យល់ដឹង៖ Virgo ពិតជាមិនសប្បាយយ៉ាងខ្លាំង ពេលស្ថិតនៅក្នុងរឿងអ្វីមួយ ដែលខុសពីចិត្តរបស់ពួកគេចង់បាន វាពិតជាអាចបង្កការខូចខាតធ្ងន់ធ្ងរដល់ទំនាក់ទំនងរបស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនាមជា Virgo អ្នកត្រូវយល់ថា អ្នកមិនអាចចោទសួរ អំពីរាល់ការផ្លាស់ប្តូររបស់ដៃគូអ្នកបានទេ កុំដោយថាតែអ្នក មានអារម្មណ៍ថាគ្មានសុវត្ថិភាព ហើយសួរនាំគេច្រើនពេកនោះទេ។
ជាធម្មតា Virgo ដាក់ការគោរពលើខ្លួនឯងទាប។ វាមិនអីទេ ដែលត្រូវការធ្វើជាអ្នកការពារបន្តិច ដើម្បីឲ្យដៃគូដឹងថា អ្នកឈរនៅទីណា។ ដៃគូរបស់អ្នក មិនរំពឹងថា អ្នកនឹងល្អឥតខ្ចោះនោះទេ ប៉ុន្តែអ្នកទាំងពីរ ក៏មិនអាចបន្ទោសគ្នាឥតឈប់ឈរបានដែរ។ ប្រសិនបើអ្នកនាំមកនូវភាពអវិជ្ជមានច្រើនពេក ចំពោះទំនាក់ទំនងស្នេហា នោះវានឹងឆាប់បែកបាក់ទៅវិញ។
អ្នកត្រូវស្វែងយល់ពីគុណតម្លៃខ្លួនឯង និងដៃគូរបស់អ្នក ហើយឈប់ធ្វើឲ្យខ្លួនឯងធ្លាក់ចុះទៀត។

ចំណងស្នេហារបស់អ្នក គឺមានតែអ្នក និងគូស្នេហ៍ប៉ុណ្ណោះ ដែលដឹងច្បាស់ ដូច្នេះកុំប្រៀបធៀបទំនាក់ទំនង និងដៃគូរបស់អ្នកជាមួយអ្នកដទៃ ព្រោះបើនិយាយដោយស្មោះត្រង់ គ្រប់ទំនាក់ទំនងទាំងអស់ សុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិរៀងៗខ្លួន។
អ្នកអាចរកឃើញវា នៅដំណាក់កាលដំបូង ឬក្រោយពីទាក់ទងគ្នា ប៉ុន្តែនេះមិនមានន័យថា អ្នកគួរតែរិះគន់ខ្លួនឯងរហូតទេ។
អត្ថបទដោយ ៖ Yukvey