ក្រុមហ៊ុន ហ្គ្រេប “Grab” ដាក់​ដំណើរ​ការ​សេវាដឹកជញ្ជូនអាហារ GrabFood ជា​ផ្លូវការ​​នៅ​រាជធានីភ្នំពេញ

//s9.kh1.co/d6/d6a6a8141da00b7f4f2a7f247ad3ca6a78c7404a.jpeg
បច្ចេកវិទ្យា

 ៣១-កក្កដា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

Grab ជាស៊ូភើអេប ឬកម្មវិធីកក់សេវាធ្វើដំណើរនិងដឹកជញ្ជូន​អនឡាញ​តាម​​​ទូរស័ព្ទ ​ឈាន​មុខគេនៅអាស៊ីអាគ្នេយ៍ នៅថ្ងៃនេះ​ប្រកាស​ដាក់​ដំណើរ​ការ​សេវា​ដឹក​ជញ្ជូនអាហារ GrabFood ​នៅ​ទីក្រុង​ភ្នំពេញ

Grab ជាស៊ូភើអេប ឬកម្មវិធីកក់សេវាធ្វើដំណើរនិងដឹកជញ្ជូន​អនឡាញ​តាម​​​ទូរស័ព្ទ ​ឈាន​មុខគេនៅអាស៊ីអាគ្នេយ៍ នៅថ្ងៃនេះ​ប្រកាស​ដាក់​ដំណើរ​ការ​សេវា​ដឹក​ជញ្ជូនអាហារ GrabFood ​នៅ​ទីក្រុង​ភ្នំពេញក្រោយ​ពី​ទទួល​បានជោគ​ជ័យ​ក្នុងការ​ដាក់​ដំណើរ​ការ ​សាកល្បង​​រយៈ​ពេល ៤​ខែក្នុង​រាជធានី​មួយ​នេះ​​រួចមក។GrabFood គឺជា​សេវា​ដឹក​ជញ្ជូន​អាហារ ឈាន​មុខ​គេ​ក្នុងតំបន់អាស៊ីអាគ្នេយ៍ដែល​ត​ភ្ជាប់​អ្នកប្រើប្រាស់​ទៅកាន់​ហាងអាហារ និងភេសជ្ជៈ​ជាច្រើន​ប្រភេទដែល​ដឹកជញ្ជូន​ទៅតាម​ការ​បញ្ជាទិញរបស់អ្នកប្រើប្រាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​សេវាដឹក​ជញ្ជូនអាហារ GrabFood មាន​នៅក្នុង​កម្មវិធីGrab ផ្ទាល់ ​​ដោយ​ផ្តល់​ជូន​អ្នកប្រើប្រាស់ ​នូវ​ភាព​ងាយ​ស្រួល​តាម​រយៈការ​ដាក់​បញ្ចូលគ្នា ដែលអាចប្រើសេវាប្រចាំថ្ងៃជាច្រើនផ្សេងទៀតនៅក្នុងកម្មវិធីGrab តែមួយ​ ចាប់​ផ្តើមពី​ថ្ងៃនេះទៅ អ្នកប្រើប្រាស់​កម្មវិធី Grab អាច​បញ្ជាទិញអាហារ​តាម​សេវា​ដឹកជញ្ជូនអាហារGrabFood ពីហាងល្បីៗ​ទាំង​ក្នុង​ស្រុក និងអន្តរជាតិចំនួន​ ៤០០​ហាង ហើយនៅថ្ងៃខាងមុខ នឹងដាក់បញ្ចូលហាង​បន្ថែមទៀត។

https://s9.kh1.co/__image/w=650,h=434,q=100/f2/f25cbbde05e35662d1450e03012d0d0019816c14.jpeg

