ក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព បានកំណត់អនាគតសម្រាប់កិច្ចគាំទ្រសហគ្រិនភាពកម្ពុជា!

//s9.kh1.co/b5/b5136e0a6ad94c979ea3c97f0e5e2a1f6eb9304b.jpg
សង្គម

 ០៩-ឧសភា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

មូលនិធិអភិវឌ្ឍន៍សហគ្រិនភាពត្រូវបានបង្កើតឡើង ដើម្បីផ្តល់នូវការគាំទ្រ និងផ្តល់ឱកាសទៅដល់ប្រជាជននៅក្នុងសង្គមកម្ពុជា។

ភ្នំពេញ៖ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាពត្រូវបានបង្កើតឡើង ដើម្បីផ្តល់នូវការគាំទ្រ និងផ្តល់ឱកាសទៅដល់ប្រជាជននៅក្នុងសង្គមកម្ពុជា ក្នុងការបោះជំហ៊ានថ្មីមួយ ដើម្បីចូលរួមបង្កើតភាពរីកចម្រើនក្នុងប្រព័ន្ធអេកូឡូស៊ីនៃសហគ្រិនភាពនៅកម្ពុជា បន្ទាប់ពីវិបត្តិរយៈពេល២ឆ្នាំ ដោយសារជំងឺរាតត្បាតជាសកលកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វិស័យសហគ្រិនភាពនៅកម្ពុជា បានមានដំណើរការយ៉ាងសកម្មក្នុងមួយរយៈពេលចុងក្រោយនេះដែលមានអាជីវកម្មខ្នាតតូច និងមធ្យមរាប់ពាន់ និងប្រតិបត្តិករអាជីវកម្មជាច្រើនទូទាំងប្រទេស ហើយវប្បធម៌សហគ្រិនភាពនៅក្នុងប្រទេសកំពុងតែបន្តមានសន្ទុះទៅមុខជាលំដាប់។ ឥឡូវនេះជាមួយនឹងការដាក់ចេញទិសដៅការងារ និងការគាំទ្រពីមូលនិធិអភិវឌ្ឍន៍សហគ្រិនភាពហៅកាត់ថា ម.អ.ស. (EDF) និងស្ថាប័នដៃគូពាក់ព័ន្ធនានា ប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការបោះជំហ៊ានទៅរកការអភិវឌ្ឍនៅដំណាក់កាលបន្ទាប់។

https://s9.kh1.co/__image/w=650,h=434,q=100/57/571319080fbe392d2dafc5c7183c8563de90c09a.jpg

នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២, ប្រធានក្រុមប្រឹក្សាបរធនបាលមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ដែលស្ថិតនៅក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំលើកទី១១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម  វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលមូលនិធិអភិវឌ្ឍន៍ សហគ្រិនភាព (ម.អ.ស.) នៅទីស្តីការសហគ្រិនខ្មែរ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកបណ្ឌិត ដែលជាសមាជិកនិងទីប្រឹក្សានៃក្រុមប្រឹក្សាបរធនបាល ម.អ.ស. ដើម្បីពិនិត្យលើវឌ្ឍនភាពការងារក្នុងត្រីមាសទី១ ឆ្នាំ២០២២ និងកំណត់ទិសដៅការងារសម្រាប់​ត្រីមាសបន្ទាប់ ក្នុងគោលបំណងបន្តបេសកកម្មរបស់ខ្លួនក្នុងការចូលរួមគាំំទ្រ សហគ្រាសធុនតូចនិងមធ្យម និងធុរកិច្ចបង្កើតថ្មីក្នុងស្រុក និងចូលរួមកសាងប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាពឱ្យមានភាពរស់រវើកនៅកម្ពុជា។

https://s9.kh1.co/__image/w=650,h=488,q=100/26/26b9b46b9fd52e96c6fbd8a00689b6ab4cf9fbad.jpg

មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ជាឧបករណ៍គោលនយោបាយសេដ្ឋកិច្ចមួយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានប្រតិបត្តិករស្វយ័តមួយហៅថា សហគ្រិនខ្មែរ។ អាទិភាពចម្បងនៃស្ថាប័ននេះគឺ ផ្តល់ការគាំទ្រដល់ម្ចាស់អាជីវកម្មក្នុងស្រុក និងលើកកម្ពស់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជាឱ្យកាន់តែមានភាពស៊ីសង្វាក់គ្នា, រស់រវើក និងរីកចម្រើនកាន់តែប្រសើរ។ តាមរយៈកម្មវិធី និងសកម្មភាពគាំទ្រផ្សេងៗជាច្រើន មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (EDF) នឹងបន្តផ្តល់ឱកាសដល់អាជីវកម្មក្នុងស្រុក, ធុរកិច្ចថ្មី និងសហគ្រិនក្នុងប្រទេសក្នុងការបន្តដំណើរការ និងចាប់ផ្តើមការងាររបស់ខ្លួនទោះបីនៅក្នុងកាលៈទេសៈនៃបញ្ហាប្រឈមដូចពេលបច្ចុប្បន្ននេះក្តី។ 

https://s9.kh1.co/__image/w=650,h=488,q=100/d5/d5f2c282ed81379f8f158ce8623946aadad667e7.jpg

ភាពបត់បែននៃប្រតិបត្តិការ​របស់សហគ្រិនខ្មែរ​ បានបង្ហាញអំពីសមត្ថភាពដ៏សំខាន់ក្នុងការចូលរួមគ្រប់គ្រង និងដោះស្រាយផលប៉ះពាល់នៃជំងឺកូវីដ-១៩ សម្រាប់សហគ្រិន។ មិនតែប៉ុណ្ណោះសហគ្រិនខ្មែរបានពង្រីកសកម្មភាពរបស់ខ្លួនក្នុងការអនុវត្តកម្មវិធីឱ្យមានវិសាលភាពធំឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងបានជួយបំពេញបន្ថែមជាមួយនឹងដៃគូពាក់ព័ន្ធនៅក្នុងប្រព័ន្ធអេកូឡូស៊ីក្នុងការបង្កើតកម្មវិធីគាំទ្រ និងសកម្មភាពល្អៗបន្ថែមទៀត។ តាមរយៈសកម្មភាពទាំងអស់នេះ សហគ្រិនខ្មែរត្រូវបានគេទទួលស្គាល់ថាជាថ្នាលដ៏សំខាន់ដើម្បីកៀគរសហគ្រិន និងអ្នកពាក់ព័ន្ធដទៃ ជាពិសេសជាថ្នាលដែលផ្តល់ការគាំទ្រដល់ផលិតភាព, ពិពិធកម្មទីផ្សារ, ការចាប់យកការប្រើប្រាស់ប្រព័ន្ធឌីជីថល និងការទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ។

https://s9.kh1.co/__image/w=650,h=488,q=100/99/9938faee5e890bbf89d77be872175d46a303f909.jpg

ដំណាក់កាលបន្ទាប់នៃការផ្តល់មូលនិធិជំនួយរបស់សហគ្រិនខ្មែរក្រោមគោលគំនិតនៃ “គិតអោយធំ ចាប់ផ្តើមពី តូច និងពង្រីកខ្លួនឱ្យលឿន” នឹងផ្តល់នូវជម្រើសហិរញ្ញប្បទានបន្ថែមទៀត និងមានលក្ខណៈចម្រុះបែបថ្មីៗដល់សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មី តាមរយៈការផ្តល់ហិរញ្ញប្បទាន និងឱកាសវិនិយោគរួមគ្នា។ យុទ្ធសាស្រ្តនៃការផ្តល់មូលនិធិនេះ នឹងជួយបំប្លែងប្រតិបត្តិករអាជីវកម្មខ្នាតតូចទៅជាសហគ្រាសធុនមធ្យម និងទាក់ទាញអ្នកជំនាញ និងអ្នកបណ្តាក់ទុនជាច្រើនរូបមកចូលរួមអភិវឌ្ឍនៅក្នុងប្រទេសប្រកបដោយទំនុកចិត្តខ្ពស់។

https://s9.kh1.co/__image/w=650,h=488,q=100/32/32ccaeda2e5a11088990f18a38b9a17ad6f12cd7.jpg

ការឆ្លងកាត់បទពិសោធន៍ជំងឺកូវីដ១៩ គឺជាមេរៀន និងភស្តុតាងដ៏មានតម្លៃសម្រាប់ការកសាងអាជីវកម្មនាពេលអនាគត ហើយយើងអាចមើលឃើញបានយ៉ាងច្បាស់ថា តាមរយៈការគាំទ្រពីមូលនិធិអភិវឌ្ឍន៍សហគ្រិនកម្ពុជានឹងចូលរួមចំណែកជួយធ្វើឱ្យក្ដីសុបិនអាជីវកម្មរបស់ពួកគេក្លាយជាការពិត៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T