រាជធានីភ្នំពេញ ៖ ស្រទាប់យុវវ័យភាគច្រើន បានស្គាល់តារាស្រីវ័យក្មេងប៉ុន្មានដួងនេះជាក់ជាមិនខាន ដែលអ្នកទាំងអស់គ្នាកំពុងមានសន្ទុះ ក្នុងវិស័យកម្សាន្តនិងបណ្តាញសង្គមជាខ្លាំង មានមហាជននាំគ្នាចាប់អារម្មណ៍ច្រើននឹងជីវិតឯកជន និងការបំពេញការងាររបស់តារាស្រីទាំំងនេះ។
ជាក់ស្តែង អ្នកគាំទ្រផ្ទុះការកោតសរសើរជាខ្លាំង ម្នាក់ៗមានវ័យមិនលើសពី១៨ឆ្នាំទេ តែអាចបន្តការងារសិល្បៈដែលមមាញឹកខ្លាំង ស្របនឹងការរៀនសូត្រនៅថ្នាក់វិទ្យាល័យយ៉ាងស្វិតស្វាញ ពិសេសត្រៀមខ្លួនសម្រាប់ការប្រលងថ្នាក់ជាតិថែមទៀត។
យ៉ាងណាមិញ នាប៉ុន្មានសប្តាហ៍ខាងមុខនេះ អ្នកទាំងអស់គ្នានឹងត្រៀមចូលបន្ទប់ប្រឡងសញ្ញាប័ត្រទុតិយភូមិ ដើម្បីបញ្ចប់ថ្នាក់វិទ្យាល័យរបស់ខ្លួន ក្នុងនោះ ហ្វេនៗជាច្រើននាំគ្នាជូនពរIdolឲ្យប្រឡងជាប់ ជាពិសេសបាននិទ្ទេសដែលបានប៉ងប្រាថ្នា គ្រប់ៗគ្នាតែម្តង។
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
១. កញ្ញា អាង សុជាតា
កូនស្រីសំណព្វចិត្តតែម្នាក់របស់ តារាសម្តែងជើងចាស់ សឿន ផាភួន ដែលរូបនាងមានអាយុត្រឹមតែ ១៨ឆ្នាំប៉ុណ្ណោះ តែរូបសម្រស់និងដុងសិល្បៈពីកំណើត ធ្វើឲ្យរូបនាងទទួលការគាំទ្រយ៉ាងខ្លាំង នាប៉ុន្មានឆ្នាំនេះ។

២. កញ្ញា សេក កញ្ចនា
ផ្តើមការងារពីតារាTikTok រូបនាងបានក្លាយជា តារាស្រីល្បីក្នុងស្រទាប់Inflencerវ័យក្មេង នៅកម្ពុជា បូករួមនឹងការពូកែលេងសើចទៀតនោះ រូបនាងទទួលការងារថតស្បតនិងវីដេអូខ្លីៗឲ្យក្រុមហ៊ុនជាច្រើន។

៣. កញ្ញា Jasmine
ជាតារាYouTubeវ័យក្មេង និងជាសមាជិករបស់ក្រុម Veesa ពេលនេះ រូបនាងទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ហ្វេនៗយុវវ័យ មិនថារូបសម្រស់ និងការសិក្សា តារាស្រីរូបនេះគឺ ល្អទាំំងព្រម៕
