ករណីឆ្លងជំងឺអុតស្វាបានកើនឡើងដល់ ១៦,០០០ ករណី នៅក្នុងប្រទេសចំនួន ៧៥!

//s9.kh1.co/95/95773b2600d540555724cdb0c33d1ccbad0dc6af.jpg
សង្គម

 ២៩-កក្កដា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

ចាប់តាំងពីដើមខែឧសភា ឆ្នាំ២០២២ អង្គការសុខភាពពិភពលោក (WHO) ទទួលបានការរាយការណ៍អំពីករណីឆ្លងជំងឺអុតស្វាជាង ១៦,០០០ករណី នៅក្នុងប្រទេស និងតំបន់ចំនួន ៧៥។

ភ្នំពេញ៖ ចាប់តាំងពីដើមខែឧសភា ឆ្នាំ២០២២ អង្គការសុខភាពពិភពលោក (WHO) ទទួលបានការរាយការណ៍អំពីករណីឆ្លងជំងឺអុតស្វាជាង ១៦,០០០ ករណីនៅក្នុងប្រទេសនិងតំបន់ចំនួន ៧៥។ ជំងឺនេះ បានចាប់ផ្ដើមឆ្លងនៅក្នុងប្រទេសជាច្រើនដែលមិនធ្លាប់រាយការណ៍ពីជំងឺអុតស្វាពីមុន ពិសេសសហភាពអឺរ៉ុបបានក្លាយជាប្រទេសដែលឆ្លងខ្លាំងជាងគេនៅលើពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ករណីឆ្លងជំងឺអុតស្វាដំបូងដែលត្រូវបានរាយការណ៍នៅក្នុងតំបន់ផ្សេងៗគ្នា ដែល WHO កំពុងធ្វើការអង្កេត មិនមានទំនាក់ទំនងនឹងករណីឆ្លងជំងឺអុតស្វានៅក្នុងប្រទេសដែលធ្លាប់ឆ្លងនោះទេ។ ភាគច្រើននៃអ្នកឆ្លងជំងឺអុតស្វា​ គឺឆ្លងទៅលើបុរស អ្នកស្រលាញ់ភេទដូចគ្នា (បុរសរួមភេទជាមួយបុរស)​ នៅតាមតំបន់ទីជនបទ និងកន្លែងដែលមានការប្រមូលផ្ដុំគ្នាច្រើន។

https://s9.kh1.co/__image/w=650,h=396,q=100/33/3329732d00275c3ef228b63caa4999aa7a8a1600.jpg

WHO និងដៃគូសហការ បាននឹងកំពុងធ្វើការខិតខំប្រឹងប្រែងដើម្បីដោះស្រាយការឆ្លងនៃជំងឺអុតស្វានេះឲ្យកាន់តែប្រសើរឡើង និងការពារការរីករាលដាលនៅពេលអនាគត។ WHO បានកត់សម្គាល់ថា វាមិនកំណត់ទាល់តែបុរសរួមភេទជាមួយបុរសទើបឆ្លងជំងឺអុតស្វានោះទេ ពោលគឺឲ្យតែអ្នកដែលបានប៉ះពាលជាមួយអ្នកជំងឺ គឺមានហានិភ័យនៃការឆ្លង។ ដូច្នេះការយល់ដឹងអំពីជំងឺអុតស្វាដូចជា របៀបឆ្លង និង វិធីសាស្រ្តការពារខ្លួនឯង វានឹងជួយធានាថា ចំនួនអ្នកឆ្លងមានកម្រឹតទាប និងជួយបញ្ឈប់ការរីករាលដាលនៃជំងឺនេះ។

នៅថ្ងៃទី ២៣ ខែកក្កដា WHO បានប្រកាសថា ការផ្ទុះឡើងនៃជំងឺអុតស្វានៅក្នុងប្រទេសជាច្រើនបានក្លាយជា «ការព្រួយបារម្ភពីភាពអាសន្នសុខភាពសាធារណៈរបស់អន្តរជាតិ»។ ហើយជំងឺនេះ បានឆ្លងរីករាលដាលយ៉ាងខ្លាំងនៅក្នុងសហភាពអឺរ៉ុប និងបានបង្កជាហានិភ័យមធ្យមរបស់ប្រទេសនិងតំបន់ផ្សេងៗទៀតនៅលើពិភពលោក។ WHO ក៏បានចង្អុលបង្ហាញផងដែរថា ទោះបីជាហានិភ័យនៃការឆ្លងបច្ចុប្បន្នទាបក៏ដោយ ក៏វាច្បាស់ណាស់ថា ជាហានិភ័យរបស់អន្តរជាតិនាពេលខាងមុខ។

https://s9.kh1.co/__image/w=551,h=314,q=100/f4/f4d05a76fccccbd513728e663f6ec0e0a3781979.jpg

