អូស្ត្រាលី៖ ក្រុមអ្នកស្រាវជ្រាវនៅប្រទេសអូស្ត្រាលីនិងសហរដ្ឋអាមេរិក កំពុងចាប់ផ្ដើមគម្រោងតម្លៃរាប់លានដុល្លារ ដើម្បីនាំយកសត្វខ្លារដ្ឋកោះ Tasmania មកវិញពីការផុតពូជ។ សត្វខ្លាចុងក្រោយគេ ដែលហៅជាផ្លូវការថា thylacine បានបាត់បង់ជីវិតនៅក្នុងទសវត្សរ៍ឆ្នាំ១៩៣០។ ក្រុមដែលនៅពីក្រោយការប៉ុនប៉ងនេះបាននិយាយថា វាអាចត្រូវបានបង្កើតឡើងវិញបាន ដោយប្រើកោសិកា stem cell និងបច្ចេកវិទ្យាកែសម្រួលហ្សែន ហើយសត្វខ្លា thylacine ដំបូងអាចបញ្ជូនទៅនៅក្នុងព្រៃវិញ ក្នុងរយៈពេល១០ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកជំនាញផ្សេងទៀតមានការមន្ទិលសង្ស័យ ហើយគិតថា ការផុតពូជហើយរស់ឡើងវិញគឺគ្រាន់តែជារឿងប្រឌិតបែបវិទ្យាសាស្ត្រប៉ុណ្ណោះ។ សត្វខ្លា thylacine ទទួលបានរហស្សនាមថា ខ្លា Tasmanian ដែលមានក្រឡាៗនៅលើខ្នងរបស់វា ប៉ុន្តែការពិតទៅវាជាប្រភេទថវិកសត្វ (marsupial) ដែលជាថនិកសត្វអូស្ត្រាលីចិញ្ចឹមកូននៅក្នុងថង់ពោះរបស់វា។ ក្រុមអ្នកវិទ្យាសាស្ត្រអូស្ត្រាលីនិងអាមេរិក គ្រោងនឹងយកកោសិកា stem cell ពីប្រភេទថវិកសត្វ ដែលកំពុងរស់នៅសព្វថ្ងៃ ជាមួយ DNA ស្រដៀងគ្នា ហើយបន្ទាប់មកប្រើបច្ចេកវិទ្យាកែសម្រួលហ្សែន ដើម្បីនាំយកមកវិញនូវប្រភេទសត្វដែលផុតពូជ ឬប្រហែលនឹងពួកវា។
វានឹងតំណាងឲ្យសមិទ្ធិផលដ៏អស្ចារ្យមួយ សម្រាប់អ្នកស្រាវជ្រាវដែលប៉ុនប៉ងធ្វើរឿងនេះ ហើយទាមទារផ្នែកវិទ្យាសាស្ត្រកំពូលមួយចំនួន។ ចំនួនសត្វខ្លា Tasmanian បានធ្លាក់ចុះ នៅពេលដែលមនុស្សបានមកដល់ប្រទេសអូស្ត្រាលីរាប់ម៉ឺនឆ្នាំមុន ហើយម្តងទៀត នៅពេលដែលសត្វ dingoes ដែលជាប្រភេទសត្វឆ្កែព្រៃបានបង្ហាញខ្លួន។ ចុងក្រោយ ថវិកសត្វនេះធ្លាប់បានរស់នៅដោយសេរីតែនៅលើកោះ Tasmania ប៉ុណ្ណោះ ហើយទីបំផុតត្រូវបានគេតាមប្រមាញ់រហូតដល់ផុតពូជ។
សត្វខ្លា Tasmanian ដែលចាប់បានចុងក្រោយ បានស្លាប់នៅសួនសត្វ Hobart ក្នុងឆ្នាំ១៩៣៦។ ប្រសិនបើអ្នកវិទ្យាសាស្ត្រទទួលបានជោគជ័យ ក្នុងការធ្វើឲ្យសត្វនេះរស់ឡើងវិញបាន វានឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដំបូងបំផុត ដែលសត្វផុតពូជហើយអាចមានជីវិតមកវិញ ប៉ុន្តែអ្នកជំនាញខាងក្រៅជាច្រើន មានការសង្ស័យចំពោះវិទ្យាសាស្ត្រនៅពីក្រោយរឿងនេះ៕




ប្រភព: BBC