លោក Corentin Rouxel ប្រធានក្រុមហ៊ុន Grab ប្រចាំប្រទេសកម្ពុជា មាន​ប្រសាសន៍​​​​ថា៖

«យើង​មើល​ឃើញ​​លទ្ធផល​​គួរ​ឱ្យ​​ពេញ​​​ចិត្ត​​​ពី​ដំណើរការ​សាក​ល្បង​​​របស់​​យើង។ ចំណុច​​នេះ​បានផ្តល់​ឱ្យយើង​នូវ​ទំនុក​ចិត្ត​ក្នុង​ការ​បើក​ដំណើរការ GrabFood ជា​ផ្លូវការ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ហើយ​យើង​នឹង​ខិតខំប្រឹង​ប្រែង​ថែមទៀត​​ក្នុង ការ​ពង្រីក​សេវាកម្ម​នេះ ដើម្បី​ឱ្យអ្នកប្រើប្រាស់​​​កាន់តែច្រើន​អាច​រីករាយ​ជា​មួយសេវា​ GrabFood»។

លោក Corentin Rouxel

នៅក្នុង​កម្មវិធី​បើក​សម្ពោធសេវា GrabFood នៅ​ថ្ងៃអាទិត្យ ទី៣១ ខែកក្កដា នៅ​សណ្ឋាគារ​សូហ្វីតែល​ ភ្នំពេញ​ ភូគីត្រា Grab ក៏បាន​បង្ហាញមុខ​​ទូត​សុឆន្ទៈ ​របស់GrabFood ​ផងដែរ នោះ​គឺ​កញ្ញា សុភ័ក្ត្រ កុសុម៉ា ដែល​ជា​សិល្បករល្បី និង​មានប្រជាប្រិយភាព​ខ្ពស់មាន​អ្នក​តាម​ដាន​ (following) ជាង​មួយ​លាន​នាក់​នៅ​លើ​បណ្តាញទំនាក់ទំនង​សង្គម​ផ្សេងៗ។

https://s9.kh1.co/__image/w=650,h=434,q=100/57/57698aa1b00b9c6571f1b96c8f86763c81e962da.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/eb/eb358d3a9edf3f7cab4f6ef1c1c378c8671b0869.jpeg

កញ្ញា សុភ័ក្រ កុសុម៉ា​ បានថ្លែងថា៖

«ខ្ញុំពិត​ជា​រំភើបណាស់​ដែល​បាន​ធ្វើ​ការ​យ៉ាង​ជិត​ ស្និទ្ធ​ជា​មួយ Grab ក្នុង​ការ​ដាក់​​ដំណើរការ​នូវសេវា​ដឹក​ជញ្ជូន​អាហារ​ GrabFood។ Grab ទទួល​បានជោគ​ជ័យខ្លាំង​ក្នុង​វិស័យកក់សេវាធ្វើដំណើរ​​នៅ​​កម្ពុជា ដូច្នេះ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា GrabFood ក៏​នឹង​​បង្កើត​ឱ្យ​មាន​លទ្ធផលដ៏ធំមួយ​ និង​ទទួលបានជោគ​ជ័យ​​​​​​ដូច​គ្នា​ផងដែរ»។

កញ្ញា សុភ័ក្រ កុសុម៉ា
https://s9.kh1.co/__image/w=650,h=434,q=100/7a/7ac90469d15828b1b78211e3635e77584136965b.jpeg

GrabFood កំពុង​បម្រើ​សេវាកម្មជូនអ្នកប្រើប្រាស់​នៅ​​​​តំបន់​កណ្តាល​​​រាជធានី​ភ្នំពេញ ព្រម​ទាំង​​នៅ​ខណ្ឌ​ច្បារអំពៅ និង​សែនសុខ។ សេវា​នេះ​នឹង​ត្រូវ​ដាក់​ដំណើរការ​​នៅ​ទូ ទាំង​រាជធានី​ភ្នំពេញ​នៅ​ចុង​ឆ្នាំនេះ។

ដើម្បី​អបអរ​សាទរ​ការ​បើកដំណើរការសេវាកម្មថ្មី​នេះ អតិថិជន​អាច​ទទួលបានការ​ បញ្ចុះតម្លៃ​​រហូត​​ដល់​ ៥០​% នៅពេលដែល​អតិថិជនបញ្ជា​ទិញអាហារ​ពីGrabFood និងបង់​​តម្លៃ​ដឹក ​ជញ្ជូន​ថេរ​​​​ត្រឹមតែ ១០០​រៀលប៉ុណ្ណោះ ដោយ​មិន​គិត​ពី​ចម្ងាយ​ដឹក​រវាង​​​ភោជនីយដ្ឋាន ហាងកាហ្វេ និង​ទីតាំង​របស់​អ្នកប្រើប្រាស់នោះទេ។

