ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១០:០០នាទី នាវាចម្បាំងកងទ័ពជើងទឹកប៉ាគីស្ថាន ចំនួន ០១គ្រឿង ឈ្មោះ PNS TAIMUR Warship (F-262) បានចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ នេះបើតាម នាយកដ្ឋាននគរបាលការពារព្រំដែនទឹក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនាវានេះមានបណ្តោយ ១៣៤.១ម ទទឹង ១៦ម ជម្រៅទឹក ០៧ម មានទម្ងន់ផ្ទុក ៤,០៤៦តោន និងមាននាវិកសរុបចំនួន ១៦៩នាក់ ដឹកនាំដោយ លោកវរនាវីឯក MUHAMMAD YARSIR TAHIR មេបញ្ជាការនាវា ក្នុងគោលបំណងដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ (រយៈពេល ០៤ថ្ងៃ) ។
គួររម្លឹកថា កាលពីថ្ងៃទី០៥ ខែកក្កដាកន្លងទៅនេះ ក៏មាននាវាចម្បាំងនៃកងទ័ពជើងទឹកភូមិន្ទថៃ ចំនួន១គ្រឿង ឈ្មោះ រតនៈកូស៊ីន (HTMS Rattanakosin FS-441) បានចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុផងដែរ ក្នុងគោលបំណងរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ៕



