កូរ៉េខាងត្បូង៖ ពិតណាស់ វិស័យឧស្សាហកម្មកម្សាន្តកូរ៉េ មិនថាទាំងភាពយន្ត ឬតន្ត្រី មហាជនទូទាំងសាកលលោកសុទ្ធតែទទួលស្គាល់ថា មានគុណភាពល្អ និងល្បីល្បាញខ្លាំងគួរជាទីចាប់អារម្មណ៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែយ៉ាងណាមិញ បើងាកមកនិយាយអំពីរឿងភាគកូរ៉េមួយចំនួនខាងក្រោមនេះ សុទ្ធតែត្រូវបានបង្ខំចិត្តកាត់បន្ថយភាគចេញខ្លះ ដោយសារអត្រាអ្នកមើលទាបពេក ដែលមានន័យថា មិនសូវមានអ្នកទស្សនា និងមិនមានការគាំទ្រច្រើននោះឡើយ ជាហេតុធ្វើឲ្យវាខាតទាំងពេលវេលាចាក់ផ្សាយ និងការចំណាយផងដែរ៕
រឿងភាគទាំងនោះ មានដូចខាងក្រោម៖
១.រឿង A Beautiful Mind
បំផុសគំនិតដោយ ប្រលោមលោក របស់ Mary Sheler Frankenstein រឿង A Beautiful Mind ប្រាប់ពីរឿងរបស់ Lee Young Oh (សម្តែងដោយ Jang Hyuk) ដែលជាគ្រូពេទ្យសរសៃប្រសាទដ៏ល្បីល្បាញលើពិភពលោកដែលទទួលរងពីភាពវង្វេងស្មារតី។ ជីវិតរបស់គេបានឈានដល់វេនថ្មី នៅពេលអ្នកជំងឺដែលព្យាបាលនៅមន្ទីរពេទ្យដែលគេធ្វើការបានស្លាប់យ៉ាងអាថ៌កំបាំងពីម្នាក់ទៅម្នាក់។ ការវាយតម្លៃជាមធ្យមនៃអ្នកទស្សនារឿងនេះគឺ ៣.៧% ដែលជាការវាយតម្លៃទាបបំផុតសម្រាប់ការងារដែលកំពុងចាក់បញ្ចាំងនៅស្ថានីយ៍ទូរទស្សន៍ធំមួយនៅពេលនោះ។ រឿងនេះដំបូងមាន ១៦ភាគ តែត្រូវបានកាត់បន្ថយមកត្រឹម ១៤ ភាគ។ ថ្វីត្បិតតែភ្ញាក់ផ្អើល និងសោកស្ដាយចំពោះការសម្រេចចិត្តនេះ ប៉ុន្តែតួសម្តែងយល់ថា វាជារឿងចៀសមិនរួច នៅពេលដែលស្ថានីយនេះមិនមានថវិកាគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់គម្រោងនេះ។



២.រឿង Mom Is Acting Up
រឿង Mom Is Acting Up នេះ បានចាប់ផ្តើមចាក់ផ្សាយនៅខែតុលា ឆ្នាំ ២០១២។ ខ្សែភាពយន្តនេះនិយាយអំពីជីវិតរបស់ Na Moon Hee (សម្តែងដោយ Na Moon Hee) ម្ចាស់ភោជនីយដ្ឋានដ៏ជោគជ័យមួយ។ ថ្ងៃមួយ កូនធំរបស់នាងត្រលប់ទៅរស់នៅជាមួយនាងវិញ បន្ទាប់ពីបរាជ័យ។ ជំនួសឲ្យការផ្គាប់ចិត្ត និងលួងលោមកូនរបស់នាង Na Moon Hee បានបង្រៀនពួកគេយ៉ាងតឹងរ៉ឹង។ Mom Is Acting Up ត្រូវបានរំពឹងថានឹងមាន ១២០ ភាគ តែក្រោយមក ត្រូវបានកាត់មកត្រឹម ២៧ ភាគប៉ុណ្ណោះ។ ដោយសារកង្វះអ្នកទស្សនាសម្រាប់ស៊េរីនេះបានធ្វើឲ្យទូរទស្សន៍ MBC កាត់បន្ថយភាគរឿងនេះ ហើយផ្តោតលើគម្រោងរឿងផ្សេងទៀត។