លោក Corentin Rouxel ថ្លែង​​​​ថា៖

« យើងពិតជាសប្បាយចិត្តណាស់ដែលការដាក់ដំណើរការ GrabFood បានផ្ដល់ជូនបន្ថែមនូវអត្ថប្រយោជន៍ដល់ដៃគូដឹកជញ្ជូនរបស់យើងផងដែរ។ កំឡុងពេលដំណើរការបើកសាកល្បងនេះ ដៃគូដឹកជញ្ជូនរបស់យើងជាច្រើន អាចបង្កើនចំណូលប្រចាំសប្តាហ៍របស់ពួកគេទ្វេដង»។

លោក Corentin Rouxel

លោក Corentin Rouxel បាន​បន្ថែមទៀត​​ថា៖ «លើសពីនេះទៀតសេវាកម្មGrabFood ក៏ផ្តល់នូវឱកាសលក់តាមអនឡាញបន្ថែម សម្រាប់ហាងលក់អាហារខ្មែរក្នុងស្រុក។ យើងរីករាយក្នុងការ​ជម្រាបជូនលោកអ្នក​ថាក្នុងអំឡុងពេលសាកល្បង​សេវា​ដឹក​ជញ្ជូន​អាហារនេះ ​​ម្ហូបអាហារ​ខ្មែរ​បាន​ជាប់​ចំណាត់​ថ្នាក់ និងមានការ​ពេញ​និយមជាងគេ បន្ទាប់​មកប្រភេទ​​អាហារទាន់​ចិត្ត(fast food) និងកាហ្វេ។ នេះ​បង្ហាញថា យើង​ពិត​ជា​ក្រុមហ៊ុន​ដែល​រួមចំណែកជួយ​ប្រទេស​កម្ពុជា និងផ្តល់​ជូន​អាហារ​រសជាតិ​​​​បែបខ្មែរពិតៗ»។

សេវា​កម្ម GrabFood ថ្មី​នេះ មាននៅលើកម្មវិធី Grab ដែលមានក្នុង​ទូរស័ព្ទរបស់​លោកអ្នក​ស្រាប់ ឬ លោកអ្នក​អាចដោនឡូដពី http://grb.to/GrabApp នៅលើGoogle Play ​និង App Store។

សម្រាប់​ព័ត៌មាន​បន្ថែមអំពី Grab និង GrabFood សូមចូលទៅកាន់គេហ​ទំព័រwww.grab.com/kh ឬទំព័រ​ហ្វេសប៊ុក www.facebook.com/GrabKH