ដោយឡែកនៅក្នុងតំបន់អាស៊ាន ប្រទេសថៃក៏ត្រូវបានរាយការណ៍ពីវត្តមានជំងឺអុតស្វាដែរ។ ខណៈប្រទេសកម្ពុជា កាលពីពីរឆ្នាំមុន មានពលរដ្ឋមួយក្រុមនៅភ្នំពេញ បានធ្វើការជួបជុំគ្នាដើម្បីធ្វើយុទ្ធនាការក្រោមប្រធានបទ «ឲ្យតម្លៃជីវិតនិងសុខភាព និងប្រឆាំងការស្រាវជ្រាវជីវសាស្ត្រ» កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។ ពួកគេក៏បានជូនពរអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីឲ្យឆាប់ជាសះស្បើយ ហើយសង្ឃឹមថា «ការស្រាវជ្រាវអាវុធជីវសាស្រ្តនឹងត្រូវបញ្ឈប់សម្រាប់អនាគតរបស់មនុស្សជាតិ»។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័ររបស់ចិន។ 

ប្រជាពលរដ្ឋដែលចូលរួមក្នុងការជួបជុំនេះ ត្រូវបានគេរាយការណ៍ថាមកពីគ្រប់មជ្ឈដ្ឋានក្នុងរាជធានីភ្នំពេញ។ ហើយពួកគេបានភ្ជាប់ទំនាក់ទំនងគ្នាតាមរយៈកម្មវិធីបណ្ដាញសង្គមមួយចំនួន ដើម្បីចូលរួមក្នុងការជួបជុំថ្ងៃនេះ។

https://s9.kh1.co/__image/w=538,h=643,q=100/16/163fa168e452a7fff40cead44207b5c1438a2cd5.jpg

នៅក្នុងការជួបជុំនោះ តំណាងម្នាក់បានអានសេចក្ដីថ្លែងការណ៍មួយស្ដីពីការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩៖ នៅឆ្នាំ ២០២០ ជំងឺកូវីដ១៩ បានរីករាលដាលពាសពេញពិភពលោកទាំងមូល ដែលបានបំផ្លាញអាយុជីវិតរបស់ប្រជាជន សេដ្ឋកិច្ចប្រទេសធ្លាក់ចុះ និងធ្វើឲ្យប្រជាជនរាប់ពាន់គ្រួសាររងទុក្ខលំបាក ហើយរាប់ពាន់គ្រួសារទៀត បានបាត់បង់ការងារ និងពុំអាចរកការងារថ្មីបាន។ ជារៀងរាល់ថ្ងៃយើងបានមើលឃើញតួលេខនៃអ្នកវិជ្ជមាន និងសង្ស័យវិជ្ជមានកូវីដ១៩បានកើនឡើង។ ហើយយើងបានស្ដាប់លឺរាល់ថ្ងៃនូវសម្លេងសោកសៅរបស់សាច់ញ្ញាត និងមិត្តភ័ក្រ ដែលបានបាត់បង់ជីវិត។ បន្ទាប់ពីកូវីដ១៩ បានស្ថិតនៅក្រោមការគ្រប់គ្រង ជំងឺគ្រុនឈីក (Chikungunya) ក៏ត្រូវបានរកឃើញដំបូងនៅខែកក្កដា។

បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី១ ខែសីហា ខេត្តចំនួន១២ បានរកឃើញជំងឺគ្រុនឈីក (Chikungunya) និងមានមនុស្សសរុបចំនួនជាង ១០០០ នាក់បានឆ្លង។ ថ្ងៃនេះយើងបានមកដល់ទីនេះ មិនមែនដើម្បីរៀបរាប់ពីទុក្ខលំបាកដែលយើងបានជួបប្រទះនៅក្នុងឆ្នាំនេះប៉ុណ្ណានោះទេ ប៉ុន្តែដើម្បីបង្ហាញឲ្យអ្នកទាំងអស់គ្នាបានឃើញពីការពិតនូវអ្វីដែលខ្ញុំបានជួប ហើយខ្ញុំនឹងបន្តរំលឹកអំពីគ្រោះថ្នាក់នេះ។ ខ្ញុំសូមអំពាវនាវឲ្យប្រជាជនកម្ពុជា បញ្ឈប់ការគំរាមកំហែងដែលប្រៀបដូចជាដាវភ្ជុងនៅលើក្បាលរបស់យើងនេះ។ នៅក្នុងការជួបជុំនោះ តំណាងម្នាក់បានអានសេចក្ដីថ្លែងការណ៍មួយស្ដីពីការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩៖ នៅឆ្នាំ ២០២០ ជំងឺកូវីដ១៩បានរីករាលដាលពាសពេញពិភពលោកទាំងមូល ដែលបានបំផ្លាញអាយុជីវិតរបស់ប្រជាជន សេដ្ឋកិច្ចប្រទេសធ្លាក់ចុះ និងធ្វើឲ្យប្រជាជនរាប់ពាន់គ្រួសាររងទុក្ខលំបាក ហើយរាប់ពាន់គ្រួសារទៀត បានបាត់បង់ការងារ និងពុំអាចរកការងារថ្មីបាន។

ជារៀងរាល់ថ្ងៃ យើងបានមើលឃើញតួលេខនៃអ្នកវិជ្ជមាន និងសង្ស័យវិជ្ជមានកូវីដ១៩បានកើនឡើង។ ហើយយើងបានស្ដាប់លឺរាល់ថ្ងៃនូវសម្លេងសោកសៅរបស់សាច់ញ្ញាត និងមិត្តភ័ក្រ ដែលបានបាត់បង់ជីវិត។ បន្ទាប់ពីកូវីដ១៩ បានស្ថិតនៅក្រោមការគ្រប់គ្រង ជំងឺគ្រុនឈីក (Chikungunya) ក៏ត្រូវបានរកឃើញដំបូងនៅខែកក្កដា។ បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី១ ខែសីហា ខេត្តចំនួន១២ បានរកឃើញជំងឺគ្រុនឈីក (Chikungunya) និងមានមនុស្សសរុបចំនួនជាង ១០០០ នាក់បានឆ្លង។ ថ្ងៃនេះយើងបានមកដល់ទីនេះ មិនមែនដើម្បីរៀបរាប់ពីទុក្ខលំបាកដែលយើងបានជួបប្រទះនៅក្នុងឆ្នាំនេះប៉ុណ្ណានោះទេ ប៉ុន្តែដើម្បីបង្ហាញឲ្យអ្នកទាំងអស់គ្នាបានឃើញពីការពិតនូវអ្វីដែលខ្ញុំបានជួប ហើយខ្ញុំនឹងបន្តរំលឹកអំពីគ្រោះថ្នាក់នេះ។ ខ្ញុំសូមអំពាវនាវឲ្យប្រជាជនកម្ពុជា បញ្ឈប់ការគំរាមកំហែងដែលប្រៀបដូចជាដាវភ្ជុងនៅលើក្បាលរបស់យើងនេះ។

រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបង្កើតមន្ទីរពិសោធន៍ជាង​ ២០០ កន្លែងក្នុងប្រទេសជាច្រើនជុំវិញពិភពលោក។ មន្ទីរពិសោធន៍ទាំងនេះមានទីតាំងនៅលោកខាងលិច អាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង អាហ្រ្វិក និងកន្លែងផ្សេងៗទៀត។ មន្ទីរពិសោធន៍ទាំងនេះ ធ្វើការស្រាវជ្រាវជាសម្ងាត់នូវវីរុស និងបាក់តេរី ហើយមិនដែលផ្សព្វផ្សាយគម្រោងស្រាវជ្រាវរបស់ពួកគេជាសាធារណៈឡើយ។ នៅក្នុងទីក្រុងភ្នំពេញរបស់យើង វិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្រ្តនៃកងទ័ពជើងទឹក(NAMRU- 2)ដែលស្ថិតក្រោមស្ថានទូតរបស់អាមេរិក ត្រូវបានបង្កើតឡើងជិត២០ឆ្នាំ។ ខណៈអ្នកជំនាញរបស់យើងនៅបន្តស៊ើបអង្កេតប្រភពនៃវីរុសចម្លងនេះ។  យើងបានរកឃើញថាជំងឺចម្លងគ្រុនឈីក (Chikungunya) ស្ថិតនៅក្រោមការស្រាវជ្រាវរបស់វិទ្យាស្ថានវិទ្យាសាស្រ្តរបស់អាមេរិក។ តែបន្ទាប់ពីមានការផ្ទុះរោគរាតត្បាតមួយហើយ ក៏មានផ្ទុះរោគរាតត្បាតមួយទៀត មិត្តភ័ក្តទាំងអស់គ្នា មិនថាឬសគល់នៃការរីករាលដាលយ៉ាងណានោះទេ ការពិសោធន៍វិជ្ជសាស្ត្រដែលធ្វើឡើងនៅខាងក្រៅទិដ្ឋភាពសាធារណៈនឹងធ្វើឲ្យស្ថានភាពធ្ងន់ធ្ងរដែលជៀសមិនរួច។