៣.រឿង A Piece Of Your Mind
រឿង A Piece Of Your Mind គឺជារឿងបង្ហាញពីជីវិត Moon Ha Won (សម្តែងដោយ Jung Hae In) និង Han Seo Woo (សម្តែងដោយ Chae Soo Bin)។ Moon Ha Won គឺជាអ្នកសរសេរកម្មវិធី AI និងជាស្ថាបនិកក្រុមហ៊ុន AH ខណៈដែល Han Seo Woo គឺជាអ្នកជំនាញការថតតន្ត្រីបុរាណ។ ដូចដែលបានគ្រោងទុក A Piece Of Your Mind បានចេញផ្សាយ ១៦ ភាគ ប៉ុន្តែស៊េរីនេះត្រូវបានកាត់បន្ថយមកត្រឹម ១២ ភាគវិញ ព្រោះអត្រាអ្នកទស្សនាជាមធ្យមខ្ពស់បំផុតរបស់រឿងនេះគឺ ២.៤% ។ ទស្សនិកជនត្អូញត្អែរថា ភាពយន្តនេះមានសាច់រឿងមិនរស់រវើក ដំណើរការយឺត និងងាយធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ធុញទ្រាន់។


៤.រឿង Ex-Girlfriend Club
តួអង្គសំខាន់នៃ រឿង Ex-Girlfriend Club គឺ Bang Myung Soo (សម្តែងដោយ Byun Yo Han) ដែលជាអ្នកនិពន្ធរឿងតុក្កតា។ បន្ទាប់ពីរឿង Manga អំពីទំនាក់ទំនងអតីតកាលរបស់គាត់បានក្លាយជាការពេញនិយម និងត្រូវបានផលិតជាខ្សែភាពយន្ត។ គាត់បានចាប់ផ្តើមជួបជាមួយអតីតមិត្តស្រីដែលគាត់បានលើកឡើងនៅក្នុងតុក្កតា រួមទាំង Kim Soo Jin (សម្តែងដោយ Song Ji Hyo) ផងដែរ។ ដើមឡើយ Ex-Girlfriend Club ត្រូវបានកំណត់ពេលឲ្យចាក់បញ្ចាំងវគ្គ ១៦ភាគចប់ ប៉ុន្តែបន្ទាប់មកស៊េរីនេះត្រូវបានកាត់បន្ថយមកត្រឹម ១២ ភាគវិញ។ ស៊េរីនេះបានចាប់ផ្ដើមដោយមានអត្រាអ្នកមើលជាមធ្យម ១.១៦%។ នេះក៏ជាការវាយតម្លៃខ្ពស់បំផុតក្នុងការងារទាំងមូលផងដែរ។ បន្ទាប់ពីវគ្គទី១ ការវាយតម្លៃជាមធ្យមនៃ ក្លឹបអតីតមិត្តស្រី មិនអាចលើសពី ១% បាននោះឡើយ។


៥.រឿង Love Frequency 37.2
រឿង Love Frequency 37.2 គឺនិយាយអំពីពិធីករវិទ្យុដែលមានរហស្សនាមថា Captain (សម្តែងដោយ Yoon Gun)។ គ្មាននរណាម្នាក់ដឹងព័ត៌មានច្បាស់លាស់អំពីឈ្មោះ និងវិជ្ជាជីវៈរបស់គាត់ឡើយ។ វគ្គនីមួយៗប្រាប់ពីរឿងស្នេហាខុសៗគ្នា។ ទាំងនេះគឺជារឿងដែលប្រធានក្រុមទទួលបានពីទស្សនិកជនរបស់គាត់។ ដូចដែលបានគ្រោងទុក Love Frequency 37.2 មានវគ្គសរុបចំនួន ១២ ប៉ុន្តែស៊េរីនេះ ត្រូវបានកាត់បន្ថយមកត្រឹមតែ ៦ ភាគប៉ុណ្ណោះ។ ផ្នែកតូចមួយនៃអ្នកទស្សនាមានអារម្មណ៍ពេញចិត្ត និងស្រលាញ់ការងារនេះ ទោះជាយ៉ាងណាក៏ដោយ Love Frequency 37.2 មិនអាចទាក់ទាញចំណាប់អារម្មណ៍របស់សាធារណជនភាគច្រើនបានទេ។


ប្រភព៖ zingnews