អំពីក្រុមហ៊ុន Grab

Grab គឺ​ជាស៊ូភើអេប ឬកម្មវិធីកក់សេវាធ្វើដំណើរ និងដឹកជញ្ជូន​អនឡាញ​តាម​​​ទូរស័ព្ទ ​ឈាន​មុខគេនៅ​អាស៊ីអាគ្នេយ៍ ដោយ​​ផ្អែក​លើតម្លៃទំនិញ​សរុប (GMV) ក្នុងឆ្នាំ២០២១ នៅ​ក្នុង​ផ្នែក​​ដឹក​ជញ្ជូន​អាហារ ដឹក​ជញ្ជូន​ និង​​កាបូប​ប្រាក់អេឡិច​ត្រូនិច (E-wallet) ​នៃ​​សេវាហិរញ្ញវត្ថុ (យោង​​​តាម​​ក្រុមហ៊ុន​ស្រាវ​ជ្រាវ​ទីផ្សារ Euromonitor)។ ក្រុមហ៊ុន Grab ប្រតិបត្តិការ​​​សេវា​ដឹក​ជញ្ជូន​អាហារ ដឹកជញ្ជូននិង​សេវា​កម្មហិរញ្ញវត្ថុឌីជីថល​នៅ ​ក្នុ​ងទីក្រុង​ចំនួន៤៨០ ក្នុង​ប្រទេស​ចំនួន​៨ នៅ​​​តំបន់​អាស៊ី​អាគ្នេយ៍ រួម​មាន​ប្រទេស​កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់មាហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ ក្រុមហ៊ុន Grab ផ្តល់​លទ្ធភាព​ដល់​​​អតិថិជន​​រាប់លាន​នាក់​​ក្នុង​មួយ​ថ្ងៃៗ​ ក្នុង​ការ​ភ្ជាប់ទំនាក់ទំនង​​​ជាមួយ ​​អ្នកបើកបរ​របស់​ក្រុមហ៊ុន និង​​​​ដៃគូ​ពាណិជ្ជកម្ម​​​ក្នុងការ​​​បញ្ជា​ទិញ​អាហារ ឬគ្រឿងទេស សេវាធ្វើដំណើរ​ ឬ​រថយន្ត​តាក់ស៊ី ផ្ញើ​កញ្ចប់អីវ៉ាន់ បង់​ប្រាក់​សម្រាប់​ការ​ទិញ​តាម​អនឡាញ ឬ​ទទួល​បាន​សេវាផ្សេងៗ​ទៀត​ ​ដូចជា ការផ្តល់​កម្ចី ធានា​រ៉ាប់រង ការគ្រប់​គ្រងទ្រព្យសម្បត្តិ និងសេវា​ឱសថ​តាម​ទូរគមនាគមន៍ជាដើម ដែលសេវា​ទាំងអស់នេះ​អាច​រក​បាន​​តាម​​កម្មវិធី “everyday everything”។ ក្រុមហ៊ុន Grab ត្រូ​វ​​បាន​​បង្កើត​ឡើង​ក្នុងឆ្នាំ២០១២ ដោយ​មាន​បេសកកម្ម​ជំរុញ​តំបន់​អាស៊ីអាគ្នេយ៍​ឱ្យ​ដើរ​ឆ្ពោះ​ទៅ​មុខ ដោយ​បង្កើត​អំណាច​​សេដ្ឋកិច្ច​សម្រាប់​មនុស្ស​គ្រប់​គ្នា ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក កម្មវិធី Grab ត្រូវ​​បាន​ទាញយក​មក​ប្រើប្រាស់​នៅ​លើ​ឧបករណ៍​ចល័ត​រាប់លាន​គ្រឿង។ ក្រុមហ៊ុន Grab ខិតខំ​ប្រឹង​ប្រែង​ដើម្បី​បង្កើន​ប្រាក់ចំណេញ​ ៣​ដង ផ្តល់​ជូន​លទ្ធផល​ហិរញ្ញវត្ថុ​ល្អ​​ដល់​​ម្ចាស់​ភាគហ៊ុន​របស់​ខ្លួន​ស្រប​ពេលដែល​បង្កើត​ការ​ផ្លាស់ប្តូរ​ជាវិជ្ជមាន​ដល់​សង្គម និង​បរិស្ថាន​​ក្នុងតំបន់អាស៊ីអាគ្នេយ៕

https://s9.kh1.co/__image/w=650,h=434,q=100/19/19274a0182702e2b1343ffe2b16e848134304b62.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/09/0945f0aa7bfce2b74be97b93ac41acfeaa92e422.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/af/af6e30b5d8b0f1db9598981f3631491a66b4744d.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/53/5395d81792adfcd246ddeae0f0941a9f816b679d.jpeg
https://s9.kh1.co/__image/w=650,h=353,q=100/58/587062380f8b44792d0b24ca559028877f4897ca.jpeg
https://s9.kh1.co/__image/w=650,h=340,q=100/df/dfa70c0ee1622fc61f6f2554626ba6e041fc2073.jpeg
Khan Ratanakodum
K.D

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · ២ ខែមុន
//s9.kh1.co/6d/6d963ac46e24349e7eaead530d0de4ebc5dfde7c.jpg

ក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

 ០៥-មីនា-២០២៤ 
 ១ល្ងាច · ២ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T