ខ្លាឃ្មុំផេនដាចុងក្រោយរបស់អឺរ៉ុប ទើបតែត្រូវបានគេ កំណត់អត្តសញ្ញាណឃើញ

//s9.kh1.co/86/8621b71b47e75a8e6867aae13fc6aa1b95effb7c.jpg
បច្ចេកវិទ្យា

 ០៥-សីហា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

ការស្រាវជ្រាវបានបង្ហាញថា ធ្មេញរបស់វាទំនងជាមិនរឹងមាំខ្លាំង ក្នុងការខាំបំបែកដើមឫស្សីទេ ដោយបង្ហាញថាសត្វនេះស៊ីរុក្ខជាតិដែលទន់ជាងនេះ។

បរទេស៖ ខ្លាឃ្មុំផេនដាយក្សមួយប្រភេទ ដែលមិនស្គាល់ពីមុនមក ដែលធ្លាប់រស់រាននៅតំបន់ដីសើមអឺរ៉ុប កាលពី៦លានឆ្នាំមុន ត្រូវបានគេកំណត់អត្តសញ្ញាណ បន្ទាប់ពីរបកគំហើញធ្មេញចំនួនពីរ ដែលរក្សាទុកនៅក្នុងសារមន្ទីរប៊ុលហ្គារី។ ផូស៊ីលធ្មេញថ្គាមខាងលើនិងចង្កូម ត្រូវបានរកឃើញដំបូងនៅចុងទសវត្សរ៍ឆ្នាំ១៩៧០ នៅកន្លែងយកធ្យូងថ្ម និងរក្សាទុកនៅសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិប៊ុលហ្គារី អស់រយៈពេលជាង៤ទសវត្សរ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខណៈពេលដែលខ្លាឃ្មុំផេនដាត្រូវបានគេស្គាល់គេច្រើន វាធ្លាប់មានប្រភេទនានាដែលធ្លាប់ដើរពាសពេញអឺរ៉ុបនិងអាស៊ី។ ប្រភេទដែលត្រូវបានរកឃើញតាមរយៈវត្ថុបុរាណ ក្នុងសារមន្ទីរ គឺជាខ្លាឃ្មុំផេនដាចុងក្រោយគេ ដែលរស់នៅក្នុងទ្វីបអឺរ៉ុប នេះបើយោងតាមការចេញផ្សាយព័ត៌មាន។ អ្នកស្រាវជ្រាវបានដាក់ឈ្មោះឲ្យវា ថា Agriarctos nikolovi តាមឈ្មោះបុរាណវិទូម្នាក់ គឺលោក Ivan Nikolov ដែលធ្វើការឲ្យសារមន្ទីរនេះជាយូរមកហើយ ដែលដើមឡើយជាអ្នកចាត់ថ្នាក់ការរកឃើញនេះ។

ការសិក្សាបានបង្ហាញថា ខ្លាឃ្មុំនេះមានទំហំធំដូចខ្លាឃ្មុំផេនដាបច្ចុប្បន្ន ឬតូចជាងបន្តិច។ វាទំនងជាបានបរិភោគអាហារបួសភាគច្រើន ប៉ុន្តែប្រភេទអាហាររបស់វាអាចនឹងមានលក្ខណៈខុសគ្នាច្រើន ពីសែស្រឡាយដែលកំពុងមានជីវិតរបស់វា ដែលស៊ីតែឫស្សីប៉ុណ្ណោះ។ ការស្រាវជ្រាវបានបង្ហាញថា ធ្មេញរបស់វាទំនងជាមិនរឹងមាំខ្លាំង ក្នុងការខាំបំបែកដើមឫស្សីទេ ដោយបង្ហាញថាសត្វនេះស៊ីរុក្ខជាតិដែលទន់ជាងនេះ។ កន្លែងយកធ្យូងថ្មដែលបានរកឃើញធ្មេញទាំងនេះ ផ្ដល់ភស្ដុតាងថា ខ្លាឃ្មុំផេនដាបុរាណនេះធ្លាប់រស់នៅក្នុងព្រៃ និងតំបន់ព្រៃលិចទឹក៕

គំនូរតំណាងសត្វខ្លាឃ្មុំផេនដាបុរាណ
គំនូរតំណាងសត្វខ្លាឃ្មុំផេនដាបុរាណ

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T