ភ្នំពេញ៖ តារាចម្រៀងប្រុស លោក ម៉ានិត ជាតារាចម្រៀងមួយរូបដែលមានសមត្ថភាពខ្ពស់ ដែលអាចនិពន្ធបទភ្លេង និងទំនុកច្រៀងបានដោយខ្លួនឯង ហើយរាល់បទចម្រៀងនីមួយៗសុទ្ធតែទទួលបានការគាំទ្រច្រើនពីហ្វេនៗ យុវវ័យ តាមរយៈបទចម្រៀងពីរោះៗជាច្រើន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ មួយរយៈធំនេះ គេសង្គេតឃើញថា តារាចម្រៀងប្រុសរូបនេះហាក់មានភាពស្ងប់ស្ងាត់ខ្លាំងមែនទែន ក្នុងការចេញបទចម្រៀងបម្រើអារម្មណ៍អ្នកស្ដាប់ ជាពិសេសហ្វេនៗដែលតែងតែគាំទ្ររូបលោកផ្ទាល់តែម្ដង។
ដោយឡែក ថ្វីបើបច្ចុប្បន្ន ម៉ានិត មិនសូវជាបានបង្ហាញមុខនៅក្នុងវិស័យសិល្បៈចម្រៀងដូចមុនក៏ពិតមែន តែសម្រាប់ជីវិតឯកជនតារារូបនេះ ពិតជាមើលទៅហ៉ឺហា ហាយសូមិនធម្មតានោះឡើយ។ ជាក់ស្ដែង នៅមុនបន្តិច ម៉ានិត ទើបតែបានបង្ហាញរូបភាពជាច្រើនសន្លឹក ក្នុងកម្មវិធី ឡើងគេហដ្ឋានថ្មី ជាមួយគ្រួសារ មើលទៅពិតជាកក់ក្តៅមែនទែន ដោយប្រភេទផ្ទះ តារាចម្រៀងប្រុសរូបនេះ រចនាបែបទំនើបសម័យថ្មី ប្រណិតស៊ីវិ+ល័យខ្លាំង មើលទៅគួរឲ្យចង់រស់នៅ តែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