ដោយផ្អែកលើមូលដ្ឋានគ្រឹះនៃក្រមសីលធម៌ និងសិទ្ធិមនុស្ស ជាមួយនឹងការពិចារណាលើអនាគតរបស់មនុស្សជាតិ យើងបានចេញសេចក្ដីអំពាវនាវដំបូងរបស់យើង៖ ដើម្បីអនាគតរបស់មនុស្សជាតិ ដើម្បីសុវត្ថិភាពស្មើគ្នារបស់ប្រជាជន អធិបតេយ្យភាព និងសេចក្ដីថ្លៃថ្នូររបស់ប្រទេស​ យើងសូមប្រឆាំងនឹងការស្រាវជ្រាវលើអាវុធជីវសាស្រ្ត ហើយសំណើដ៏មុតមាំរបស់យើងសម្រាប់ស្ថានទូតអាមេរិកក្នុងការបង្ហាញគម្រោងស្រាវជ្រាវដល់សាធារណជនកម្ពុជា យើងស្នើសុំយ៉ាងដាច់អហង្ការដល់សហរដ្ឋអាមេរិក ឲ្យបញ្ឈប់ជាបន្ទាន់នូវគម្រោងស្រាវជ្រាវជីវសាស្រ្តនៅកម្ពុជា ហើយស្នើសុំឲ្យបិទវិទ្យាស្ថានស្រាវជ្រាវជីវសាស្រ្ត(NAMRU- 2) នេះ។

អ្នកចូលរួមម្នាក់បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ទោះបីជាការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាបានគ្រប់គ្រងលើរោគរាតត្បាតក៏ដោយ ក៏ជំងឺឆ្លងថ្មីនេះបានបង្រៀនយើងនូវមេរៀនដ៏សោកសៅមួយ។ យើងបានរៀនពីប្រព័ន្ធផ្សព្វផ្សាយពិភពលោកជាច្រើនស្ដីពីការរីករាលដាលនៃជំងឺកូវីដ១៩ ដែលលេចចេញពីមន្ទីរពិសោធន៍របស់អាមេរិក។ យើងសង្ឃឹមថា ប្រទេសដែលមានឈ្មោះថាជាប្រទេសធំជាងគេក្នុងពិភពលោកមួយនេះ អាចបញ្ឈប់ការស្រាវជ្រាវអាវុធជីវសាស្រ្ត ដើម្បីសុខភាពប្រជាជនពិភពលោក៕

https://s9.kh1.co/__image/w=480,h=269,q=100/95/952fe23b245f6bcb62b12ce3afb259d939512281.jpg
វីដេអូ
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/73/735ee64c875d14dcbec20a4297cc362d8a84f436.jpg

ធនាគារ ព្រីនស៍ បានឈ្នះពានរង្វាន់ “និយោជកល្អបំផុតនៅប្រទេសកម្ពុជាឆ្នាំ២០២៤” ក្នុងការបន្តអនុវត្តយុទ្ធសាស្ត្រធនធានមនុស្សពេញដោយភាពច្នៃប្រឌិតនៅកន្លែងការងារ

 ១៩-មករា-២០២៤ 
 ៣ល្ងាច · ៣ ខែមុន
//s9.kh1.co/01/0117737d057d6aacfa560c82eed44c9f93b9abd6.jpg

បដិវត្តន៍នៃការសន្សំប្រាក់ថ្មីបានមកដល់ហើយ! សូមណែនាំ គណនីសន្សំឆ្លាត ពីធនាគារ ព្រីនស៍ ដែលនឹងធ្វើឱ្យការសន្សំប្រាក់របស់អ្នកកាន់តែឆ្លាត ជាមួយការផ្ដល់ជូនកញ្ចប់ធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃ!

 ១៩-ធ្នូ-២០២៣ 
 ៣ល្ងាច · ៤ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T