តើអ្វីជា OPI? ហេតុអ្វីបានជា Laptop មាន OPI ជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកប្រើប្រាស់ប្រចាំថ្ងៃ?

//s9.kh1.co/0d/0d87d0e31abcd99051c43928c55a30afbc5ad208.jpeg
សង្គម

 ២៨-កក្កដា-២០២២ ៧ព្រឹក · ២ ឆ្នាំមុន

OPI មានពាក្យពេញថា Office Pre-installed Laptop ដែលមានកម្មវិធី Microsoft Office តម្លើងរួចស្រេច អាចអោយអ្នកប្រើប្រាស់កម្មវិធីនេះបានភ្លាមៗតែម្តង។

ភ្នំពេញ៖ រាល់អ្នកប្រើប្រាស់ Laptop ទាំងអស់ចាំបាច់ត្រូវការនូវប្រភេទកុំព្យូទ័រមួយ ដែលជួយអោយពួកគេសម្រេចបានការងារយ៉ាងរលូន ជាពិសេសមិនមានភាពរអាក់រអួលណាមួយប៉ះពាល់ដល់ការងារ។ កម្មវិធី Microsoft Office ជាកម្មវិធីមួយដ៏សំខាន់សម្រាប់អ្នកប្រើប្រាស់ ជាពិសេសអ្នកប្រើប្រាស់ Laptop សម្រាប់ធ្វើការមិនអាចខ្វះបាន។ វានឹងកាន់តែមានភាពងាយស្រួលមួយកម្រិតទៀត ប្រសិនបើមានកម្មវិធី Microsoft Office ត្រូវបានគេដំឡើងរួចជាស្រេច​សម្រាប់អ្នកដែលទើបនឹងទិញកុំព្យូទ័រ។ អញ្ចឹងហើយបានជាយើងត្រូវងាកមកមើល Laptop ម៉ាក Dell Inspiron 3511 ជាមួយនឹង OPI

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Laptop ម៉ាក Dell Inspiron 3511 ជាមួយនឹង OPI
 Laptop ម៉ាក Dell Inspiron 3511 ជាមួយនឹង OPI

តាមពិតទៅ OPI មានពាក្យពេញថា Office Pre-installed Laptop ដែលមានកម្មវិធី Microsoft Office តម្លើងរួចស្រេច អាចអោយអ្នកប្រើប្រាស់កម្មវិធីនេះបានភ្លាមៗតែម្តង។

 Laptop ម៉ាក Dell Inspiron 3511 ជាមួយនឹង OPI
 Laptop ម៉ាក Dell Inspiron 3511 ជាមួយនឹង OPI

រាល់កុំព្យូទ័រយួរដៃ ម៉ាក Dell នៅក្នុងប្រទេសកម្ពុជាទាំងអស់ គឺសុទ្ធសឹងតែមាន OPI រួចស្រេច។ មិនថាអ្នកទិញទុកប្រើប្រាស់ផ្ទាល់ខ្លួន រឺទុកប្រើនៅកន្លែងធ្វើការ វាផ្តល់សុវត្ថិភាពដល់អ្នកប្រើប្រាស់ និង មានមុខងារជាច្រើនទៀត តាមរយៈកម្មវិធី Microsoft Office ដែលប្រសើរជាងការប្រើប្រាស់កម្មវិធីនេះគ្មានការអនុញ្ញាត។

 Laptop ម៉ាក Dell Inspiron 3511 ជាមួយនឹង OPI
 Laptop ម៉ាក Dell Inspiron 3511 ជាមួយនឹង OPI

ជាមួយនឹងកម្មវិធី Microsoft Office Home & Students 2019 ដែលមានការជាវពេញលេញ ដែលមានស្រាប់លើ Laptop របស់ក្រុមហ៊ុន Dell ជាមួយនឹង OPI ប្រភេទថ្មីម៉ូឌែល Inspiron 3511 អាចអោយអ្នកប្រើប្រាស់កម្មវិធីខាងលើបានដោយសេរី។ Dell Inspiron 3511 មានប្រព័ន្ធប្រតិបត្តិការ Window 10 Home ភ្ជាប់ជាមួយនឹងកម្មវិធីកម្ចាត់មេរោគ McAfee រយះពេល ១៥ ខែ។ 

 Laptop ម៉ាក Dell Inspiron 3511 ជាមួយនឹង OPI
 Laptop ម៉ាក Dell Inspiron 3511 ជាមួយនឹង OPI

Dell Inspiron 3511​ ផ្តល់នូវគុណតម្លៃ ប្រសិទ្ធភាព គុណភាព និងជួយសម្រេចនូវផលិតភាពបានយ៉ាងរហ័ស ដែលសាកសមសម្រាប់អ្នកធ្វើការ និងសិស្សនិស្សិត។ ជាមួយនឹងគុណប្រយោជន៍ជាហូរហែរ លោកអ្នកអាចជាវកុំព្យូទ័រចល័ត Dell Inspiron 3511 នេះបាននៅតាមហាងដែលមានអាជ្ញាប័ណ្ណច្បាស់លាស់។ សូមកុំភ្លេចរកមើលនូវតែមសម្គាល់ បិតជាប់នឹងកុំព្យូទ័រ ជៀសវាងផលិតផលក្លែងក្លាយ៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T