ចាំបានអត់?​ រឿងខ្មែរដំបូង បែបស្រីស្រលាញ់ស្រី​ តួ​ស្រី​ នី​ មុល្លីកា​ និង​ កែវ​ ស្រីនាង​ ដល់ឥឡូវ​អត់ចាស់សោះ

//s9.kh1.co/0b/0b6e0b0c910ec11c5cf9cdbccf4094a8ba6ed10b.jpg
តារា & កម្សាន្ដ

 ០៦-សីហា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

រឿងកន្លងទៅជាង១០ឆ្នាំហើយ តែ ក្រលេកមើលតួសម្ដែងទាំងពីរដួង ក្នុងរឿង «ខ្ញុំជាអ្នកណា» នៅតែក្មេងស្អាតដដែល។

កម្សាន្ត៖ ជឿជាក់ថាសម្រាប់ ពុកម៉ែបងប្អូនប្រិយមិត្ត​ ដែលធ្លាប់បានតាមដានខ្សែរឿងភាគខ្មែរ កាលពីជាង១០ឆ្នាំមុន ពិតណាស់ប្រាកដជាធ្លាប់បានទស្សនានៅរឿងភាគ ជាច្រើនមានសឹងគ្រប់រសជាតិក្នុងភាពយន្ត ដែលចូលរួ​មសម្ដែងដោយ តារាសុទ្ធសឹងតែមានសមត្ថភាព រហូតមកទល់ពេលនេះ ខ្លះក៏នៅបន្តអាជីពសិល្បៈ ខ្លះទៀតក៏បានត់មុខឈឹងតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្នុងចំណោមខ្សែភាពយន្តទាំងអស់ ថ្មីៗនេះស្រាប់តែមហាជនចាប់អារម្មណ៍  រឿងភាគខ្មែរ ដែលមានចំណងជើងថា «ខ្ញុំជាអ្នកណា» ដែលជារឿងភាគស្ថិតនៅក្រោមការដឹកនាំសម្ដែងនិងនិពន្ធដោយលោកស្រី ពាន់ ភួងបុប្ផា និង ប៉ុល ពិសី ដែលចាក់ផ្សាយនៅលើទូរទស្សន៍ ស៊ីធីអិន CTN ផងដែរ ។

គួរបញ្ជាក់ផងដែរថា រឿងភាគមួយនេះផងដែរគឺជាប្រភេទរឿងបែប «ស្រីស្រលាញ់ស្រី» ដែលសព្វថ្ងៃគេនិយមហៅថា GL និងជារឿងដំបូងគេនៅក្នុងប្រទេសកម្ពុជាយើងដែលចូលរួមសម្ដែងដោយ អ្នកនាង នី មុល្លីកា នឹង អ្នកនាង កែវ ស្រីនាង។ ពោលបើនិយាយពីសម្រស់ សព្វថ្ងៃរបស់តារាស្រីពីរដួងនេះ វិញហាក់មិនប្រែប្រួលទៅណាសោះ គឺនៅតែក្មេង សាច់ចាំក្មេងជាងវ័យដដែល ខណៈដែលម្នាក់ៗ មានវ័យក៏ក្រែលទៅហើយ៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

នី  មុល្លីកា
នី មុល្លីកា
នី មុល្លីកា
នី មុល្លីកា
នី មុល្លីកា
នី មុល្លីកា
នី មុល្លីកា
នី មុល្លីកា
កែវ ស្រីនាង
កែវ ស្រីនាង
កែវ ស្រីនាង
កែវ ស្រីនាង
កែវ ស្រីនាង
កែវ ស្រីនាង
រូបភាព 
រូបភាព 
កែវ ស្រីនាងនី មុល្លីកា
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T