កម្មវិធីសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុន BEAR Cambodia

//s9.kh1.co/5c/5c8d574ee5dfc5df8e9e1f53ddddb6651738638b.jpg
សង្គម

 ១៥-សីហា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

កាលពីថ្ងៃល្ងាចថ្ងៃទី14 ខែសីហា ឆ្នាំ2022 កន្លងទៅនេះ ក្រុមហ៊ុន BEAR Cambodia ដែលជាក្រុមហ៊ុនដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងនៅប្រទេសចិនទៅលើផ្នែកគ្រឿងអេឡិចត្រូនិចខ្នាតតូច និងឧបករណ៍ឆ្លាតវៃជាច្រើនមុខបានបើកសម្ពោធជាផ្លូវការនូវសាខាដំបូងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ កាលពីថ្ងៃល្ងាចថ្ងៃទី14 ខែសីហា ឆ្នាំ2022 កន្លងទៅនេះ ក្រុមហ៊ុន BEAR Cambodia ដែលជាក្រុមហ៊ុនដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងនៅប្រទេសចិនទៅលើផ្នែកគ្រឿងអេឡិចត្រូនិចខ្នាតតូច និងឧបករណ៍ឆ្លាតវៃជាច្រើនមុខបានបើកសម្ពោធជាផ្លូវការនូវសាខាដំបូងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាក្រោមអធិបតីភាពរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមដោយផ្ទាល់ពីសំណាក់ លោកស្រី ថៃហួរ អគ្គនាយិកានៃក្រុមហ៊ុន BEAR Cambodia ក៏ដូចជាវត្តមានរបស់អស់លោក លោកស្រី ដែលជាភ្ញៀវកិត្តិយសរបស់ក្រុមហ៊ុន BEAR Cambodia យ៉ាងច្រើនកុះករ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=433,q=100/b5/b54b644da2761cfb808080b6480fb0ea4bce35ce.jpg

នៅក្នុងព្រឹត្តិការណ៍សម្ភោធសាខាដំបូងនេះ ក៏មានពិធីកាត់ខ្សែបូ ដែលមានការចូលរួមពីសំណាក់ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំជាច្រើនរូបរបស់ ក្រុមហ៊ុន BEAR Cambodia។ ហើយឆ្លៀតនៅក្នុងឱកាសនោះដែរ លោកស្រី ថៃហួរ  អគ្គនាយិកានៃក្រុមហ៊ុន BEAR Cambodia ក៏បានធ្វើការថ្លែងសន្ទរកថាដើម្បីជាការស្វាគមន៍បើកកម្មវិធី ក៏ដូចជាបង្ហាញនូវសេចក្តីសោមនស្សរីករាយដែលបាននាំយកផលិតផលដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ និងមានបច្ចេកវិទ្យាទំនើបៗទាន់សម័យមកកាន់ប្រទេសកម្ពុជា ដើម្បីបំពេញតម្រូវការទៅកាន់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ន ដែលសបញ្ជាក់ឱ្យឃើញថាប្រទេសកម្ពុជាជាប្រទេសដែលកំពុងមានសក្តានុពល និងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះលើវិស័យបច្ចេកវិទ្យា និងសម្ភារប្រើប្រាស់ផ្ទះបាយទំនើបៗ ។

https://s9.kh1.co/__image/w=650,h=433,q=100/44/4409b3e9979808967ba76bfd76a4ee62528f2479.jpg
https://s9.kh1.co/__image/w=650,h=978,q=100/54/54adc651fd463597b234aba090c69118e0ea04e2.jpg

គួរបញ្ជាក់ផងដែរថា  ក្រុមហ៊ុន BEAR Cambodia គឺជាក្រុមហ៊ុនលក់ និងផ្គត់ផ្គង់ គ្រឿងបរិក្ខារឆ្លាតវៃខ្នាតតូចសម្រាប់ប្រើប្រាស់ក្នុងគេហដ្ឋាន ក្នុងផ្ទះបាយ គ្រឿងអេឡិចត្រូនិចប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាសម្ភារៈសម្រាប់ទារក ដូចជាឆ្នាំងដាំបាយ ឆ្នាំងស៊ុបអគ្គីសនី ម៉ាស៊ីនអាំងសាច់ ម៉ាស៊ីនកម្តៅ កង្ហាអគ្គីសនី ម៉ាស៊ីនបូមធូលី ម៉ាស៊ីនកៀបសក់ កញ្ចក់អគ្គីសនីសម្រាប់ផាត់មុខ ម៉ាស៊ីនសម្លាប់មេរោគ និងម៉ាស៊ីនកម្តៅដបទឹកដោះគោទារកជាដើម ដែលមានការរចនាឡើងបែបទាន់សម័យ មានភាពទាក់ទាញ ងាយស្រួលប្រើប្រាស់ និងមានតម្លៃសមរម្យ។

ជាពិសេសនៅក្នុងឱកាសបើកសម្ពោធជាផ្លូវការនេះ ក្រុមហ៊ុន BEAR Cambodia ក៏មានការផ្តល់ជូនដ៏ពិសេសអស្ចារ្យបញ្ចុះតម្លៃ 20% ថែមទៀតផង។ លោកអ្នកអាចអញ្ជើញទៅទស្សនាហាងដោយផ្ទាល់ដែលមានទីតាំងស្ថិតនៅផ្ទះលេខ 24B ផ្លូវ2004 សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ពត៌មានលម្អិតសូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 095 565 777 ឬចូលទៅកាន់គេហទំព័រហ្វេសបុក BEAR CAMBODIA

https://s9.kh1.co/__image/w=650,h=433,q=100/c8/c88cf32b2426cc031e4ddd2e8f80e4b19ca58ecc.jpg
https://s9.kh1.co/__image/w=650,h=433,q=100/da/da861d29d4ba7e3920ee7b8c8c244fbd9d193158.jpg
https://s9.kh1.co/__image/w=650,h=520,q=100/71/71571945677574aa994d4d8d38ef005b2862cf1b.jpg
https://s9.kh1.co/__image/w=650,h=433,q=100/5b/5be5576bb2abce8061539dace4d252807a0219ee.jpg
https://s9.kh1.co/__image/w=650,h=488,q=100/b0/b0a1611c50203cce8a7a8bdfe0ce9619bd3a09a8.jpg
https://s9.kh1.co/__image/w=650,h=488,q=100/5d/5d096b5d62a05221050266ce25f45e15d412c944.jpg
https://s9.kh1.co/__image/w=650,h=520,q=100/76/764b462b7af7e1d12ef0101d869edd1ef86b3941.jpg
https://s9.kh1.co/__image/w=650,h=520,q=100/4f/4fd62e2e5e9a60542fb351d95a6843a783373a12.jpg
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T