តស៊ូណាស់ ទម្រាំដើរដល់សព្វថ្ងៃ ឈីន រតនៈ ឆ្លងកាត់សព្វគ្រប់

//s9.kh1.co/f1/f1667982cc9afcbd41e46ea923b72dfae84ac8e4.jpg
តារា & កម្សាន្ដ

 ០៦-សីហា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

មិនធម្មតាទេ ឈីន រតនៈ ទម្រាំឡើងដល់ចំណុចនេះ មានអ្នកគាំទ្របែបនេះ កញ្ញា តស៊ូឆ្លងកាត់ក្នុងជីវិតសិល្បៈមិនស្ទើរ។

កម្សាន្ត៖ ជាការពិតណាស់ ឈីន រតនៈ គឺជាតារាចម្រៀងស្រីមួយរូបប្រចាំផលិតកម្មរស្មីហង្សមាស ហើយកញ្ញាក៏ជាតារាចម្រៀងស្រីស្រករក្រោយមួយរូបដែលកំពុងតែមានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ ឈីន រតនៈបានចូលរួមប្រកួតក្នុងកម្មវិធី The Voice Cambodia រដូវកាលទី២ បើទោះបីជារតនៈមិនបានលើកពាន តែកញ្ញានៅតែតស៊ូក្នុងវិស័យមួយនេះ រហូតដល់មានអ្នកគទ្រជាច្រើនពេញចិត្តលើសមត្ថភាពរបស់កញ្ញា ។

មិនតែប៉ុណ្ណោះ មិនបោះបង់ចោលក្ដីស្រមៃក្នុងការដណ្ដើមពាន ឈីន រតនៈ ក៏បានត្រឡប់មកវិញក្នុងកម្មវិធី ប្រកួតតារាចម្រៀង I am a Singer Cambodia រដូវកាលទី២ ក្នុងការវិលត្រឡប់មកប្រកួតប្រជែងលើកនេះ កញ្ញាពិតជាបានវិវត្តខ្លួនយ៉ាងខ្លាំង សមត្ថភាពនៃការច្រៀងកាន់តែធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល អ្នកគាំទ្រកញ្ញាក៏កាន់តែកើន ច្រើនឡើងៗ ធ្វើឲ្យគ្រប់គ្នា រំពឹងថាកញ្ញានឹងលើកពានក្នុងកម្មវិធីនេះ។  តែទោះបីមិនទទួលជោគជ័យក្នុងការប្រកួតប្រជែង តែកញ្ញា មិនបោះបង់ចោលមហិច្ឆតាជាតារាចម្រៀងឡើយ ប្រជាប្រិយភាពកញ្ញាកាន់តែបន្តកើនឡើងបន្ទាប់ពីប្រកួតចប់ ។

នេះសបញ្ជាក់ឲ្យឃើញថា ចង់ឲ្យអ្នកដែលមានក្ដីស្រម៉ៃចង់ក្លាយជាតារាចម្រៀងទាំងអស់ យកកញ្ញា ឈីន រតនៈ ជាគម្រូ ទោះបីជាមិនទទួលបានជោគជ័យក៏មិនបោះបង់ចោលនៅក្ដីស្រម៉ៃ ព្យាយាមអភិវឌ្ឍន៍ខ្លួន ហើយដើរឆ្ពោះទៅរកគោលដៅ នោះថ្ងៃណាមួយនឹងបានសម្រេចជាមិនខាន៕

សូមទស្សនារូបភាពខាងក្រោម៖

ឈីន រតនៈ
ឈីន រតនៈ
ឈីន រតនៈ
ឈីន រតនៈ
ឈីន រតនៈ
ឈីន រតនៈ
ឈីន រតនៈ
ឈីន រតនៈ
ឈីន រតនៈ
ឈីន រតនៈ
ឈីន រតនៈ
ឈីន រតនៈ
ឈីន រតនៈ
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T