ស្នេហា៖ មនុស្សប្រុស បើចង់ឱ្យមនុស្សស្រីដែលអ្នកតាមស្រលាញ់ គេមានចិត្តមកលើអ្នកវិញ អ្នកមិនចាំបាច់ព្យាយាមធ្វើអ្វីច្រើន ឬទៅរៀនក្បាច់ញ៉ែមនុស្សស្រីមកពីណាទេ ឱ្យតែអ្នកបង្ហាញពីការប្រឹងប្រឹងថាពិតជាចង់បានគេមកធ្វើជាសង្សារ គេច្បាស់ជាលង់អ្នក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀត មនុស្សប្រុសក៏មិនចាំបាច់មានសម្តីផ្អែមល្ហែមអ្វីពេកក៏បានដែរ ឱ្យតែចេះធ្វើរឿងទាំងនេះដាក់មនុស្សស្រីដែលអ្នកតាមស្រលាញ់ មនុស្សស្រីមិនថាបេះដូងដែកយ៉ាងណា គេក៏អាចលង់អ្នកដោយមិនដឹងខ្លួនឯង ហើយទង្វើមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះ គឺអាចធ្វើឱ្យអ្នកតាមស្រលាញ់គេបានជោគជ័យ។
៤ទង្វើរបស់មនុស្សប្រុស ធ្វើឱ្យមនុស្សស្រីលង់ដោយមិនដឹងខ្លួន៖
១. ពូកែTake care

មនុស្សស្រីមិនថាចិត្តរឹងប៉ុណ្ណាទេ ទង្វើរបស់មនុស្សប្រុសដែលតែងតែបង្ហាញពីការTake care សូម្បីតែចំពោះរឿងតូចតាចនោះ ក៏អាចធ្វើឱ្យចិត្តរបស់មនុស្សស្រីលង់ដោយមិនដឹងខ្លួនបានដែរ អញ្ចឹងហើយ ការយកចិត្តទុកដាក់របស់មនុស្សប្រុស គឺអាចធ្វើឱ្យមនុស្សស្រីលង់បានដោយងាយ ដូច្នេះកាន់តែពូកែTake care មនុស្សប្រុសកាន់តែមានសង្ឃឹមក្នុងការតាមស្រលាញ់មនុស្សស្រី។
២. បង្ហាញភាពជាសុភាពបរុស

មនុស្សស្រីណា ក៏ដូចមនុស្សស្រីណាដែរ បើមានមនុស្សប្រុសម្នាក់ តែងតែបង្ហាញភាពជាសុភាពបុរសដាក់ ដូចជាបង្ហាញខ្លួនគ្រប់ពេលដែលខ្លួនត្រូវការជំនួយ និងជាមនុស្សប្រុសចូលចិត្តជួយដល់អ្នកដទៃនោះ វាគឺជាទង្វើដែលធ្វើឱ្យមនុស្សស្រីលង់ស្នេហ៍ដោយមិនដឹងខ្លួន អញ្ចឹងហើយ ប្រុសៗអាចរៀនធ្វើរឿងទាំងនេះបាន យូរៗទៅចិត្តរបស់មនុស្សស្រីនឹងទន់ចំពោះអ្នក។
៣. ចូលចិត្តញោះលេងច្រើន

ចំពោះមនុស្សស្រី ទោះនិយាយថាមិនចូលចិត្តមនុស្សប្រុសញោះច្រើនក៏ពិតមែន ប៉ុន្តែទង្វើរបស់មនុស្សប្រុសដែលចូលចិត្តញោះលេងច្រើននេះហើយ ធ្វើឱ្យមនុស្សស្រីមានអារម្មណ៍ថាប្លែក និងមានក្តីសុខម្យ៉ាង ដែលមិនធ្លាប់បានជួបអារម្មណ៍បែបនេះពីមុនមក ហេតុនេះហើយ ការដែលមនុស្សប្រុសចូលចិត្តញោះមនុស្សស្រីច្រើន វាក៏ជាទង្វើដែលធ្វើឱ្យមនុស្សស្រីលង់បានដែរ។
៤. តែងជឿជាក់និងការពារមនុស្សស្រី

ចង់យកឈ្នះបេះដូងមនុស្សស្រីម្នាក់បាន មនុស្សប្រុសត្រូវចេះជឿជាក់លើមនុស្សស្រីដែលអ្នកនិយាយថាស្រលាញ់ ហើយធ្វើជាមនុស្សប្រុសម្នាក់ ដែលអាចការពារមនុស្សស្រីម្នាក់បាន ទើបអាចឱ្យមនុស្សស្រីមានការរំជួលចិត្តចំពោះទង្វើរបស់អ្នក អញ្ចឹងហើយ ទង្វើនេះអាចធ្វើឱ្យអារម្មណ៍រំជើបរំជួលរបស់មនុស្សស្រី វិវត្តទៅជាអារម្មណ៍ស្រលាញ់៕