ល្បីថា Nothing Phone (1) នឹងចេញកំណែ Lite ស្រាប់តែឥឡូវ លោក Carl Pei ចេញមកបដិសេធតែម្ដង

//s9.kh1.co/65/65967cfe0c676354733f3304d3380ee2a69d932a.jpg
បច្ចេកវិទ្យា

 ០៨-សីហា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

ពាក្យចចាមអារ៉ាមបានបង្ហាញថា ក្រុមហ៊ុននេះនឹងបញ្ចេញឧបករណ៍ថ្មី ដែលមិនមានភ្លើង Glyph Interface នៅពីខាងក្រោយខ្នង ដូចទូរសព្ទ Nothing Phone (1) នោះទេ

បរទេស៖ ពាក្យចចាមអារ៉ាមបានលេចឡើងកាលពីសប្ដាហ៍មុន ដែលអះអាងថា ក្រុមហ៊ុន Nothing អាចនឹងកំពុងធ្វើការលើស្មាតហ្វូនទីពីរ ភ្លាមៗបន្ទាប់ពីការបង្ហាញខ្លួនលើកដំបូងនៃទូរសព្ទ Nothing Phone (1)។ ពាក្យចចាមអារ៉ាមទាំងនោះ ឥឡូវនេះ ត្រូវបានបដិសេធដោយក្រុមហ៊ុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

«ព័ត៌មានក្លែងក្លាយ» នេះជាការឆ្លើយតបរបស់នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nothing គឺលោក Carl Pei ទៅកាន់ការបង្ហោះរបស់សារព័ត៌មាន Android Police លើពាក្យចចាមអារ៉ាមដែលបានរៀបរាប់ខាងលើអំពី Nothing Phone (1) Lite នៅលើបណ្ដាញសង្គម Twitter។

ដូចដែលគេធ្លាប់រាយការណ៍អំពីពាក្យចចាមអារ៉ាម វាបានបង្ហាញថា ក្រុមហ៊ុននេះនឹងបញ្ចេញឧបករណ៍ថ្មី ដែលមិនមានភ្លើង Glyph Interface នៅពីខាងក្រោយខ្នង ដូចទូរសព្ទ Nothing Phone (1) នោះទេ ខណៈពេលដែលវានឹងនៅតែរក្សាលក្ខណៈសម្បត្តិជាច្រើនទៀត ដូចជា Snapdragon 778G+, អេក្រង់ 6.55អ៊ីញ 120 Hz AMOLED និងកាមេរ៉ា 50MP។ តាមការសន្មត់ Nothing Phone (1) Lite អាចនឹងមិនមានការសាកថ្មឥតខ្សែនោះទេ ដោយសារតែវាជាផលិតផលដែលមានតម្លៃសមរម្យ។ យ៉ាងណាមិញ ទាំងនោះគ្រាន់តែជាពាក្យចាមអារ៉ាម និងត្រូវបានក្រុមហ៊ុនច្រានចោលផងដែរ៕

ប្រភព: Notebookcheck

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T